សិស្សស្រីជាង២០នាក់ដួលសន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ!
បន្ទាយមានជ័យ៖ ផ្អើលឆុលទាំងព្រឹក ខណៈសិស្សស្រីនៃអនុវិទ្យាល័យបាលិលេយ្យ ចំនួន២០ នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពី ចូលរួម ដើររើស សំរាម តាមទីប្រជុំជនក្រុងប៉ោយប៉ែត ក្នុងទិវា បរិស្ថាន ដែលបាន ប្រារព្ធឡើង នៅក្នុងបរិវេណ វត្ត បាលិលេយ្យ ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង០០ នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៨ នៅក្នុងបរិវេណសាលា អនុវិទ្យាល័យ បាលិលេយ្យ ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
គេនៅមិនទាន់ដឹងការពិតនៃការដួលសន្លប់របស់សិស្សស្រីជាបន្តបន្ទាប់នោះនៅឡើយទេដោយស្រី ទាំងនោះមានអាយុចន្លោះពី១៤ទៅ១៨ឆ្នាំ។
តែបើតាមការអោយដឹងពីលោក យ៉ែមសំបូរ ប្រធានការិយាល័យ អប់រំក្រុងប៉ោយប៉ែត បានអោយដឹងថា៖ ក្រោពីមានការជួបជុំគ្នា នៅក្នុងបរិវេណវត្ត បាលិលេយ្យដើម្បី ហែរជុំវិញទីប្រជុំប៉ោយប៉ែតដើររើសសំរាមនិងអបរំពលរដ្ឋក្នុងកម្មវិធី ទីវាសំអាតបរិស្ថាននោះ នៅពេលត្រឡប់វិញស្រាប់តែសិស្សបានទន់ដៃ ទន់ជើងដួលសន្លប់ជាបន្តបន្ទាប់តែម្តង។ហើយលោកគ្រូ អ្នកគ្រូ និងសមត្ថកិច្ចបានដឹក យកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅប្រជាធម្ម ។
ក្រុមគ្រូពេទ្យពិនិត្យនោះបានប្រាប់ថា៖ សិស្សស្រីទាំងនោះមិនមានអាករៈពុលអ្វីទេ ហើយការដួលសន្លប់បែបនេះអាច បណ្តាលមកពី ពួកគេ ហេវហត់ អត់កម្លាំងដោយដើរឆ្ងាយក្នុងចំងាយ២ទៅ៣គីឡូដីនិងមិនបានហូបអាហារពេលព្រឹកផងទើបទៅជាបែបនេះតែម្តង។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលមានក្មេងសិស្សសាលាដួលសន្លប់បែបនេះកន្លងមកនៅបាត់ដំបងក៏មានករណីដូចគ្នានេះដែរដែលគេសង្ស័យថាអាចមកពីពុលចំណីអាហាដែលខូចគុណភាពហើយព្រោះបច្ចុប្បន្នមានទំនិញខូចគុណភាពជាច្រើនដែលហូចូលមកតាមច្រករបៀងនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏មានជនខិលខូចលួចបង្កប់តាមរទេះជាហូរហែរ ឬអាចបណ្តាលមកពីសំរាមវាមានសារធាតុគីមីពុលហើយនៅពេលដែលពួកគាត់រើសទៅប៉ះបណ្តាលអោយពុលក៏ថាបាន៕