លោកតាម្នាក់ចូលហាងកោសជប់បាត់លុយអស់ ៤០០ដុល្លារ លុយខ្មែរ ១០ម៉ឺន និងមាស ៣ហ៊ុន ផ្អើលឆោឡោទាំងយប់!
យោងតាមជនរងគ្រោះបានឱ្យដឹងថា៖មុនពេលកើតហេតុគាត់បានចូលកន្លែងម៉ាស្ស៉ាយីហោ«១៦៨»ហើយគាត់ក៏បានដោះខោអាវដាក់នៅជិតខ្លួន ខណៈនោះ ក៏មានមនុស្សស្រីម្នាក់ចូលមកម៉ាស្សាកោសជប់ឲ្យគាត់បន្ទាប់ពីម៉ាស្សារួចលោកតាបានចេញទៅកន្លែងម៉ាស្សា១ទៀតតែមិនបានដោះខោវអាវអោយឆ្ងាយខ្លួនទេ គឺខោអាវគាត់នៅជិតខ្លួនបន្ទាប់មកពេលដែលគាត់ទៅផ្ទះហើយរើយកលុយអោយកូនមើលស្រាប់តែកូនប្រុសគាត់និយាយប្រាប់ថា សុទ្ធតែជាលុយខ្មោច ព្រមទាំងបាត់លុយ និងមាសអស់រលីង ។
លោកតាម្នាក់ជាកម្មកគួរអោយអាណិតណាស់ ដោយសារតែគាត់ឈឺចូលកន្លែងម៉ាស្សាត្រូវគេបន្លំយកលុយអស់ ៤០០ដុល្លារ មាស ៣ហ៊ុន និងលុយខ្មែរ ១០ម៉ឺនក្រោយកើតហេតុលោកតាបានវិលត្រលប់មកកន្លែងម៉ាស្សាលេខ១៦៨ ខាងលើ ហើយធ្វើការសួរនាំ តែខាងភាគីម៉ាស្សាមិនទទួលយកទេទើបនាំគ្នាទៅប៉ុស្ពិ៏នគរបាលគីឡូម៉ែតលេខ៦ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕