ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើ​ការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀនម្នាក់​ទៅតុលាការ!
Mon,17 December 2018 (Time 01:16 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1002នាក់)



 

កំពង់ស្ពឺ​ ៖​ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើ​ការ​ឃាត់ខ្លួន​រួមជាមួយវត្ថុតាង​ ឧបករណ៍​សំរា​ប់​ប្រើប្រាស់​គ្រឿងញៀន បញ្ជូនទៅកាន់តុលាការ។

កាល​ពី​ថ្ងៃអាទិត្យ ៩កើត ខែមិគ​ សិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨,វេលាម៉ោង០៩,១០នាទីកម្លាំងនគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​ច្បារមន​ ចុះដឹកនាំសហការបង្រ្កាបមុខ​សញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀនខុស​ច្បាប់​ នៅចំ​ណុ​ចតូបលក់ឥវ៉ាន់​ ស្ថិតក្នុងភូមិរលួស សង្កាត់​ច្បារ​ម​ន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខសញ្ញាសង្ស័យ ឈ្មោះ ហេង ស្រីធី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​ មិនពិតប្រាកដ​។
ក្នុងកិច្ចប្រតិបត្តិការករណីខាងលេីធ្វើការដកហូតវត្ថុតាង​រួមមាន​ ៖
-ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន​ ០៦​ កញ្ចប់ (​មធ្យម ០១កញ្ច​ប់​)ស្មើ​នឹង​ ៨,៤២​ ក្រាម
-​ ទូរស័ព្ទ ០១គ្រឿង​ ជាមធ្យោបាយ​ទំនាក់ទំនង​
-​ ឧបករណ៍​សំរាប់​ប្រើប្រាស់ បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ខាងលើ​ ត្រូវ​បាន​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​ច្បារមន​ កសាងសំណុំ បញ្ជូនទៅការិ.ជំនាញ​គ្រឿងញៀនខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ដ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2244 នាក់
ខែនេះ :
24819 នាក់
3 ខែនេះ :
61961 នាក់
សរុប :
2353603 នាក់