ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃើញលុចស្ស៊ីសធ្លាក់ក្នុងប្រឡាយដល់ពេលកាយឃើញសពលោកប្រធានកាំកុងត្រូលប្រចាំច្រកបឹងត្រកួន!
Sat,29 December 2018 (Time 01:36 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1134នាក់)


បន្ទាយមានជ័យ៖ បើកបរនៅពេលយប់សង្ស័យងងុយដេកលោកសំ សុធារ័ត្ន ប្រធានកាំកុងត្រូលប្រចាំច្រកបឹងត្រកួនស្រុកថ្មពួុកបានបើកបររថយន្តធ្លាក់ប្រឡាយកៀបជាប់ក្នុងរថយន្តស្លាប់តាំងពីយប់រហូតដល់ព្រឹកឡើងទើបមានគេប្រទះឃើញ។
ប្រភពព័ត៌មានបានរាយការណ៍ថា៖រថយន្តម៉ាក LEXUS RX300 ពណ៌កាមៃពាក់ផ្លាកលេខភ្នំពេញ2S.9669ដែលបើកបរដោយឈ្មោះ សំ សុធារ័ត្ន ប្រធានកាំកុងត្រូលប្រចាំច្រកបឹងត្រកួុនស្រុកថ្មពួុកបានបើកបរលើផ្លូវជាតិលេខ៥៨ក្នុងពី ទិសខាងត្បូងទិសខាងជើងលុះមកដល់ចំណុច ខាងជើងក្លោងទ្វារមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រចម្ងាយប្រហែល៥០០ម៉ែត្រស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ  ឃុំស្វាយចេកស្រុកស្វាយចេក
ខេត្ត បន្ទាយមានជ័យ។ សង្ស័យងងុយដេករថយន្តក៏រេចង្កូដទៅធ្លាក់ប្រឡាយទឹកផ្ងារជើងឡើងលើជនរងគ្រោះជាប់នៅក្នុងរថយន្ដបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតាំងពីយប់ប្រហែលម៉ោង២៣យប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ដោយសារកន្លែងស្ងាត់ផងមិនមានអ្នកស្រុកដឹងលុះព្រឹកឡើងមានអ្នកដំណើរប្រទះឃើញនឹងរាយការណ៍ទើបផ្អើលទាំងព្រឹកតែម្តង។
គួរបញ្ជាក់ សមត្ថកិច្ចបានធ្វើការស្ទូចរថយន្តនឹងសាកសពចេញថ្លុកដោយ ចំណាយពេលប្រមាណជា២ម៉ោងផងដែរ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
834 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7983 នាក់
ខែនេះ :
27536 នាក់
3 ខែនេះ :
61369 នាក់
សរុប :
2512076 នាក់