ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេកងរយ យោធាឈុតខ្មៅថៃ១២០១ត្រូវបានពលរដ្ឋនៅជាយដែនសសើរ ព្រោះធ្វើអំពើរល្អ!
Thu,20 December 2018 (Time 05:25 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1035នាក់)


បន្ទាយមានជ័យ៖    ពាក្យចាស់លោកពោលថា៖ ចូលមកអោយគេស្រលាញ់ទៅវិញអោយគេរឭក  យ៉ាងណាមិញ   មេកងរយ យោធាឈុតខ្មៅថៃ  ១២០១ ដែលឈរជើងការពារព្រំដែនខ្មែរ-ថៃ នៅខ្លងលឹក ស្រុកអរ័ញ ខេត្តស្រះកែវ  ដែលតែងតែ  យោគយល់ច្រើនចំពោះពលរដ្ឋខែ្មរដែលជួបបញ្ហានៅលើទឹកដីថៃ  ដោយលោកមិនប្រកាន់ឬរើសអើងជាតិសាសន៍ ឡើយដោយលោក តែងតែជួយរកយុត្តិធម៌ជូនជនរងគ្រោះជានិច្ចសូម្បីតែពលករខ្មែរដែលចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ដាច់បាយដាច់ទឹក ឬត្រូវបានជនខិលខូច  ចាប់ជំរិតយកប្រាក់កាសអស់ពីខ្លួនក៏លោកជួយអោយបាយទឹកនិងប្រាក់កាសត្រឡប់ទៅស្រុកវិញជារឿយៗ។
 
ប្រភព  ព័ត៌មាន  ពីពលរដ្ឋខ្មែរដែលរស់នៅ តំបន់ជាយដែនកម្ពុជា-ថៃដែលតែងតែ  ចេញចូលទៅរកស៊ីក្នុងទឹកដីថៃបាន  ប្រាប់អ្នកសារព័ត៌មានខ្មែរជាយដែន  អោយដឹងថា៖  ចាប់តាំងពី  លោក ប៊ិន   មេកងរយ យោធាឈុតខ្មៅថៃ  បានផ្លាស់មកឈរជើងការពារព្រំដែនខ្មែរ-ថៃ នៅខ្លងលឹក ស្រុកអរ័ញ ខេត្តស្រះកែវ មក ពលរដ្ឋខ្មែរមានការងាយស្រួលក្នុងការចេញចូលទៅរកស៊ី
ព្រោះលោកមានការយោគយល់ច្រើនដោយមិនសូវរើសអើងជាតិសាសន៍ អ្វីឡើយ។ ហើយលោកក៏បានទប់ស្កាត់បទល្មើសផ្សេងៗមិនអោយឆ្លងដែនចូលទឹកថៃឡើយ។    ដោយសារអំពើរល្អរបស់លោក មេកងរយថៃរូបនេះបានធ្វើ ប្រជាពលរដ្ឋទាំងពីគឺកម្ពុជានិងថៃមានការគាំទ្រយ៉ាងខ្លាំងដូចពាក្យចាស់លោកពោលថា៖ ចូលមកអោយគេស្រលាញ់ទៅវិញអោយគេរឭក៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1095 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3728 នាក់
ខែនេះ :
16118 នាក់
3 ខែនេះ :
55864 នាក់
សរុប :
2481573 នាក់