ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់ស្លាប់ លោកជំទាវអភិបាលរងខេត្តបន្ទាយមានជ័យរងរបួសធ្ងន់ និងអ្នកបើកបររងរបួសធ្ងន់ដោយសាររថយន្តបីគ្រឿងបុកគ្នាក្នុងទិសដៅបើកបរបញ្ច្រាស់គ្នា នៅក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង !
Thu,20 December 2018 (Time 08:03 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1205នាក់)


 

កំពង់ឆ្នាំងៈគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយ រថយន្តបីគ្រឿងបុកគ្នា នៅលើផ្លូវជាតិលេខ៥ រអោយលោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់បានស្លាប់ ក្នុងពេលបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងអភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និង កូនប្រុសអភិបាលរងខេត្តប៉ៃលិន ជាអ្នកបើកបររបួសធ្ងន់ ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នៅចន្លោះគីឡូម៉ែត្រ១០៤-១០៥ស្ថិតភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរបើកបរក្នុងដំណើរបញ្ច្រាសទិសដៅគ្នា ។
 
   រថយន្តលិចស៊ិសGS300របស់លោកស្រីអភិបាលរងខេត្តប៉ៃលិន រងការខូចខាតទាំងស្រុងនិងរថយន្ត២ក៏ត្រូវរងការខូចខាតផងដែរ។
សូមបញ្ជាក់ថាៈ
  ១.លោកជំទាវ សោ មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តប៉ៃលិន (ស្លាប់)
  ២. លោកជំទាវ ម៉ុក ណាឌី អាយុ៤៩ឆ្នំា អភិបាលរងខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)
  ៣.កូនប្រុស អភិបាលរងខេត្តប៉ៃលិន រងរបួសធ្ងន់
  បច្ចុប្បន្នសពតំកល់ទុក និង អ្នករងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ក្រោយពីកើតហេតុត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរចុះមកសំរួលចរាចរណ៍និងវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង៣គ្រឿងខាងលើមករក្សាទុកនៅអធិការដ្ឌាននគរបាលស្រុករលាប្អៀររងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។
ហើយសពលោកជំទាវបានតម្ដល់ទុកនៅមន្ទីរពេទ្យអង្អែកខេត្តកំពង់ឆ្នាំងរងចាំសាច់ញ្ញាតិមកយកសពទៅបុណ្យតាមប្រពៃណីខ្មែ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
366 នាក់
សប្តាហ៍នេះ :
2156 នាក់
ខែនេះ :
24591 នាក់
3 ខែនេះ :
62016 នាក់
សរុប :
2353658 នាក់