ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើលោក ហ៊ូ​វ ជី​វ៉ៃ ថ្ថ្លើមធំហ៊ានរកស៊ី​ដឹកឈើ​ខុស​ច្បាប់​ មិនខ្វល់ពីការព្រមាន​របស់​ស​ម្តេច​ក្រឡា​ហោម ស ខេង........!
Thu,27 December 2018 (Time 08:16 AM)
ដោយ ៖ ថាប់រាំង (ចំនួនអ្នកអាន: 1141នាក់)


ខេត្តរតនគិរី) ៖ តាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា​៖​មេ​ឈ្មួញ​ឈើ​ដ៏​ធំល្បីឈ្មោះ ណុប ​វណ្ណះ និង​ឈ្មោះ ហូ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ ​ដែល​ទំ​នង​មាន​ការបើក​ដៃ​ពី​សំណាក់​លោក​ ថង សាវុន​ អភិ​បាល​ខេត្ត​និង​លោក គឹ​ម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ចំណាយ​លុយ​រាប់សិបលាន​ដុល្លារ​ក្នុង​មួយខែៗ ទៅ​ឲ្យ​ស្ថារប័ន​ជំនាញ​ពាក់ព័​ន្ធចំ​នួន​គ្រប់​អង្គភាព ដែល​អង្គុយ​ចាំ​រាប់​ក្បាល​ឡាន​យកលុយជាធ្វើថ្នូរ​​ មិន​បង្ក្រាប​មុខ​ជំនួញ​ដឹក ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ឯព្រំដែន​វៀតណាមបានយ៉ាងរលូន។
 
ប្រភពពីពលរដ្ឋបានឲ្យដឹងថាមានការទាក់ទងរកស៊ី និង​ឃុបឃិ​តគ្នា​កាប់បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​គគ្រឹកគ្រេង​ នៅក្នុង​ខេត្ត​រតនគីរី​នេះ​ដែល​ អាជ្ញា​ធរ​មាន​សមត្ថកិច្ចហាក់បី​ដូចជា បណ្តែតបណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ប្រចាំខេត្ត​នេះ បន្ត​កាប់​បំផ្លាញ​ព្រៃ​ឈើ សហគមន៍​ជនជាតិភាគតិច ដោយ​គ្មាន​រអែង​ថ្នាក់ដឹកនាំ​ជាតិ​នោះឡើយ ទោះជាមានការព្រមាន​ពីសម្តេច​ក្រឡា​ហោម ស ខេង​ ក៏ដោយ​។
 
​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋនឹង​សហគមន៍​ភូមិ​ប៉ា​ដល​បានឲ្យដឹងថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មាន​អំណាច​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ និងមកពីស្រុកវើនសៃ ខេត្ត​រតនគិរី​។​
 
តាមសេចក្តីរាយការណ៍ពីពលរដ្ឋបន្តថា មេឈ្មួញ​ដឹកឈើ​ដ៏​ធំមាន​អំណាច​ទាំង​ពីរ​នាក់​ខាងលើនោះ បាន​យក​លុយ​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ រាប់សិបលានដុល្លារ មក​ចែកចាយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី១៧ ខែ​​ធ្នូ ​ឆ្នាំ២០១៨ ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​បាន​សិទ្ធិដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ជា​ថ្មី​ឡើងវិញហើយ បន្ទាប់​ពី​ផ្អាក​មួយ​រយៈពេលខ្លីក ដោយៗសារតែ​ បែកធ្លាយ​ព័ត៌មាន​ដល់​ថ្នាក់ជាតិ​។​
 
ក្រៅពីកាប់បំផ្លាញព្រៃឈើ សហគមន៍ទាំងបីភូមិ​ខាង​លើនេះ ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ក្នុង​ស្រុក​តា​វែង និង​ស្រុក​សេ​សាន ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក​កូន​មុំ ស្រុក​លំផាត់ និងស្រុកវើនសៃ ក៍​ត្រូវបាន​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីឈ្មោះ ប្រចាំ​ខេត្ត​រតនៈគិរី​ទាំងពី​រូបនេះ ចេញ​មុខ​កាង​ឲ្យគេ​ចូល​កាប់​បំផ្លាញ​យ៉ាង​គគ្រឹកគ្រេង ដឹកយក​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​ ដោយ​មួយចំនួនធំ​ចេញ​តាម​ច្រករបៀង និង​មួយចំនួនទៀត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។ ទៀតផង។
 
ហើយ ទោះបីកន្លង មានអង្គភាពសារព័ត៌មាន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ធ្វើ​ការចុះផ្សាយ ពី​សកម្មភាព​រកស៊ី​ដឹក ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ទាំង​ពីរ​នាក់​ខាង​លើនោះ តែ​ហាក់​គ្មាន​សញ្ញា​​ណា​មួយ​ថា ចៅហ្វាយ ខេត្ត​លោក ថង សាវុន ​និង​លោក គឹម រស្មី យក​វិធានការ​ច្បាប់​ទៅ​អនុវត្តន៍​លើ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ឡើយ ។
 
លោក អ៊ូច ឡេង វីរៈ ជន​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៦​បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​មិន​អាច​ទប់ស្កាត់បានទេ ពីព្រោះ នេះ​ជា​មុខរបរ​ជា ចម្បង​របស់​បុគ្គល​មាន​អំណាច​រកស៊ីដឹក​ឈើ​ដុះ​ស្លែ ដែល​មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធតាំង​ពី​ថ្នាកក្រោម ដល់​លើ តាំងពី​ក្នុង​ព្រៃ​រហូត​ឆ្លងដែន ជាពិសេសមេ​ឈ្មួញ​មកពី​វៀតណាមនិងចិន ដែល​ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ នានា ជា​មូលហេតុ​នៃ​វិនាសកម្ម​ព្រៃឈើនៅ​កម្ពុជា ដែល​មិន​អាច​ទប់ស្កាត់បាន​នោះទេ។
 
លោកបន្តថា អំពើពុករលួយ និងការឃុបឃិត​គ្នា របស់​មន្ត្រី​ជំនាញគឺ​មិន​អាច​បំបាត់​បានពីព្រោះ​មន្ត្រី​ទាំងនោះ​សុទ្ធតែ​មាន​ការជួយ​សម្រួល​គ្នា ពី​ថ្នាក់លើ នៅក្នុង​ជំនួញ រត់ពន្ធ​ឈើ នេះ​។ផង។
 
សកម្មជនបរិស្ថានរូបនេះបន្ថែមថា នៅ​កម្ពុជា​យើង​សំខាន់​គឺ​លុយ យកលុយ គឺ​ពុករលួយ លុយ​ជាច្បាប់ លុយជា​ការ​អនុញ្ញាត ហើយ​មន្ត្រី​ជំនាញ សហការ​ជាមួយ​កងកំលាំង នៅ​ជួយ​ការពារ យាមកាម​អ្នក​កាប់​ឈើ យ៉ាង​តឹង រ៉ឹង ហាមឃាត់ មិន​ឲ្យ​អ្នក​ក្រៅ ចេញចូល​ទៅ​ក្នុង​តំបន់ កាប់​ឈើ​បាន​។​ពាក់ព័ន្ធ​នឹង​សកម្មភាព​រកស៊ី​ឈើ​ដឹកខុស​ច្បាប់​នេះ បាន​បង្ក​ឲ្យមាន​ការមន្ទិល​សង្ស័យ​ថា​លោក ថង សាវុន និងលោក គឹម រស្មី អាច​ជា​ម្ចា​ស់​ភាគហ៊ុន​មួយ​ដ៏​ធំ​ក្នុង​ជំនួញ​ឈើ​ខុស ច្បាប់​ក្នុង​ខេត្ត​រតនគិរី​៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
388 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7537 នាក់
ខែនេះ :
27090 នាក់
3 ខែនេះ :
60923 នាក់
សរុប :
2511630 នាក់