នរណានៅពីក្រោយខ្នងលោកឡាំ? ហេតុអ្វីបានជាក្រុមហ៊ុនក្លូអូវីនស្ថិតនៅក្នុងភូមិភ្ជួជ្រូក ឃុំកូលែនត្បូងស្រុកកូលែន.........!
(ខេត្តព្រះវិហារ) ៖ បណ្ដោយឲ្យក្រុមនេះបំផ្លាញព្រៃឈើតាមតែអំពើចិត្តដោយមិនមានអ្នកណាបង្ក្រាបសោះឡេីយ ថ្មីៗនេះមានប្រជាពលរដ្ឋដែលរស់នៅជិតនោះបានអះអាងថាលោកឡាំបានដេរមាត់សមត្ថកិច្ចនៅក្នុងខេត្តព្រះវិហារអស់ហេីយ រួមទាងអាជ្ញាធរពាក់ព័ន្ធប្រឆាំងបទល្មេីសព្រៃឈេី នេះជាហេតុធ្វេីឱ្យពួកគេមិនហ៊ានបង្ក្រាប។
ក្រុមអ្នកយកព័ត៌មានយើងបានចុះយកព័ត៌មាននៅតំបន់ខាងលេីបានឃើញក្រុមហ៊ុនដូចមានឈ្មោះខាងលើដាក់ម៉ាស៊ីនច្រៀកឈើដែលដឹកដោយគោយន្តចូលក្នុងក្រុមហ៊ុននេះបានយ៉ាងរំភើយ តាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិឃុំនេះបានអោយដឹងថាម្ចាស់ក្រុមហ៊ុននេះមានឈ្មោះឡាំអាយុប្រហែលជាង50ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើជាម្ចាស់ក្រុមហ៊ុន ដុះស្លែយូរមកហើយគ្មានអ្នកណាហ៊ានបង្រ្កាបទេ ។
ចាំមើលលោកអ៊ុំ ចិន្តា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ មានចំណាត់ការណ៍យ៉ាងណាចំពោះក្រុមហ៊ុនមួយនេះឬមួយលោកក៏ត្រូវផ្លែ ត្រូវដងជាមួយក្រុបហ៊ុននេះដែរ បានជាបណ្តោយឱ្យក្រុមហ៊ុននេះមួច្រៀកឈើយូរហើយលោកធ្វេីមិនដឹង ឬមួយដូចពាក្យចាស់ថា " មនុស្សដេកលក់ងាយស្រួលដាស់ ចំណែកដែលមនុស្សធ្វេីពត់ដេកលក់ទេីបដាស់មិនភ្ញាក់ " ។