ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វត្តមានជនជាតិចិនច្រើនពលរដ្ឋបារម្ភតែអាជ្ញាធរនិងសមត្ថកិច្ចសំងំជួលផ្ទះនិងបើកអនឡាញ!
Thu,13 December 2018 (Time 08:54 AM)
ដោយ ៖ អ៊ុងថាប់រាំង (ចំនួនអ្នកអាន: 1208នាក់)


បន្ទាយមានជ័យ៖  តាំងពីមានវត្តមានជនជាតិចិន កាន់តែច្រើននៅលើទឹកដីនៃ ក្រុងប៉ោយប៉ែត  ប្រជាពលរដ្ឋ  កំពុងតែ  ប្រឈមនឹងភាព  អសន្តិសុខ   
មិនថាតែ  បញ្ហាគ្រឿងញៀន  អំពើរចោរកម្ម នឹងការវាយកាប់ចាក់គ្នាក៏កំពុងកើតមានពេញបន្ទុកតែម្តង។ចំណែកសមត្ថកិច្ចពាក់ព័ន្ធមិនខ្ចីខ្វល់ ដោយសារ
តែសំងំកើបលុយពីជួលផ្ទះ នឹងខ្លះទៀតបើកកាស៉ីណូ នឹងបើកអនឡាញដើម្បីអោយជនជាតិចិនលេងយ៉ាងត្រជាក់ចិត្តទៅវិញ។
 
ប្រភពព័ត៌មានពីពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត តែងតែ រអ៊ូរទាំប្រាប់អ្នកសារព័ត៌មានខ្មែរជាយដែន  ថា៖  បច្ចុប្បន្ននេះ  ទីក្រុងប៉ោយប៉ែតមិនចាញ់ក្រុងព្រះសីហនុ  ប៉ុន្មានទេបញ្ហា  ជនជាតិចិន  ចូលមកជួលផ្ទះជួលកន្លែង
បើកល្បែងស៉ីសង អនឡាញជាដើមនិងខ្លះមកស្នាក់នៅដើម្បីប្រើប្រាស់ជួញដូរថ្នាំញៀននិងលេងល្បែងក្នុងកាស៉ីណូផងដែរ។ 
 
ដោយបង្ករអោយក្រុងប៉ោយប៉ែតអសន្តិសុខជាខ្លាំងដោយសារតែក្រុមជនជាតិវ័យក្មេងទាំងនោះជាក្រុអ្នកលេងឫគេហៅថា(ម៉ាហ្វៀ )ពេលខ្លះពួកគេលក់ឬជក់ថ្នាំញៀនតាមក្លឹបកំសាន្ត ពេលខ្លះគេដេញវាយកាប់ចាក់គ្នា ខ្លះប្រព្រឹត្តបទល្មើស ចាប់ជំរិតតាមអនឡាញផងដែរធ្វើអោយសមត្ថកិច្ចខ្មែរវិលក្បុងដោយសារភាពអាណាធិបតេយ្យរបស់ជនជាតិចិនទាំងនេះដែលប្រព្រឹត្តបទល្មើស។
តែក៏មានសមត្ថកិច្ចមួយក្រុមក៏បានទទួលផលពីវត្តមានជនជាតិចិននេះផងដែរដូចជាលោក បោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យគឺគាត់បានជួលផ្ទះអោយគេបើកកាស៊ីណូ ដែលភ្ញៀវភាគច្រើនជាជនជាតិចិននិងមានជនជាតិខ្មែរតិចតួចចូលលេងផងដែរ។ចំណែកលោក នួននីណារ៉ូមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនេះក៏បានបើកល្បែងស៊ីសងតាមអនឡាញអោយចិនលេងផងដែរទើបចេះតែសំងំបណ្តោយអោយជនជាតិបង្ករព្យុះភ្លៀងតាមចិត្ត។
  ប្រភពបន្តអោយដឹងទៀតថាមូលហេតុដែលលោកសានស៊ានហូ ចៅហ្វាយក្រុងប៉ោយប៉ែតដែលគេប្រសិទ្ធនាមអោយថាជាបុរសមាត់ឆៅនោះក៏មិនហ៊ានក្អកជាមួយចិនដែរព្រោះគាត់បានផលប្រយោជន៍ដោយសារជួលបុរីអោយជនជាតិចិនទោះបីជាពួកម៉ាហ្វៀជនជាតិចិនទាំងនោះបង្ករភាពអនាធិបតេយ្យយ៉ាងកក្រើកក្រុងប៉ោយប៉ែតយ៉ាងក៏គាត់ធ្វើភ្នែកខ្វាក់នឹងត្រចៀកថ្លង់មើលមិហឃើញស្តាប់មិនឭផងដែរព្រោះខ្លាចបាត់បង់ផលប្រយោជន៍។ទោះជាយ៉ាងណាជុំវិញការចោទប្រកាន់របស់ពលរដ្ឋនេះសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអ្នកពាក់ព័ន្ធបាននៅឡើយទេតែយើងរងចាំការបកស្រាយពីអស់លោកជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1334 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8483 នាក់
ខែនេះ :
28036 នាក់
3 ខែនេះ :
61869 នាក់
សរុប :
2512576 នាក់