ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយរឿងលោកចៅអធិការវត្តម្នាក់នាំស្រីនិងស្នេហ៍ទៅឆាន់ចំណីអាហារក្រៅវត្ត
Tue,01 January 2019 (Time 12:17 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1184នាក់)


បន្ទាយមានជ័យ៖   ពិតជារឿងដ៏គួរអោយហួសចិត្តយ៉ាងខ្លាំង ព្រោះតែច្បាប់ធូរលុងលើអ្នកបួសដែលយកសាសនាទៅជាន់ឈ្លីនិងធ្វើជាមុខរបរទើបផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់នៅក្នុងខេត្តបន្ទាយមានជ័យស្ទើរក្លាយជារឿងសមញ្ញទៅហើយរឿងរ៉ាងសង្ឃលួចមានស្រីស្នេហ៍ទៅឆាន់ចំណីអាហារក្រៅវត្តនោះ។
 
 
បើតាមការគេកត់សំគាល់នៅក្នុងឆ្នាំ2018នេះករណីរឿងសង្ឃ4ករណីផ្សេងៗគ្នាបានកើតឡើងហើយសង្ឃទី1ជាប់ចោទស្រីប្តឹង(រឿងឆាន់ពោត) 
សង្ឃទី2ជាប់ចោទចាក់ស្រី សង្ឃទី3បែកធ្លាយរូបទៅលួចធ្វើខួបកំណើតមានប្រពន្ធមានកូននិងសង្ឃទី4បែកធ្លាយរូបកំពុងឱបស្រីនិងឆាន់ចំណីអាហាមានទាំងសុរាក្រៅវត្តយ៉ាងសប្បាយមិនខ្វល់។
 
សង្ឃជាប់ចោទទី4ត្រូវបានគេស្គាល់អត្តសញ្ញាណហើយជាចៅអធិការវត្តពោធិសុវណ្ណសិលារាមឈ្មោះតឿ ប៊ុនធឿន។ចៅអធិការវត្តអង្គនេះបែកធ្លាយរូបកំពុងឱបស្រីក្មេងយ៉ាងមានក្តីសុខលើអង្រឹងនិងអង្គុយឆាន់អាហាមានទាំងសុរាពេញលើតុមានស្រីក្មេងអមសងខាងជាមួយអតីតចៅអធិការវត្តទួលលក្ខរស្មីមានជ័យហៅវត្តទួលពង្រដែលទើបលាលែងពីតំណែងក្រោយបែកធ្លាយរឿងអាស្រូវនិងសុំទៅផ្សឹកនៅឯស្រុកកំណើតក្នុងខេត្តពោធិសាត់កាលពីថ្ងៃទី26 ខែធ្នូ ឆ្នាំ2018នេះ។
 
តើសាសនានិងខ្លាយទៅជាយ៉ាងនាបើអ្នកបួសមួយចំនួនហើយសុទ្ធសឹងជាចៅអធិការវត្តបែជាជាន់ឈ្លីសាសនានិងយកសាសនាធ្វើជាមុខរបរបែបនេះ? 
ក្រោយផ្ទុះរឿងជាបន្តបន្ទាប់ពាក់ព័ន្ធនិងបញ្ហាខាងលើប្រភពអ្នកស្រុកនិយាយថាគួរតែក្រសួងធម្មការពិសេសនិងស្ថាប័នច្បាប់គិតគូលើករណីនេះមិនត្រូវឲ្យអ្នកប្រព្រឹត្តខុសធ្ងន់ធ្ងរលើវិស័យសាសនារួចខ្លួនពីសំណាញ់ច្បាប់ឡើយ។
 
ប្រភពបន្តទៀតថាបើអ្នកយកសាសនាទៅជាន់ឈ្លីនិងធ្វើជាមុខរបរចេះតែរួចខ្លួនថ្ងៃក្រោយការប្រព្រឹត្តខុសប្រាកដជាមានកាន់តែច្រើនធ្វើឲ្យវិស័យសាសនាដែលជាសាសនារបស់រដ្ឋកាន់តែធ្លាក់ចុះខ្លាំងឡើងៗហើយ។
 
ជំវិញករណីនេះចៅអធិការវត្តពោធិសុវណ្ណសិលារាមហៅវត្តអណ្តូងថ្មបានមានសង្ឃដិកាបដិសេធថា៖ជារឿងមិនពិតហើយថាមិនមែនជារូបព្រះអង្គឡើយ។ដោយឡែកព្រះគ្រូអនុគណក្រុងប៉ោយប៉ែតព្រះនាមប៉ុកចំរើនមានសង្ឃដិកាថាព្រះអង្គមិនទាន់បានទទួលព័ត៌មានខាងលើនៅឡើយទេហើយថាបើអ្នកណាដឹងនិងមានភស្តុតាងសូមយកទៅជូនព្រះនិងសុំធ្វើកាដោះស្រាយសិន។
 
បើទោះជាសង្ឃជាប់ចោទធ្វើកាបដិសេធហើយព្រះអនុគុណក្រុងប៉ោយប៉ែតមានសង្ឃដិកាថា៖មិនទាន់ដឹងរឿងពិតប្រាកដប៉ុន្តែ លោកយ៉ិន យឿនប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យប្រាប់តាមទូរស័ព្ទក្នុងពេលវេលាខុសគ្នាមិនដល់10នាទីផងថា៖ចៅអធិការវត្តពោធិសុវណ្ណសិលារាមហៅវត្តអណ្តូងថ្មមាសបានសារភាពពីកំហុសឆ្គងដែលបែកធ្លាយរូបនោះពិតប្រាកដមែន។
 
លោកប្រធានមន្ទីរបន្តថា៖ពេលនេះលោកបានឲ្យខាងធម្មការនិសាសនាក្រុងនិងសាលាអនុគណក្រុងប៉ោយប៉ែតរៀបចំផ្សឹកសង្ឃខាងលើហើយនៅរសៀលថ្ងៃទី31 ខែធ្នូ ឆ្នាំ2018នេះ។ទោះជាយ៉ាងណាពលរដ្ឋសំណូមពរឲ្យ អាជ្ញាធរសហការជាមួយមន្ត្រីសង្ឃនាំយកជនខូចខិលខាងលើឲ្យទទួលទោស ឲ្យខាងតែបាន ដើម្បីឲ្យសាកសមនិងកំហុសឆ្គងដែលខ្លួនបានសាងមកលើវិស័យសាសនា  ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
444 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7593 នាក់
ខែនេះ :
27146 នាក់
3 ខែនេះ :
60979 នាក់
សរុប :
2511686 នាក់