ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គ្រប់ទឹកឈើគ្រញូងរួមទាំងបារីក្លែងក្លាយ រួមទាំងផ្កាថ្មសមុទ្រវៀតណាមមួយរទេះធំដែលឈ្មួញលួចនាំចូលមកកម្ពជាតាមច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតត្រូុវបានសមត្ថកិច្ចបង្ក្រាបទាន់!
Fri,21 December 2018 (Time 05:23 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1039នាក់)


បន្ទាយមានជ័យ៖ឈើរគ្រញូង កន្លះតោន បារីក្លែងក្លាយ រួមទាំងផ្កាថ្មសមុទ្រវៀតណាមដែលមានតម្លៃសរុបរាប់លានបាត ត្រូវបានសមត្ថកិច្ចថៃ បង្រ្កាបបាន ខណះកម្មករអូសរទេះបង្រុងឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
តាមប្រភព ព័ត៌មានបានអោយដឹងថា៖នៅវេលាម៉ោង១០,០០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូរ ឆ្នាំ២០១៨នេះ កម្លាំងចម្រុះថៃ ដោយបែងចែកជា២ក្រុម ដែលក្រុមទី១ ដាក់ប៉ុស្ត៍ត្រួតពិនិត្យភ្ញៀវចេញ-ចូល នៅបរិវេណមុខច្រកទ្វារអន្តរជាតិ អារញ្ញ ខេត្តស្រះកែវ ដើម្បីទប់ស្កាត់នឹងចាប់ឃុំ ការលបលួចនាំចូលគ្រឿងញៀន នឹងរបស់ល្មើសច្បាប់ផ្សេងៗ យ៉ាងតឹងតែងបំផុត ។តមកកម្លាំងសមត្ថកិច្ចខាងលើ ឃើញកម្មករខ្មែរចំនួន៤នាក់ អូសរទេះបង្កប់ទំនិញពេញរទេះ ដោយមានផ្ទាំងសំពត់កៅស៊ូពណ៌ខៀវ គ្របពីលើយ៉ាងជិត ចេញពីផ្សាររោងគ្លឿ ឆ្ពោះទៅប៉ោយប៉ែត ប្រទេសកម្ពុជា ទើបសមត្ថកិច្ចសុំពិនិត្យមនុស្ស តែកម្មករខ្មែរទាំងនោះ បែរជារត់ចោលរទេះ នឹងរត់ចូលផ្សាររោងគ្លឿបាត់ស្រមោល ទើបសមត្ថកិច្ចធ្វើការឆែកឆេររទេះ ដោយយកចិត្តទុកដាក់ ក៏ប្រទះឃើញក្នុងរទេះខាងលើ មានឈើគ្រញូងកែឆ្នៃ ចំនួន២៥ផ្ទាំង ទម្ងន់៥០០គីឡូក្រាម តម្លៃប្រមាណ៥០០,០០០លានបាត (តម្លៃលក់នៅប្រទេសកម្ពុជា ដោយក្នុងមួយគីឡូ១០០០បាត)ដោយឈើគ្រញូងទាំងអស់នោះ រំដោយក្រដាសពណ៌ស្ករ នឹងមានកែសម្សៅគ្របពីលើ ដើម្បីកុំឲ្យមើលឃើញពីខាងក្រៅ។ខណះនោះដែរ ក្រុមទី២បានឃើញរទេះ២គ្រឿង ដែលចតទទឹងផ្លូវចូលប្រទេសថៃ សមត្ថកិច្ចធ្វើការឆែកឆេរ ក៏ប្រទះឃើញបារីម៉ាកMa Boro នឹងបារីផ្សេងៗទៀត ដែលផល្លិតនៅប្រទេសកម្ពុជា ចំនួន២៣សុង តម្លៃប្រមាណ២៣,០០០បាត ដែលបារីទាំងអស់ បង្កប់នៅបាតរទេះ ដោយមានក្រណាត់ពណ៌ខ្មៅគ្របពីលើ ដោយឡែករទេះទី២ សមត្ថកិច្ចរកឃើញ ផ្កាថ្មសមុទ្រវៀតណាម ចំនួន៦៩ថង់ តម្លៃប្រមាណ៥០,០០០បាត ។សូមរំលឹកថា ក្រោយពីការរឹបអូសទំនិញ ខុសច្បាប់ទាំង៣ប្រភេទលើកនេះ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសបាន ដោយសារតែជនល្មើស បន្លំខ្លួនជាកម្មករអូសរទេះ ហើយរទេះមានភាពយឺតយ៉ាវ។ក្រោយ
ប្រតិបត្តិការ សមត្ថកិច្ចបានបញ្ជូនជនល្មើស នឹងវត្ថុតាងទាំងអស់ ទៅសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់៕
 
1. เมื่อ 20 ธ.ค.61,2020  ชค.ทพ.12  โดย ร้อย.ทพ.1201 ร่วมกับ ด่านศุลกากรอรัญประเทศ  ทำการ ลว.และเฝ้าตรวจ เพื่อสกัดกั้นการลักลอบกระทำผิดกฎหมาย ได้ตรวจพบชาย  จำนวน 3 คน ขณะลากรถเข็นต้องสงสัยมุ่งหน้าไปยังฝั่งกรุงปอยเปต ประเทศกัมพูชา  ผ่านด่านตรวจศุลกากรอรัญประเทศอย่างมีพิรุธ พิกัด  TA  348117  ทิศตะวันออก  บ.คลองลึก ต.อรัญประเทศ  อ.อรัญประเทศ  จนท.ชุดตรวจร่วมจึงเรียกให้หยุด  เพื่อทำการตรวจสอบ  แต่ชายคนดังกล่าวได้ทิ้งรถลากเข็นแล้ววิ่งหลบหนีข้ามไปยังฝั่งปอยเปต  ประเทศกัมพูชา   จากการตรวจค้น พบไม้แปรรูปซุกซ่อนอยู่ในรถเข็นรวมกับสินค้าประเภทแป้ง ,และกระเบื้อง  โดยมีผ้ายางคลุมทับเพื่อพรางสายตาเจ้าหน้าที่  ตรวจสอบมีรายระเอียดดังนี้    
1.1 ไม้แปรรูป จำนวน 25  ท่อน 
1.2 แป้งมันสำปะหลัง  จำนวน 18  กระสอบ  
                      1.3 แก้วน้ำพลาสติก จำนวน 5  ลัง
                      1.4 กระเบื้องปูพื้น จำนวน 7  กล่อง
1.5 รถเข็น  จำนวน 1  คัน ( หมายเลข B  - 0127 )  
1.6 น้ำหนักไม้ประมาณ  420 กิโลกรัม                    
       2. หน่วยได้มอบของกลางทั้งหมดศุลกากรอรัญประเทศ เพื่อดำเนินการตามกฎหมายศุลกากรต่อไป 
                จึงเรียนมาเพื่อทราบ

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
812 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7961 នាក់
ខែនេះ :
27514 នាក់
3 ខែនេះ :
61347 នាក់
សរុប :
2512054 នាក់