ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាលប៉ុស្តិ៍រដ្ឋបាលនិរោធឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទបើកល្បែងស៊ីសងខុសច្បាប់ទៅកាន់តុលាការ!
Mon,22 January 2018 (Time 01:47 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 922នាក់)


ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅបានបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង ពីបទបើកល្បែងស៊ីសងខុសច្បាប់(ស្ទួចខ្លងប្រេងកូឡា)បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
ប្រតិបត្តការនេះធ្វើឡើងនៅវេលាម៉ោង២១និង០០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០១៨នៅរោងកម្មករ
សំណង់ ស្នាក់នៅបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច បង្ហើបអោយដឹងថា៖ជនសង្ស័យទាំង២នាក់  ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ១-ជនសង្ស័យឈ្មោះយឹម ច្រឹប ភេទស្រី អាយុ៤៩ឆ្នាំ ជាតិខ្មែរមុខរបរបើកល្បែងស៊ីសងស្នាក់នៅផ្ទះលេខ
១១៧ ផ្លូវលេខ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ២-ជនសង្ស័យឈ្មោះពេជ្រ ស្រីខួច ភេទ ស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ភ្នាក់ងារ ស៊ីសង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ដកហូតបានវត្ថុតាងរួមមាន ៖ ធុងសម្រាប់ស្ទួចខ្លងប្រេងកូឡា១, គ្រាប់ខ្លង ប្រេងកូឡា១២គ្រាប់, ក្រណាត់កៅស៊ូក្រាល ចាក់លេខ១ផ្ទាំង, លុយ ១៦ ៥០០រៀល, ខ្សែដៃប្លាកទីន១ខ្សែ,ចិញ្ជៀនប្លាកទីនដាំត្បូងពណ៌ស១វង់, ចិញ្ជៀនកាឡៃ២វង់,ខ្សែ ជើងប្លាទីន១ខ្សែ និងកាបូបពណ៌ក្រហម១។ 
ចំណែកអ្នកលេងល្បែងបានរត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចចុះទៅដល់ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2142 នាក់
ខែនេះ :
24717 នាក់
3 ខែនេះ :
61859 នាក់
សរុប :
2353501 នាក់