រឿងកាន់តែធំហើយក្រុមហ៊ុន សុខារ៉េសុីដេន...!!
ក្រុងប៉ោយប៉ែត៖ក្រុមហ៊ុន សុខារ៉េសុីដេន ខុនដូ ថ្ងៃដែលសម្ភោធ ចាប់រង្វាន់មាន បងប្អូនប្រជាពលរដ្ឋដែល ចូលរួមក្នុងកម្មវិធី បានមានព្រឹត្តិកម្មយ៉ាងខ្លាំងថា៖ មានអតិថិជនជាច្រើន បានចូលរួមក្នុងកម្មវិធី គ្មានកន្លែងអង្គុយ មិនបានពិសារអាហារ ហើយដែលសំខាន់បំផុត គឺការចាប់រង្វាន់ ពេលនោះមានបុរសម្នាក់ ដែលគាត់រស់នៅក្នុង ក្រុង ប៉ោយប៉ែត ម្នាក់គាត់បានត្រូវ រង្វាន់ ១០០០$មួយពាន់ដុល្លា តែខាងក្រុមហ៊ុនថា៖ ទាល់តែទិញដី ឬ ខុនដូ ទេីបបានលុយនោះ គឺមានន័យថា បេីទិញខាងក្រុមហ៊ុននិងបញ្ចុះតម្លៃឲ្យ ១០០០$មួយពាន់ដុល្លា។
បេីទិញខុនដូ ហើយបញ្ចុះតម្លៃចឹង ចាំបាច់ធ្វើការចាប់រង្វាន់ធ្វេីអី ហេតុអ្វីមិនធ្វើការប្រកាសជាចំហទៅថា៖ ការចាប់រង្វាន់នេះគ្រាន់តែជាការ សប្បាយធម្មតាវាចប់បាត់ហើយ ដល់ពេលអតិថជនចាប់បានរង្វាន់ ១០០០$ មួយពាន់ដុល្លាបែជានិយាយថាមិនបានទេ ទាល់តែទិញខុនដូទេីបបានការបញ្ចុះតំលៃ។
ហើយក៏មានអតិថិជនជាច្រើននាក់ទៀតបាន ព្រឹត្តិកម្មព្រមៗគ្នា ដែរថា៖ ខាងក្រុមហ៊ុន សុខារ៉េសុីដេន គឺជាការបោកប្រាស់ពួកគាត់ហើយ ឥឡូវនេះប្រជាពលរដ្ឋ ក៏ដូចជា អតិថិជនទាំងអស់ កំពុងរង់ចាំតាមដាន ការផ្សព្វផ្សាយតាមសង្គមហ្វេបុក និង ផេក រួមទាំងវេបសាយរបស់បងប្អូន អ្នកសារព័ត៌មានក្នុងស្រុក ដែលកំពុងតែធ្វើការតាមដានរឿងនឹង។
នេះចម្ងល់អតិថិជនថា៖ ក្រុមហ៊ុន សុខារ៉េសុីដេន នឹងកំពុងតែធ្វើអ្វីឲ្យប្រាកដ ដែលពួកគាត់បានទិញគំរោង របស់ក្រុមហ៊ុនមួយនេះ ហើយតេីមានបញ្ហាឬអត់ នៅថ្ងៃក្រោយ ?
ព្រោះអតិថិជនគាត់មិនទាន់ឃើញមានសមិទ្ធផលនៅឡើយ តែក្រុមហ៊ុនធ្វើការផ្សព្វផ្សាយលក់យកលុយតាមគំរោងបែបគំរោងខ្យល់៕ប្រភព ពីលោកចិនហេង