ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អធិការស្រុកថ្មពួកនិងកូនចៅរងការចោទប្រកឆន់ថា ព្រួតគ្នាវាយយុវជម្នាក់ក្នុងពិធីកាត់ចំណងដៃ!
Tue,23 January 2018 (Time 08:35 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1208នាក់)


បន្ទាយមានជ័យៈយុវជនម្នាក់បានចោទ ប្រកាន់ថាលោកអ៊ុកសុផាតអធិការនគរបាលស្រុកថ្មពួកនិងកូនចៅព្រួតគ្នាចាប់ទះកំផ្លៀងនិងប្រើអាយកូមវាយបណ្តាលឲ្យបែកផ្នែកខាងលើដេរអស់៦ថ្នេរ  តែលោកអធិការ
ប្រកែកថាលោកគ្រាន់តែក្រវាសដៃចំឈ្មោះសិទ្ធិរ៉េត១ដៃតែវាមិនមែនជាការវាយឬទះនោះទេ។ ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងពិធីកាត់ចំណងដៃមួយកន្លែង នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
 
 លោក សិទ្ធិ រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិកំពង់ថ្កូវ ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យបានអះអាងថាខ្លួនជាជនរងគ្រោះក្នុងហេតុការណ៍វាយតប់ខាងលើនេះ។បានប្រាប់អ្នកកាសែតថារូបលោកត្រូវបានលោកអ៊ុកសុផាតអធិការនគរបាលស្រុកថ្មពួករួមនិងកូនចៅព្រួតគ្នាចាប់ទះកំផ្លៀងនិងប្រើអាយកូមវាយបណ្តាលឲ្យបែកផ្នែកខាងលើដេរអស់៦ថ្នេរនៅចំណុចផ្សារថ្មពួកចាស់ នៃស្រុកថ្មពួក កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ។
ជុំវិញការចោទប្រកាន់នេះ លោក អ៊ុក សុផាត អធិការដ្ឋាននគរបាលស្រុកថ្មពួក បានច្រានចោល ការចោទប្រកាន់នេះ។ ពាក់ព័ន្ធនឹងហេតុការណ៍ផ្អើលឆោឡោនៅថ្ងៃកាត់ចំណងដៃ នៅចំណុចខាងលើនេះ លោកទទួលស្គាល់ថា ពិតជាមានមែនតែថ្ងៃនោះខណៈដែលលោកកំពុងទទួលទានអាហារក្នុងពិធីក៏មានសាច់ញាតម្ចាស់ការមកប្រាប់ថាឈ្មោះសិទ្ធិរ៉េតផឹកស្រាស្រវឹងហើយដើររករឿងក្នុងរោងការ សុំឲ្យលោកជួយសម្របសម្រួល លោកក៏ដើរទៅប្រាប់ឈ្មោះ សិទ្ធិ រ៉េត ថា បើប្អូនផឹកស្រវឹងហើយទៅដេកទៅកុំបង្ករឿង តែឈ្មោះ សិទ្ធិ រ៉េតបែរជាមកដំឡើងសរសៃករដាក់លោកទៅវិញ លោកក៏ក្រវាសដៃចំឈ្មោះសិទ្ធិរ៉េត១ដៃតែវាមិនមែនជាការវាយឬទះនោះទេភ្លាមនោះក៏មានបងប្អូនដែលចូលរួមពិសារអាហារ នាំគ្នាចូលមកឃាត់តែម្តង ។
ទោះជាយ៉ាងណាករណីអំពើហឹង្សាបង្កររបួសស្នាមរបស់សមត្ថកិច្ចមកលើពលរដ្ឋនេះនឹងត្រូវបានដោះស្រាយយ៉ាងណាហើយមានភាពយុត្តិធម៌សំរាប់ជនរងគ្រោះដែឬអត់៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1435 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8584 នាក់
ខែនេះ :
28137 នាក់
3 ខែនេះ :
61970 នាក់
សរុប :
2512677 នាក់