ស្រ្តីដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនេះ ដោយសារប្តីធ្វើបាបខ្លាំងពេក សម្រេចចិត្តជិះឡានពីខេត្តព្រៃវែង មកលោតទឹក នៅស្ពានព្រះមុនីវង្សចាស់
ភ្នំពេញ៖ ស្រ្តីដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពកូនដែលមានអាយុ១ខួបជាងចេញពីផ្ទះ ដោយសារប្តីធ្វើបាបខ្លាំងពេក សម្រេចចិត្តជិះឡានពីខេត្តព្រៃវែង មកលោតទឹក នៅស្ពានព្រះមុនីវង្សចាស់តែសំណាងល្អត្រូវបានសមត្ថកិច្ចឃើញទាន់ក៏ចេញអន្តរាគមន៍ ជួយសង្គ្រោះស្ត្រីខាងលើ ផុតពីគ្រោះថ្នាក់នឹងជូនត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្រ្តីដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនេះ ដោយសារប្តីធ្វើបាបខ្លាំងពេក សម្រេចចិត្តជិះឡានពីខេត្តព្រៃវែង មកលោតទឹក នៅស្ពានព្រះមុនីវង្សចាស់ លិចបាត់មួយសន្ទុះ បានអណ្តែតមកវិញត្រូវបាន ប៉ូលិសជើងទឹកចេញអន្តរាគមន៍ ជួយសង្គ្រោះទាន់ រួចផុតពីសេចក្តីស្លាប់ ចំណែកកូនទុកឲ្យអង្គុយយំលើស្ពានគួរឲ្យសង្វែក។
តាមការបញ្ជាក់ពីស្ត្រីខាងលើបានឲ្យដឹងថា ព្រោះតូចចិត្តនឹងប្តីដែលធ្វើបាបខ្លាំងពេក ទើបពរកូនអាយុ១ខួបជាង ចេញពីផ្ទះនៅខេត្តព្រៃវែង ជិះតាក់ស៊ីឡើងមកភ្នំពេញ លើស្ពានព្រះមុនីវង្សចាស់ ដោយបានទុកកូននៅលើស្ពាន ហើយគាត់ឡើងលើបង្កាន់ដៃ ស្ពានលោតទម្លាក់ខ្លួនចូលមកក្នុងទឹក ដើម្បីសម្លាប់ខ្លួន តែមិនស្លាប់ដូចបំណងនោះទេ សំណាងណាស់ពេលនោះ មានប្រជាពលរដ្ឋ និងប៉ូលិសជើងទឹក ឃើញទាន់ក៏ចេញអន្តរាគមន៍ ជួយសង្គ្រោះស្ត្រីខាងលើ ផុតពីគ្រោះថ្នាក់តែម្តង។
ក្រោយពីកើតហេតុហើយនោះ ស្ត្រីខាងលើត្រូវបានសមត្ថកិច្ច ជូនទៅផ្ទះ របស់គាត់នៅម្តុំស្ពានអ្នកលឿង ខេត្តព្រៃវែង វិញផងដែរ៕