ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចាប់​ខ្លួនជនជាតិ​ចិនម្នាក់ ក្នុងចំណោម៣នាក់ បន្ទាប់ពីធ្វើសម្មភាព កាត់ចំរុឹង​បង្អួច​ បំណងចូល​លួច​សែងយកទូរដែក ។​
Thu,13 December 2018 (Time 09:58 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1027នាក់)


 
 
ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​អម​លាំង និង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ស្រុក សហការ​គ្នា​ជាមួយ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ជា​ជន​ចិន ដែល​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​ដែក​បង្អួច ក្នុង​គោលបំណង​ចូល​លួច​យក​ទូដែក ខណៈ​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។
 
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​បន្ទប់​ការិយាល័យ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ (PPS) ស្ថិត​ក្នុងភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។
 
ប្រភព​ពី​សមត្ថកិច្ច​នៅ​និង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជន​ចិន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នេះ​មានឈ្មោះ ហ្វា​ង ជី​ង​ភីង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ស្នាក់​នៅ​ក្រុងភ្នំពេញ ។ ចំណែកឯ​ក្រុម​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។ ករណី​នេះ​សមត្ថកិច្ច ជំនាញ​កំពុង​សាវ​ជ្រាវ​បន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
224 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4235 នាក់
ខែនេះ :
31145 នាក់
3 ខែនេះ :
60380 នាក់
សរុប :
2352018 នាក់