ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កុដិ​១​ខ្នង​២​ជាន់​ត្រូវ​អគ្គីភ័យ​ឆេះ​អស់ទាំង​ខូចខាតទ្រព្យសម្បត្តិរបស់វត្តរាប់មឺុនដុល្លានៅ​ស្រុក​ស្វាយចេក​
Tue,23 January 2018 (Time 09:10 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 877នាក់)


បន្ទាយមានជ័យ៖ សុខៗឆេះកុដិ​១​ខ្នង​មានកំពស់២​ជាន់ ដែលបណ្តាលអោយខូចខាតទ្រព្យសម្បត្តិរបស់
វត្តរាប់មឺុនដុល្លាដោយមិនដឹងមូលហេតុខណៈដែលកុដទុកចោលនោះមានតែមនុស្សឆ្កួតស្នាក់នៅលុះបាត់មនុស្សឆ្កួតកុដក៏ត្រូវភ្លើងឆេះតែម្តង។
 
ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២២ ខែមករា​ឆ្នាំ​២០១៨ នៅ​ភូមិ​វត្ត​ស្រះ​ចែង ស្ថិតក្នុង​ភូមិ​ប្រី​យ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។
​លោកវរសេនីយ៍ទោជ័យសុកាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបានឲ្យដឹងថា​កុដិ​ដែល​ត្រូវភ្លើងឆេះ​អស់ទាំង​ស្រុង​នេះ គឺ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​២៨​ម៉ែត្រ X ៩​ម៉ែត្រ កំពស់​២​ជាន់ កុដិនេះរាល់ថ្ងៃ​មាន​មនុស្ស​ប្រុស​ឆ្កួត​ម្នាក់​មក​ស្នាក់នៅ ។​លោកវរសេនីយ៍ទោជ័យសុកាបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះនៅវេលាព្រឹកព្រលឹមស្រាងៗភ្លើងក៏បានឆេះយ៉ាងសន្ធោរសន្ធៅចេញពីក្នុងកុដិភ្លាមៗនោះក៏មានព្រះសង្ឃនិងប្រជាពលរដ្ឋនៅក្បែរនោះចេញមកជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំផងដែរតែភ្លើងនៅតែបន្តឆេះដដែលមួយសន្ទុះក្រោយមកទើបឃើញមានរថយន្តពន្លត់អគ្គីភ័យទៅដល់ជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជើងប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបភ្លើងរលត់អស់ទាំងស្រុងតែសំណាងណាស់មិនរាលដាលឆេះដល់កុដិនៅជិតបន្តទៀត។
លោកវរសេនីយ៍ទោជ័យសុកាបានឲ្យដឹងទៀតថាពេលដែលភ្លើងឆេះកុដិនេះមនុស្សឆ្កួតដែលធ្លាប់នៅកុដិនោះ​មិននៅទេគេពុំដឹងថា មូលហេតុ​ច្បាស់លាស់​ដែលភ្លើងឆេះកុដិនេះនៅឡើយសមត្ថកិច្ចកំពុងធ្វើការ​ស្រាវជ្រាវ​ ចំពោះ​សម្ភារៈ​ដែល​ខូចខាត​នោះ​រួមមាន សរសរ​ចំនួន​៤០​ដើម​ ឈើ​ក្រប​ចំនួន​២០​ម៉ែត្រ​គីប​ ក្តារ​ចំនួន​១៥​ម៉ែត្រ​គីប​និង​ស័​ង្កី​ចំនួន​១.៨៩០​សន្លឹកនិងសម្ភារៈនៅក្នុងកុដិមួយចំនួនធំ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2110 នាក់
ខែនេះ :
24685 នាក់
3 ខែនេះ :
61827 នាក់
សរុប :
2353469 នាក់