ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋធុញទ្រាន់ទៅហ្នឹងសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យ លើកំណាត់ផ្លូវជាតិលេខ៧៨ជាច្រើនកន្លែង តែមិនបង្ក្រាបបទល្មើស!
Mon,03 December 2018 (Time 05:14 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1061នាក់)


(រតនគិរី)៖  ឈ្មួញដឹកឈើរសម្រុក ឆ្លងដែន  ទៅលក់នៅប្រទេសវៀតណាមយ៉ាងកក្រើកដី ចំណែកមន្ត្រី នាំគ្នាដាក់កុងត្រូលព្រោតព្រាតចាំទទួលលាភ សក្ការៈមិននាំគ្នាបង្ក្រាប។
ប្រភពបែកធ្លាយពីមន្ត្រីរាជការតូចតាចម្នាក់ សូមមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យលើកំណាត់ផ្លូវជាតិលេខ៧៨នោះ បើមានដំណឹងថា មាន គណៈប្រតិភូមកពីភ្នំពេញ ធ្វើដំណើរឆ្លងកាត់ទៅប្រជុំ នៅវៀតណាមម្តងៗ ពួកគេដកចេញ, ហើយការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺស្របពេល ដែលមានសកម្មភាព ការដឹកជញ្ជូនឈើ ទៅវៀតណាម ពោលគឺដើម្បីផលប្រយោជន៍មន្ត្រីខិលខូច មួយចំនួនតែប៉ុណ្ណោះចម្ងាយផ្លូវប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមក្រុងបានលុង រហូត ដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គេសង្កេតឃើញមានប៉ុស្តិ៍ត្រួតពិនិត្យ០៥កន្លែង ដោយពួកគាត់មានចម្ងល់ថា ប្រទេសជាតិមានសុខសន្តិភាព, មានការអភិវឌ្ឍក្រោមការ ដឹកនាំសម្តេចតេជោ មិនគួរណាមានបែបនេះទេ។ ជាក់ស្តែង នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំអាវុធហត្ថមួយក្រុម មិនស្គាល់អង្គភាព ប្រើមធ្យោបាយរថយន្ត ហាយឡិនឌ័រ០១គ្រឿង ពាក់ស្លាក លេខភ្នំពេញ 2AE-5282 បានស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើ០១គ្រឿង លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិសោមកានិញ ឃុំសោមធំស្រុកអូរយ៉ាដាវ រួចមួយសន្ទុះក្រោយមកដោះលែង ឲ្យធ្វើដំណើរឆ្ពោះទៅវៀតណាម ដោយមិនអនុវត្តន៍ច្បាប់នោះទេ។ ជាមួយនឹងសកម្មភាពសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្រើនកន្លែងនេះដែរ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី សុំសំណូមពរទៅគណៈបញ្ជាការឯកភាពខេត្ត មេត្តាចុះត្រួតពិនិត្យផង។ ទាក់ទិនទៅនឹងសកម្មភាពសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្រើនកន្លែង លើកំណាត់ផ្លូវជាតិលេខ៧៨ ចាប់ពីទីរួមក្រុងបានលុង រហូតច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះដែរ មិនអាចសុំការបំភ្លឺពីលោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរីបានទេ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1136 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8285 នាក់
ខែនេះ :
27838 នាក់
3 ខែនេះ :
61671 នាក់
សរុប :
2512378 នាក់