ចិន២នាក់ ជិះម៉ូតូចាក់សាំង១លីត្រ ឃើញកន្លែងស្ងាត់ ប្លន់លុយអស់ជាង១លានរៀល
ខេត្តស្វាយរៀង ៖ ល្បែងស៊ីសងគឺជារោងចក្របង្កើតបញ្ហាគ្រប់ប្រភេទ ដែល បង្ករភាពអសន្តិសុខក្នុងសង្គមដូចជា អំពើរចោរកម្ម គ្រប់ប្រភេទ អំពើរហឹង្សាក្នុងគ្រួសារនិងសង្គម ជាក់ស្ដែងសសង្ស័យចាញ់ល្បែងជនជាតិចិន២នាក់ ជិះម៉ូតូចូលចាក់សាំង ឃើញកន្លែងស្ងាត់ ក៏គំរាមយកលុយអស់ជាង១លានរៀល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖០០ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានជនជាតិចិន២នាក់ ជិះម៉ូតូមកចាក់សាំង១លីត្រ ហើយបានហុចលុយក្រដាស់៥០ដុល្លារ។
ម្ចាស់ការ៉ាស់សាំងលោក អង សុជា អាយុ៣៨ឆ្នាំ រស់នៅនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និយាយថា ជនជាតិចិន២នាក់ ជិះម៉ូតូចូលចាក់សាំង ឃើញកន្លែងស្ងាត់ ក៏គំរាមយកលុយអស់ជាង១លានរៀល រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព នៅស្រុកចន្ទ្រា។
ពេលគាត់ដកយកកាបូប អាប់លុយ៤៩ដុល្លារឲ្យវិញ ក៏គ្រវីក្បាលថា យកលុយរៀលៗ ដល់ពេលគាត់បើកកាបូប ដកយកលុយរៀល ស្រាប់តែជនជាតិនោះ ដណ្តើមយកលុយ រួចជិះម៉ូតូគេចខ្លួនតែម្តងទៅ។
ប្រជាពលរដ្ឋ បានឲ្យដឹងដែរថា សកម្មភាពរបៀបនេះ បានកើតឡើងញឹកញាប់ហើយ ពិសេសផ្លូវឆ្លងកាត់ពីក្រុងបាវិតទៅមក ច្រកព្រំដែនសំរោង ស្រុកចន្រ្ទា ចន្លោះតំបន់កាស៉ីណូ ទាំងពីរ។
ជូនកាលជនជាតិចិនទាំងនោះ លេងល្បែងចាញ់ ក៏ហ៊ានប្រព្រឹត្តបទល្មើសតែម្តង ហើយករណីខាងលើសង្ឃឹមថា សមត្ថកិច្ចជួយតាមរកជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕