ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឧកញ៉ា​ហង្ស​ ស៊ី​ផា​រកសុីនាំរថយន្តអត់ពន្ធចង្កូតស្តាំចូលស្រុកខ្មែរយូរហើយទើបនិងបែកធ្លាយ!
Sun,02 December 2018 (Time 06:57 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1141នាក់)


 

ខេត្តបន្ទាយមានជ័យ :ផ្ទុះរឿងអាស្រូវកក្រើក ប្រព័ន្ធ ទំនាក់ទំនងសង្គមហ្វេសប៊ុកក្រោយមន្ត្រី​គយក្រសួងចូលចាប់រថយន្តទំនើបក្នុងភូមិគ្រិះលោកឧកញ៉ាហង្ស សុីផាស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជយ័ ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨។

ប្រភពច្បាស់ការណ៍បានប្រាប់អោយដឹងថា​ ឧកញ៉ា ហង្ស សុីផាដែលជាមេឈ្មួញធំក្នុងជំនួញរថយន្តចង្កូតស្តាំគឺ ជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រភពបញ្ជាក់ថារថយន្តទំនើប២គ្រឿងប្រភេទរថទូរពណ៌សសុទ្ធតែមានតម្លៃជាង១០ម៉ឺនដុល្លាក្នុងមួយគ្រឿង​។ រថយន្តទាំងពីរគ្រឿងដែលមន្ត្រីគយចល័តក្រសួងចាប់រឹបអូសយកទៅក្សាទុក១-ម៉ាកតូយ៉ូតាអាល់ហ្វារ៉ូ(Toyota Alpharo) និង២-តូយ៉ូតា  វែល ហ្វាយអឺ ( Toyota Vell Fire) ។
លោក​ សុទ្ធា វ៉ាន់ណារី​ មន្ត្រីគយចល័តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាការប្រចាំខេត្តបន្ទាយមានជ័យប្រាប់នៅព្រឹកថ្ងៃទី២.ខែធ្នូ.ឆ្នាំ២០១៨នេះថា : រថយន្តរថទូរទំនើបផលិតឆ្នាំ២០១៦ទាំង២គ្រឿងរបស់លោកឧកញ្ញ៉ា​ ហង្ស សុីផា ដែលត្រូវរឹបអូសយកមករក្សាទុកចោលនេះ​គឺគយមិនមានគោលការណ៍អោយបង់ពន្ធឡើយ។
ទោះជាយ៉ាងណា  មហាជនកំពុងតែរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចតើហ៊ានប៉ះជាមួយលោកឧញ្ញ៉ាដ៏មានឥទ្ធិពលក្នុងខេត្តបន្ទាយមានជ័យនេះឬទេ?

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
928 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8077 នាក់
ខែនេះ :
27630 នាក់
3 ខែនេះ :
61463 នាក់
សរុប :
2512170 នាក់