សមត្ថកិច្ចចំរុះរបស់ថៃបង្ក្រាបទំនិញកម្មសិទ្ធិបញ្ញាក្នុង ផ្សាររុងក្លឿអាជីវករខ្មែររត់បាតជើង ស ព្រាត!
បន្ទាយមានជ័យ៖ក្រុម អាជីវករខ្មែរ ដែលលក់ទំនិញ កម្មសិទ្ធិបញ្ញានៅក្នុងផ្សាររុងក្លឿ(ផ្សារថៃ)បានរត់បាតជើង ស ព្រាត ខណៈ សមត្ថកិច្ចចំរុះ របស់ថៃ ប្រើធម៌ក្តៅ ចុះបង្រ្កាប។ប្រភពបានរាយការណ៍អោយដឹងថាកម្លាំង សមត្ថកិច្ច ចំរុះ របស់ថៃ បើកប្រតិបត្តិ បង្ក្រាបនិងចាប់ ទំនិញ របស់ក្រុមអាជីវករខ្មែរ ដែលលក់ដូរក្នុង ផ្សាររុងក្លឿ ស្ថិតនៅក្នុងស្រុក អរ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។
ការបង្ក្រាបនេះបានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០១៨ ត្រង់ចំណុច ជួរ អាគារ C . D
ផ្សារថ្មី និងហួសបន្តទៅជួរផ្សារចាស់ អាគារ(ក កៃ)
ផ្សារ រុងក្លឿ ប្រទេសថៃ។
គួរបញ្ជាក់ថា៖ ទំនិញ ដែលកម្លាំង សមត្ថកិច្ចចំរុះ របស់ថៃ បង្ក្រាបបាននោះ ភាគច្រើនជា ប្រភេទស្បែកជើងដែលចំលងស្លាកយីហោល្មើសកម្មសិទ្ធ បញ្ញា ។
ទោះជាយ៉ាងណាមិនមានម្ចាស់ឥវ៉ាន់ណាម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ទេ។ដោយសារដឹងខ្លួនមុនហើយ
បានរត់គេចខ្លួនទាន់។តែទំនិញក្នុងតូបត្រូវបានសមត្ថកិច្ច ប្រមូលច្រកថង់ដឹកចេញអស់តែម្តង។
គួរបញ្ជាក់ផងដែរថា៖បញ្ហាទំនិញកម្មសិទ្ធិបញ្ញានេះកើតមានជាយូណាស់មកហើយដោយហួសឱសាន
វាទ ដែលភាគីថៃដាក់អោយដឹកជញ្ជូនចេញនិងបញ្ឈប់ការលក់ដូរទំនិញកម្មសិទ្ធិបញ្ញាជាយូរមកហើយ តែទំនិញទាំងនោះនៅមានលក់នៅក្នុងផ្សាររុងក្លឿ(ផ្សារថៃ)ដដែលដែលគេសង្ស័យថាទំនិញកម្មសិទ្ធិបញ្ញាទាំងនេះត្រូវបានឈ្មួញខិលខូចលួចនាំចូលតាមច្រករបៀង៕