ល្បួងក្មេងស្រីមិនទាន់គ្រប់អាយុយកទៅរំលោភ ត្រូវម្តាយនាងប្តឹងឲ្យអាវុធហត្ថឃាត់ខ្លួន!
បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថ ក្រងសិរីសោភ័ណធ្វើឃាត់ខ្លួនយុវជនវ័យក្មេងម្នាក់
បញ្ជូនទៅកាន់តុលាការតាម បណ្តឹងម្តាយក្មេងស្រី រងគ្រោះខណៈរូបគេបានល្បួងក្មេងស្រីមិនទាន់គ្រប់អាយុយកទៅរំលោភបានសម្រេចហើយមិនទទួលខុសត្រូវ។
ដែលករណី នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ខែមករា ឆ្នាំ២០១៨ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្រោយពីធ្វើសកម្មភាពរំលោភរួចជនកំហួចនោះគេចខ្លួនបាត់។
លុះនៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០១៨ម្តាយរបស់ជនរងគ្រោះឈ្មោះ អ៊ី ចន្ថា ភេទ ស្រី អាយុ ៤៦ឆ្នាំ
រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានដាក់ពាក្យប្តឹងជនសង្ស័យ
ឈ្មោះ សង់ វ៉ាន់នី ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាពីបទជាប់ចោទល្បួងកូនស្រីរបស់ខ្លួនមានឈ្មោះ ព្រេម លាភភា ភេទ ស្រី អាយុ១៤ឆ្នាំយកទៅរំលោភសេពសន្ធវះបានសម្រេចហើយមិនទទួលខុសត្រូវ។
លោកវរសេនីយ៍ត្រីយ៉ានសុវណ្ណមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា
ក្រោយទទួលបានពាក្យបណ្តឹងរបស់ម្តាយរងគ្រោះហើយលោកបានដឹកនាំកម្លាំងអាវុធហត្ថចំនួន៤នាក់ ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោព្រហ្មថេងប្រធានមន្ទីរយុត្តិធម៌បានប្រាប់ឲ្យដឹងថាក្រោយពីធ្វើការសាកសួររបស់កម្លាំងជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះឈ្មោះ ព្រេម លាភភា កាលពីចន្លោះថ្ងៃទី២១ខែមករា ឆ្នាំ២០១៨ ហើយមានបំណងគេចវេសមិនព្រមទទួលខុសត្រូវពិតប្រាកដត្រូវបានម្តាយជនរងគ្រោះដាក់ពាក្យប្តឹងឲ្យកំលាំងអាវុធហត្ថចាប់ខ្លួនតែម្តង។យោងតាមការបំភ្លឺរបស់ជនរងគ្រោះម្តាយរបស់ជនរងគ្រោះនិងតាមចម្លើយសារភាពរបស់ជនសង្ស័យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕