ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកហ៊ុយទូចបង្ក្រាបគ្រឿងក្នុង​ជ្រូក​​ជាង២តោនដែលមន្ត្រីកាំកុងត្រូលបណ្តោយអោយឈ្មួញនាំចូលពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដូចស្រាតខោលោកសាន វិជ្ជាសារ៉ាវុធកណ្ដាលផ្សារ!
Tue,04 December 2018 (Time 04:48 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1038នាក់)


 
 
បន្ទាយមានជ័យ ៖  ក្រដាស់  មិនអាចខ្ចប់ភ្លើងបានទេលើលោកនេះគ្មានទេរឿងអាថកំបាំងយ៉ាងណាមិញ  សាច់មាន់ឆ្អឹងមានមាន់គ្រឿងក្នុងជ្រូកដែលជាអាហារខូចគុណភាព រាប់តោនក្នុងមួយថ្ងៃៗ ត្រូវបានឈ្មួញខិលខូចលួចនាំចូលពីច្រកទ្វាអន្តរជាតិប៉ោយប៉ែតក្រោមការបើកភ្លើងខៀវពីសំណាក់មន្ត្រីជំនាញ កាំកុងត្រូលតែ ត្រូវបានមន្ត្រី  បសុពេទ្យ បង្ក្រាបជំនួសវិញ ដូចស្រាតខោ លោកសានវិជ្ជាសារ៉ាវុធ ទាំងកណ្តាលផ្សារ។
 
ប្រជាពលរដ្ឋ  អស់ជំនឿទៅលើមន្ត្រីជំនាញកាំកុងច្រកទ្វារ អន្តជាតិប៉ោយប៉ែត ដែលបណ្តែតបណ្តោយ អោយ ចំណីអាហារ  ចូលមកតាមចិត្តដោយ មន្ត្រីជំនាញបែជាគាំងត្រកៀកក្នុងការង្ក្រាបទៅវិញជាក់ស្តែង
 
 
គ្រឿងក្នុង​ជ្រូក​ជាង​2​តោន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​បសុព្យាបាល​ខេត្ត​ចាប់​ឃាត់​នៅ​ចំណុច​រង្វង់​មូល​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​5 និង​ផ្លូវជាតិ​លេខ​58 ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រលប់​ថ្ងៃ​ទី​2 ខែធ្នូ ឆ្នាំ​2018 ដើម្បី​រក្សា​ទុក​យក​សំណាក​វិភាគ​ទៅ​ពិ​ត្យ​នៅ​មន្ទីរ​ពិសោធ​ន៌​មុន​បន្ត​ទៅ​ចូល​ទីផ្សារ ព្រោះ​ជម្ងឺ​ថ្មី​មួយ​កំពុង​កើតឡើង និង​បង្កក្តី​កង្វល់​ដល់​ពិភពលោក​(​ជម្ងឺ​ប៉េះ​អាហ្វ្រិក​) ។
 
គ្រឿងក្នុង​ជ្រូក​ដែល​មន្ត្រី​ជំនាញ​ឃាត់​រក្សា​ទុក​ខាងលើ​មាន​ទម្ងន់​2250​គីឡូក្រាម​ដឹក​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ចង្កូត​ឆ្វេង ពាក់​ផ្លា​ក​លេខ បាត់ដំបង 2B-1549 បើកបរ​ដោយ​ឈ្មោះ ហៃ មី ភេទ​ប្រុស អាយុ​35​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ន​រា​ណ៌ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ គ្រឿងក្នុង​ជ្រូក​ចម្រុះ​ទាំងនេះ​គេ​បិទ​ឃ្លុំបេ​កេះ​ស្នោ​ជិត​ៗ ប្រៀប​ដូច​ដឹក​ទំនិញ​ផ្សេង​ៗ​ចឹ​ង ។
 
លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​ថា ដោយសា​ថ្មី​ៗ​នេះ​មាន​ជម្ងឺ​ដ៏​សាហាវ​ថ្មី​មួយ​គឺ​ជម្ងឺ​(​ប៉េះ​អាហ្វ្រិក​)​ដែល​ជម្ងឺ​នេះ​ជា​ជម្ងឺ​កាច​សាហាវ​អាច​ឆ្លង​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​ទៅ​មនុស្ស ឬ​ពី​មនុស្ស​ទៅ​សត្វ ហើយ​នៅ​ប្រទេស​ថៃ​ថ្មី​ៗ​នេះ​គេ​ពិនិត្យ​លើ​សាច់ក្រក​2​គីឡូក្រាម​នៅ​ព្រ​លាន​យន្តហោះ​ដែល​ភ្ញៀវ​ម្នាក់​នាំ​ចូល​ពី​ក្រៅប្រទេស​រក​ឃើញ​មាន​ពាក់ព័ន្ធ​ជម្ងឺ​ប៉េះ​អាហ្វ្រិក​នោះ​ផង​ដែរ ។
ប្រធាន​ការិយាល័យ​រូប​នេះ​បន្ត​ថា ដោយ​ព្រួយ​បារ​ម្ម​ពី​ជម្ងឺឆ្លង​ខាងលើ និង​ជម្ងឺ​ត្រចៀក​ខៀវ​ថ្នាក់ដឹកនាំ​ក្រសួង​ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​តាម​បណ្តា​ខេត្ត​ក្រុង​ពង្រឹង​កា​ត្រួតពិនិត្យ​លើ​ម្ហូបអាហារ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ម្យ៉ាង​ការ​ដឹក​ជញ្ជូន​នេះ​គ្មាន​ច្បាប់​ពី​ក្រសួង​ត្រឹមត្រូវ​ទើប​ឃាត់​ទុក​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​ដើម្បី​យក​សំណាក​វិភាគ​ទៅ​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម​ពិនិត្យ​មើល​សិន​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​និង​ជម្ងឺ​ដែរ​ឬទេ?
លោក​បន្ត​ថា បើ​ក្រោយ​យក​សំណាក​វិភាគ​ទៅ​ពិនិត្យ​ជា​លទ្ធផល​មិន​ពាក់ព័ន្ធ​នឹង​មេរោគ​ទាំង​2​ទេ​ជំនាញ​នឹង​ធ្វើការ​ផាកពិន័យ​ពី​10​ទៅ​15​លាន​រៀល និង​ឲ្យ​ម្ចាស់​ឬ​អ្នក​ដឹក​បញ្ឈប់​ធ្វើ​សកម្មភាព​ដឹក​តទៅ​ទៀត ។
 
ផ្ទុយ​ទៅ​វិញ​បើសិន​លទ្ធផល​ចេញ​មក​វិជ្ជមាន​ម្ចាស់​ឬ​អ្នក​ដឹក​ត្រូវ​មានទោស​ពី​2​ខែ​ដល់​2​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​10​លាន​រៀល​ទៅ​50​លាន​រៀល ។ គ្រឿងក្នុង​ជ្រូក​ទាំងអស់​ខាងលើ​ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយាល័យ​កសិកម្ម​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្តោះអាសន្ន​រង​ចាំ​លទ្ធផល​នៃ​កាពិ​និត្យ​លើ​សំណាក​វិភាគ​ពី​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម​សិន ។
 
គួរ​បញ្ជាក់​ថា យោង​ការ​សួរនាំ​អ្នកបើកបរ​ខាងលើ​និយាយ​ថា ខ្លួន​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​ជ្រូក​ឲ្យ​គ្រួសារ​មួយ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ​ជា​ច្រើន​ជើង​មក​ហើយ ។ ចំពោះ​ម្ហូបអាហារ និង​សាច់​នាំ​ចូល​ពី​ថៃ​ពិសេស​ប្រហិត​ចម្រុះ​គេ​ឃើញ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មួយ​ថ្ងៃ​មិន​ក្រោម​ពី​ជាង​10​តោន​ឡើយ ។
 
ទោះជាយ៉ាងណា មជ្ឈដ្ឋាន  នានាលើកឡើងថាក្រដាស់  មិនអាចខ្ចប់ភ្លើងបានទេលើលោកនេះគ្មានទេរឿងអាថកំបាំងយ៉ាងណាមិញ  សាច់មាន់ឆ្អឹងមានមាន់គ្រឿងក្នុងជ្រូកដែលជាអាហារខូចគុណភាព រាប់តោនក្នុងមួយថ្ងៃៗ ត្រូវបានឈ្មួញខិលខូចលួចនាំចូលពីច្រកទ្វាអន្តរជាតិប៉ោយប៉ែតក្រោមការបើកភ្លើងខៀវពីសំណាក់មន្ត្រីជំនាញ កាំកុងត្រូលតែ ត្រូវបានមន្ត្រី  បសុពេទ្យ បង្ក្រាបជំនួសវិញ មិនខុសពីស្រាតខោ លោកសានវិជ្ជាសារ៉ាវុធ ទាំងកណ្តាលផ្សារនោះឡើយ៕
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
529 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7678 នាក់
ខែនេះ :
27231 នាក់
3 ខែនេះ :
61064 នាក់
សរុប :
2511771 នាក់