ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចគយចល័តក្រុងប៉ោយប៉ែតបន្តបង្ក្រាបរថយន្តចង្កូតស្តាំមិនយោគយល់ថា ន,ប ឬខ,មឡើយ!
Fri,21 December 2018 (Time 05:07 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1110នាក់)


បន្ទាយមានជ័យ៖   ពិតជាទាន់ចិត្តមែនក្រោយពីមានការបទបញ្ជការពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថាអោយបង្ក្រាបទៅលើរថយន្ត ចង្កូតស្តាំ  អត់ពន្ធដែលពាក់ស្លាកលេខ  ខ,ម និង ន,បគ្មានការលើកលែងនោះកម្លាំងគយចល័ត ក្រុងប៉ោយប៉ែត  ដឹកនាំដោយលោក  សាំងណន ស្រាវជ្រាវនិង បានធ្វើការបង្រ្កាប បាន រថយន្ដចង្កូតស្តាំស៊េរីទំនើបមួយគ្រឿងដែលជនខិលខូចលួចនាំចូលពីប្រទេសថៃគេចពន្ធ  ដើម្បីបញ្ជូនទៅកាន់  សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យដើម្បីប្រមូលពន្ធចូលរដ្ឋ។
ប្រតិបត្រការណ៍ ធ្វើឡើងកាលពី   ព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨
នៅ ចំណុច  ស្ថិតនៅក្នុងភូមិ  សាស្រ្ត ភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក  ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
 លោក សាំងណន ដឹកនាំការបង្ក្រាបនេះបានអោយខ្មែរជាយដែនដឹងថា៖  រថយន្ដចង្កូតស្តាំដែលកម្លាំងរបស់លោកធ្វើការបង្ក្រាបបាននេះម៉ាកនីសាន់ត្រូ  ស៊េរីឆ្នាំ២០១៤    តែមិនបានបង់ពន្ធហើយបំពាក់ស្លាកលេខ ចង្កូតស្តាំKPC.2431   ដើម្បីបន្លំភ្នែក សមត្ថកិច្ច  ហើយក្រោយពីការបង្ក្រាបម្ចាស់រថយន្តក៏បានសារភាពថា៖ រូបគាត់បានទិញរថយន្ត អត់ពន្ធពីគេដោយពាក់ស្លាកលេខនេះស្រាប់។ទោះជាយ៉ាងណាក្រោយពីធ្វើកំណតើហេតុរថយន្តខាងលើត្រូវបានកម្លាំងគយបញ្ឌូនទៅរក្សាទុកនៅសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។ជាចុងក្រោយសារព័ត៌មានយើងក៏សូម
សំណូមពរពលរដ្ឋយើងកុំនាំគ្នាទិញឡានស្តាំនាំចូលតាមច្រករបៀងខុសច្បាប់តទៅទៀត ព្រោះអាចខាតបង់ប្រាក់កាសដោយសារតែសមត្ថកិច្ចបង្ក្រាបដោយលោកហ៊ុយ សុជាតិមេគយច្រកប៉ោយប៉ែត និង លោកសាំង ណន ប្រធានគយចល័តប្រចាំផ្លូវ៥០ បានបញ្ជាក់ជំហរហើយថា គ្មានវប្បធម៍អន្តរាគមណាមករំខានការអនុវត្តច្បាប់ទេ ទោៈបីឡានពាក់ផ្លាក នប ឬ ខម ក៍ដោយអោយតែខុសច្បាប់ចាប់បង្ក្រាបដូចគ្នា លោកហ៊ុយ សុជាតិ បានដាក់បទបញ្ជាបន្ថែមអោយលោកសាំង ណន ដឹកនាំបន្តបង្ក្រាបគ្រប់បទល្មើសតទៅទៀត ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
603 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7752 នាក់
ខែនេះ :
27305 នាក់
3 ខែនេះ :
61138 នាក់
សរុប :
2511845 នាក់