ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់ខ្លួន​អាជីវករ១០នាក់ នៅ​ផ្សារ​ទួល​ទំ​ពួ​ង យកទៅ​សួរចម្លើយ ដោយសារ​រំលោភ​កម្មសិទ្ធិបញ្ញា លក់​កាបូប​ចម្លង​ម៉ាក​ដ៏​ល្បី
Sat,22 December 2018 (Time 08:45 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1029នាក់)


ភ្នំពេញ៖ អុញនោះវីវរហើយមួយជាន់នេះសមត្ថកិច្ចលេងធម៌ក្តៅហើយអាជីវករ១០នាក់ នៅ​ផ្សារ​ទួល​ទំ​ពួ​ងត្រូវបានឃាត់ខ្លួនយកទៅ​សួរចម្លើយ ដោយសារ​រំលោភ​កម្មសិទ្ធិបញ្ញា លក់​កាបូប​ចម្លង​ម៉ាក​ដ៏​ល្បីៗជាច្រើនមុខមកពីគេនោះ ។
 
មានសេចក្តីរាយការណ៍ថា៖ នា​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បាន​បើក​ប្រតិបត្តិការ ឃាត់ខ្លួន​អាជីវករ១០នាក់ នៅ​ផ្សារ​ទួល​ទំ​ពួ​ង យកទៅ​សួរចម្លើយ ដោយសារ​រំលោភ​កម្មសិទ្ធិបញ្ញា លក់​កាបូប​ចម្លង​ម៉ាក​ដ៏​ល្បី ដែល​បាន​ចុះបញ្ជី​ការពារ នៅ​ប្រទេស​បារាំង។  កម្លាំង​នគរបាល គ.ប.ផ.ក របស់​ក្រសួងមហាផ្ទៃ ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប និង​ដកហូត​កាបូប​យួរដៃ ដែល​រំលោភ​កម្មសិទ្ធិបញ្ញា យក​ម៉ាក​យីហោ​កាបូប LONGCHAMP ដ៏​ល្បីល្បាញ មក​លក់​ដោយ​គ្មាន​ការអនុញ្ញាត ពី​ក្រុន​ហ៊ុន​ម្ចាស់​ម៉ាក​ដើម ដែល​បាន​ចុះបញ្ជី​ក្នុងប្រទេស​បារាំង និង​ក្នុងប្រទេស​កម្ពុជា។ ទង្វើ​នេះ ប្រព្រឹត្ត​ដោយ​អាជីវករ នៅ​ចំណុច​ក្នុង និង​កៅ​ផ្សារ​ទួល​ទំពូង តាមផ្លូវ១៥៥ សង្កាត់​ទួល​ល​ទំពូង​ទី១ ខណ្ឌចំការមន។
 
លោក​មេធាវី សួស ព័រ នៃ​ការិយាល័យ​ក្រុម​មេធាវី​ហ្គ្រេ​ន​ដ៍ បាន​ឲ្យ​ដឹង​បន្ថែមថា  ក្រុមហ៊ុន SAS Jean Cassegrain ដែលជា​ម្ចាស់​ម៉ាក LONGCHAMP បាន​ជូនដំណឹង ទៅដល់​ម្ចាស់​តូប​ទាំងអស់ ដើម្បី​បញ្ឈប់​សមកម្ម​ភាព លក់​របស់​ក្លែងក្លាយ​ម៉ាក់ LONGCHAMP ម្តង​រួចមកហើយ មុននឹង​ប្ដឹង​ពី​ករណី លក់​ចែកចាយ​ផលិតផល​ក្លែងក្លាយ ដោយ​អាជីវករ​ក្នុង​ផ្សារ​ទួល​ទំពូង។ ប៉ុន្តែ​អាជីវករ​ទាំងនោះ មិនបាន​ស្តាប់​តាម​ការជូនដំណឹង​ឡើយ រហូត​ឈានដល់ ការបើក​ប្រតិបត្តិការ​ដ៏​ក្តៅ​នេះ។  ដោយមាន​ការអនុញ្ញាត ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង រាជធានី​ភ្នំពេញ គុជ គឹម​ឡុង និង​យោងតាម​ពាក្យបណ្ដឹង របស់​ក្រុមហ៊ុន SAS JEAN CASSEGRAIN គ.ប.ផ.ក. បាន​ដកហូត​កាបូប​ក្លែងក្លាយ ក្នុង​ផ្សារ​ទួល​ទំពូង​ពី​តូប​ចំនួន៩តូប សរុប​ចំនួន ៦៤១កាបូប និង​ក្រៅ​ផ្សារ​ផ្លូវ១៥៥ មាន​ចំនួន១តូប និង​ដកហូត​បាន​ចំនួន២៣កាបូប សរុប​ទាំង​ក្នុង និង​ក្រៅ​មាន​ចំនួន ៦៦៤កាបូប។
 
ឃាត់​ម្ចាស់​តូច​សរុប​ចំនួន១០នាក់ ចូលខ្លួន​មក​នាយកដ្ឋាន ដើម្បី​សួរនាំ និង​ធ្វើ​កិច្ចសន្យា​ណែនាំ ព្រមទាំង​ពន្យល់​ឲ្យ​មានការ​យល់ដឹង ទើប​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​លោក ជ័យ រិទ្ធី។  ការអនុវត្ត​នេះ សមត្ថកិច្ច​មិនបាន​បិទតូប​អាជីវករ​ណាមួយ​ទេ គ្រាន់តែ​ដកហូត​កាបូប​យួរដៃ ដែល​ក្រុមហ៊ុន​ប្ដឹង​ប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1091 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8240 នាក់
ខែនេះ :
27793 នាក់
3 ខែនេះ :
61626 នាក់
សរុប :
2512333 នាក់