កំាភ្លើងAKស្វ័យបត់១ដើមត្រូវគេប្រទះឃើញនៅ បាតអូរមួយកន្លែង!
បាត់ដំបង៖ពលរដ្ឋម្នាក់ ដើរទៅជីកក្តាម ក្នុងអូរចៃដន្យប្រទះឃើញកាំភ្លើងសង្គ្រាម AK៤៧ស្វ័យបត់១ដើម ដែលមានគ្រាប់ពេញបង់ ត្រូវមនុស្សមិនស្គាល់បានយកទៅប្លុងទុកចោលនៅក្នុងបាតអូរមួយកន្លែង
ក៏រាយការណ៍ប្រាប់សមត្ថកិច្ចធ្វើការស្រាវជ្រាវក្រោយពីនាំយកមករក្សាទុកស្នងការដ្ឋាននគរបាលខេត្ត ។
លោក ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលខេត្តបាត់ដំបងបានអោយដឹងថា កាំភ្លើងសង្គ្រាមមួយដើមម៉ាកAK47ប្រភេទ ស្វ័យបត់ដែលប្រជាពលរដ្ឋប្រទះឃើញនេះ នៅមានគុណភាពអាចប្រើការបានដោយ មានប្រសិទ្ធជាមួយគ្រាប់ចំនួន២៦គ្រាប់នៅក្នុងបង់ ។
ខណៈពេល ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញនៅពេលដើរទៅរកជីកក្តាម ខ្យងដោយចៃដន្យនៅកន្លែងដងអូរមួយកន្លែង ។ បច្ចុប្បន្នវត្ថុតាងខាងលើ នេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នាំយកទៅរក្សាទុក ព្រមទាំងបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណវត្ថុតាងខាងលើនេះផងដែរ ។
លោកជេត វណ្ណនី បានបញ្ជាក់ថា អាវុធម៉ាកAK៤៧មួយដើមខាងលើនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចំនុចបាតអូរមួយកន្លែងស្ថិតក្នុងភូមិអូរដំបងឃុំ អូរដំបង២ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ធ្នូ២០១៨ ។ការបំភ្លឺពីពលរដ្ឋបាន ប្រទះឃើញកាំភ្លើងបានសន្និដ្ឋានថា អាវុធ១ដើមខាងលើ អាចមានគេយកមកប្លុងចោលនៅអំឡុងពេលប្រមាណ២ ឬ ៣ខែប៉ុណ្ណោះ ក្រោយទឹកអូររ៉ីង ពួកគាត់ក៏ចុះទៅរកត្រីសាច់ក៍បាន ប្រទះឃើញនៅលើដីភក់តែម្តង ហើយវាអាចជាកាំភ្លើងរបស់ជនអាក្រក់ ណាម្នាក់ ផងដែរយកមកលាក់ទុកសម្រាប់ ធ្វើសកម្មភាពមិនល្អទើបយកទៅលាក់ទុកយ៉ាងដូច្នេះ ៕