ប្រជាពលរដ្ឋភូមិភ្នំតូចចោទប្រកាន់មេភូមិអាងអំណាចបិទសិទ្ធពួកគាត់បែផ្ទះទៅផ្លូវ
បន្ទាយមានជ័យ៖ លោក ហួ ឡូញ មេភូមិភ្នំតូចត្បូង រងការចោទប្រកាន់ពីប្រជាពលរដ្ឋ ថាបានប្រើអំណាចមករំលោភសិទ្ធ ប្រជាពលរដ្ឋមួយគ្រួសារដោយហាមឃាត់មិនអោយពួកគាត់ដាក់លូធ្វើផ្លូវ ចូលផ្ទះខណះផ្ទះរបស់ពួកគាត់ត្រូវបាន មន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យកាយដីធ្វើលូដើម្បីស្ថាបនាផ្លូវជាតិលេខ៥ បណ្តាលអោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារគេកាយមកកឹបជញ្ជាំងផ្ទះបើមិនបានចាក់ដីអាចរលំផ្ទះតែម្តងតែបែជាលោកមេភូមិរារាំងមិនអោយធ្វើលូនិងចាក់ដីមុខផ្ទះពួកគាត់ទៅវិញ។
ដោយកើតទុកមិនសុខចិត្តចំពោះការកៀបសង្កត់ពីសំណាក់លោកមេភូមិភ្នំតូចត្បូងដែលរំលោភបំពានលើសិទ្ធរបស់ពួកគាត់នៅព្រឹកថ្ងៃ១៩ខែធ្នូឆ្នាំ២០១៨ នេះ គ្រួសាររងគ្រោះបានរាយការណ៍ប្រាប់ អ្នកសារព័ត៌មានខ្មែរជាយដែនអោយដឹងថា៖ ពួកគាត់មានការរងនូវការរំលោភបំពានជាយូរឆ្នាំមកហើយដោយសារលោកមេភូមិភ្នំតូចត្បូងឈ្មោះ ហួ ឡូញនេះអាងសិទ្ធអំណាចពីមេភូមិបានរំលោភចំណីដីផ្លូវជាតិលេខ៥ដោយបានដាក់ពាងនិងគ្រែលាងចានគុយទាវបាំងពីមុខផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ខៀវស្រ៊ុន អាយុ ៦៥ឆ្នាំជាយូរឆ្នាំមកហើយដែលធ្វើអោយពួកគាត់ពិបាកក្នុងការរស់នៅព្រោះតែការវាតទីរបស់គ្រួសារលោកមេភូមិខាងលើនេះជាមនុស្សអាត្មានិយមតែងតែបង្ករជម្លោះ មិនចេះឈប់ឈ ព្រោះតែចង់បានកន្លែងដាក់ពាងទឹកនិងលាងចានឆ្នាំងនោះ។
តែដោយសារតែគ្រួសារជនរងគ្រោះដែលជាមនុស្សស្លូតបូតនិងគោរពតាមឱវាទព្រះពុទ្ធសាសនា ថាចាញ់បានជាព្រះឈ្នះបានជាមា ទើបគាត់ចេះតែទ្រាំខាំមាត់សង្កត់ចិត្តទៅព្រោះចង់បានសេចក្តីសុខក៏បណ្តោយអោយលោកមេភូមិ បន្តការលោភលន់រំលោភដីចំណីផ្លូវរបស់រដ្ឋដោយខុសច្បាប់ទៅចុះលោកខៀវស្រ៊ុន អាយុ ៦៥ឆ្នាំជាពលរដ្ឋរងគ្រោះបានបន្តថា៖ទេវតាពិតជាមានភ្នែកមែនទីបំផុតធ្វើល្អព្រះជួយមែនក្រោយរងទុក្ខជាច្រើនឆ្នាំស្រាប់តែដូចដកបន្លាចេញពីទ្រូងដោយសារតែរដ្ឋត្រូវការពង្រីកផ្លូវជាតិលេខ៥ ហើយអ្នកដែលរំលោភដីផ្លូវត្រូវបានរដ្ឋ សងសំណងអោយរុះរើចេញដើម្បីធ្វើផ្លូវនិងដាក់លូ ជាដើមហើយពាងទឹកនិងគ្រែលាងចានរបស់មេភូមិនោះក៏ត្រូវបានរុះរើចេញផងដែរ។តែអ្វីដែលគាត់ហួសចិត្តនោះនៅពេលដែលខាងគមនាគមន៍កាយដីដើម្បីធ្វើ លូ មកកឹបជញ្ជាំងផ្ទះរបស់ពួកគាត់ហើយពួកគាត់បារម្ភខ្លាចបាក់ដីរលំផ្ទះពេលនោះពួកគាត់ស្នើសុំខាងអ្នកធ្វើថ្នល់ដើម្បីដាក់លូនិងចាក់ដីខាងមុខផ្ទះពួកគាត់ដើម្បីធ្វើផ្លូវចេញចូលផ្ទះពួកគាត់បែជាលោកមេភូមិរារាំងមិនអោយធ្វើលូនិងចាក់ដីមុខផ្ទះពួកគាត់ទៅវិញ។ដោយបានទាំងយក ត្រាក់ទ័រ មកដាក់បាំងមិនអោយឡានចាក់ដីបាន។ដោយទង្វើមិនសមរម្យទាំងនេះក្រុមគ្រួសារជនរងគ្រោះក៏សុំសំណូមពរដល់លោក អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាសម្តេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គួរតែពិនិត្យមើលនិងដុះក្អែលមន្ត្រីខិលខូចដូចជា លោក ហួ ឡូញ នេះផងទាន ព្រោះតែភាព លោភលន់និងចង់បានហួសហេតុក្រៅពីរំលោភដីចំណីរបស់រដ្ឋហើយបានរំលោភអំណាចអាងខ្លួនជាមេភូមិមកបិទសិទ្ធពលរដ្ឋមិនអោយគាត់សង់ផ្ទះបែទៅរកផ្លូវជាតិថែមទៀតផង។
ពួកគាត់បន្តទៀតថា៖ដោយសារតែមើលឃើញនូវភាពលោភលន់របស់មេភូមិបែបនេះទើបប្រជាពលរដ្ឋមិនព្រមបោះឆ្នោតជូនគណបក្សប្រជាជនព្រោះស្អប់ខ្ពើមបុគ្គលអាត្មានិយមដែលធ្វើបាបរាស្ត្របែបនេះហើយបើអាណិតសម្តេចតេជោហ៊ុនសែនគួរតែលោកអភិខេត្តបន្ទាយមានជ័យដកមេភូមិភ្នំតូចត្បូងចេញពីតំណែងតែម្តងទៅព្រោះសន្លឹកឆ្នោតគណះបក្សប្រជាជនកម្ពុជាត្រូវបានមេភូមិរូបនេះហែកចោលអស់ច្រើនណាស់ទើបនៅក្នុងឃុំភ្នំតូចបោះឆ្នោតចាញ់គណបក្សសង្គ្រោះជាតិបើនៅតែបន្តទុកមន្ត្រីធ្វើបាបរាស្ត្រទៀតច្បាស់ជាឃុំភ្នំតូចអស់សន្លឹកឆ្នោតមិនខានឡើយ។ទោះជាយ៉ាងណាអ្នកសារព័ត៌មានមិនទំនាក់ទំនងសុំការបំភ្លឺពីលោកមេភូមិជុំវិញការចោទប្រកាន់ពីពលរដ្ឋបានទេ តែកន្លងមកមេភូមិព្រមប្រពន្ធគាត់ធ្លធ្លាប់អះអាងប្រាប់អ្នកកាសែតក្នុងស្រុកថា៖ មូលហេតុដែលគាត់ទាមទារអោយម្ចាស់ផ្ទះឈ្មោះ ខៀវ ស្រ៊ុន បែមុខទៅជើងមិនអោយបែមុខកើតរកផ្លូវ(ផ្លូវជាតិ)នោះគឺដោយសារតែដីដែលគាត់រំលោភលើចំណីផ្លូវថ្នល់នោះនៅលស់ប្រមាណ៣ម៉ែត្រទៀត។ទើបគាត់មិនព្រមអោយម្ចាស់ផ្ទះខាងក្រោយនោះវិញ។ទោះជាយ៉ាងណាមហាជនអ្នករស់នៅចំណុចខាងលើបានលើកឡើងថា៖ការអះអាងរបស់មេភូមិមិនសមហេតុផលឡើយព្រោះដីចំណីផ្លូវដែលគាត់កាន់កាប់នោះរដ្ឋបានចេញថ្លៃសំណងរួចរាល់អស់ហើយចុះម្តេចឡើយគាត់ចង់បានអ្វីទៀត។គួរអោយអាណិតគ្រួសារលោកខៀវ ស្រ៊ុន ណាស់ ដែលរងភាពអយុត្តិធម៌ គ្រាដែលគេកាយលូមកដល់ជញ្ជាំងផ្ទះទៅហើយគ្រាន់តែគាត់សុំដាក់លូនិងចាក់ដីទប់កុំអោយស្រុតរលំផ្ទះបែជាលោកមេភូមិរារាំងយកត្រាក់ទ័រមកបាំងនិងយកលូមកដាក់ត្រួតគ្នាបង្ករបញ្ហាស្មុគស្មាញ សង្ឃឹមថាទេវតាមានភ្នែកជួយរកយុត្តិធម៌ជូនគ្រួសារគាត់មិនខានឡើយ៕