នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងអំពើរហឹង្សាកាប់ជនជាតិចិនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ ទីបំផុត ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីកាប់លើជនជាតិចិនិងជនជាតិខ្មែររយះកន្លងមក ដែលបង្កអោយមានអសន្តិសុខសង្គម ត្រូវបានកំលាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបានហើយ។
កាលពីថ្ងៃព្រហស្បត៍៦កើត ខែមគសិរ ឆ្នាំចសំរិទ្ធិស័ក ពស២៥៦២ត្រូវនិងថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨ កំលាំងអធិការដ្នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរៈសេនីយ៍ឯកធិន សុីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ចុះចាប់ជនសង្ស័យដែលធ្លាប់បានប្រព្រឹត្តិសកម្មភាពកាប់លើជនជាតិចិនិងជនជាតិខ្មែររយះកន្លងមក ដែលបង្កអោយមានអសន្តិសុខសង្គម ។
ប្រតិបត្តិការណ៍នេះបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដូចខាងក្រោម ១ ឈ្មោះ ចេង ដន ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកបោសសំអាតកាសុីណូវីនស័រ ។មានទីលំនៅភូមិអូរជ្រៅ សង្កាត់ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។
២ ឈ្មោះ រិន មុីលី ភេទ ប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
៣ ឈ្មោះរិទ្ធ សំណៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកបោសសំអាតក្រុមហ៊ុនកាសុីណូវីនស័រ ។មានទីលំនៅភូមិក្បាលស្ពាន២សង្កាត់ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។
ក្រោយពីបានសាកសួរជនសង្ស័យឆ្លើយថាមូលហេតុដែលកាប់នោះគឺមកពីពួកនោះមើលមុខពួកគេរឺជិះម៉ូតូឌឺ រឺមករញ៉េរញៃញ៉ែប្រពន្ធខ្លួន ។
បានដកហូតកាំបិតដែលធ្វើសកម្មភាពកាប់និងម៉ូតូដែលជិះធ្វើសកម្មភាព ។
ពេលនេះជនទាំង៣ខាងលើកំពង់ឃាត់ខ្លួនសាកសួរនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ។