ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឧកញ៉ា វ៉ាន់រ៉ាម៉ុន ថៅកែ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានយកអាវុធខ្លីK៥៩បាញ់សម្លាប់ខ្លួនឯង មិនដឹងមូលហេតុ
Wed,05 December 2018 (Time 12:46 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1021នាក់)


កណ្តាល៖    ប្រទះឃើញសាកសពលោកឧកញ៉ា វ៉ាន់រ៉ាម៉ុន ថៅកែ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លេីឥដ្ឋការ៉ូ ដោយជើងម្ខាងគងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង ដែលគេសង្ស័យថា៖ជនរងគ្រោះបានយកអាវុធខ្លីK៥៩បាញ់សម្លាប់ខ្លួនឯង។
ហេតុការណ៍នេះងានបង្ករអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៧និង១៥នាទីថ្ងៃអង្គារ៍ ១២រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចក្នុងបន្ទប់ផ្ទះ(ទីស្នាក់ការ)សពជនរងគ្រោះ ស្ថិតនៅ កំពង់ចម្លង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ នាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញមានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម   សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងគេឃើញមាន៖ អាវុធខ្លី ០១ដេីម ម៉ាក K ៥៩ លេខ ៣១១៧,បង់ ០៣,គ្រាប់ ១៧ គ្រាប់,សំបកគ្រាប់ ០១, ក្បាលគ្រាប់ ០១ សមត្ថកិច្ចបន្តថានៅថ្ងៃកើតហេតុវេលាម៉ោង១៧និង១៥នាទីឈ្មោះ វ៉េង ដារិទ្ធជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះវ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបង បិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះវ៉េង ដារិទ្ធ ក៏ ផ្លោះរបងចូល   រៀបទុយោប្រេង ហើយឈ្មោះវ៉េង ដារិទ្ធក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះវ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លេីឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ច ។ 
ករណីនេះ កម្លាំងជំនាញបច្ចេកស្រុក សហការ ជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យ មណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព ។
បើយោងតាមការសន្និដ្ឋានបានឱ្យដឹងថាជនរងគ្រោះធ្វេីអត្តឃាត សម្លាប់ខ្លួន បាញ់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K៥៩របស់ខ្លួនឯង បាញ់ចំនួន ០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
435 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7584 នាក់
ខែនេះ :
27137 នាក់
3 ខែនេះ :
60970 នាក់
សរុប :
2511677 នាក់