ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចាប់បានហើយជនសង្ស័យជាឃាតករចាក់សម្លាប់គូ កំណាន់ចិត្តប្លន់យកទ្រព្យសម្បត្តិ!
Fri,26 January 2018 (Time 04:27 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 905នាក់)


ករណីឃាតកម្មដែលស្រ្ដីម្នាក់បានយកកូនកាំបិតចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់យីហោសំណាងណាស់ បន្ទប់លេខ១១ បណ្ដាលឲ្យស្លាប់កើតហេតុកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១០នាទី ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ឥឡូវត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ចុះធ្វើការស្រាវជ្រាវបំបែកសំណុំរឿងចាប់ខ្លួនស្រ្ដីជាឃាតករបាននៅវេលាម៉ោង១៧និង២៣នាទី ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៨ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
 មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីសង្ស័យជាឃាតករមានឈ្មោះ ផេង ណាន ហៅណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សានិងជាអ្នកសារព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងការចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ កងដៃធ្វើពីលោហធាតុពណ៌លឿង ចំនួន១៤កង,ចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងចំនួន២វង់  ។ ,ខ្សែកធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ ,ខ្សែកជើងធ្វើពីលោហធាតុពណ៌លឿងចំនួន២ខ្សែ ,ខ្សែដៃធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ ,កាបូបស្ពាយពណ៌ខ្មៅចំនួន១ ,សំបុត្រលក់-ទិញគ្រឿងអលង្ការ៣សន្លឹក ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ,សំបុត្រកំណើត១សន្លឹក និងខ្សែចង្កេះធ្វើពីប្រាក់១ខ្សែផងដែរ ។
 គួរំឮកថា  កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅម៉ោង១២និង១៥នាទី ដែលជាថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកចូលផ្ទះសំណាក់យីហោ សំណាងណាស់ដោយបានដឹកស្រីម្នាក់មកជាមួយផងដែរ រួចបានចូលទៅសម្រាកក្នុងបន្ទប់លេខ១១ ។ លុះមកដល់វេលាម៉ោងប្រហែល១៣និង៤៣នាទី ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ បានឃើញស្រីម្នាក់ដែលជាឃាតករមកដេកជាមួយជនរងគ្រោះនោះចេញមកខាងក្រៅបន្ទប់អង្គុយលើម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទថា៖  ម៉េចអត់ស្គាល់កន្លែងហ្នឹងទេឬ?  ចាំខ្ញុំចេញទៅយក ហើយក៏ជិះម៉ូតូជនរងគ្រោះចេញទៅក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញនោះទេ ។ ចំណែកស្រ្ដីជាអ្នកមើលការខុសត្រូវផ្ទះសំណាក់នោះក៏ពុំបានចាប់អារម្មណ៍អ្វីដែរលុះមកដល់ម៉ោងប្រមាណ១៨ថ្ងៃខែឆ្នាំដដែលដោយមានការសង្ស័យមិនឃើញស្រ្ដីដែលមកជាមួយនោះមិនឃើញត្រឡប់មកវិញ ស្រ្ដីឈ្មោះ ចាន់ សុខនីមក៏ដើរទៅមើលបន្ទប់លេខ១១ បានឃើញទ្វាបន្ទប់រហើបបន្តិចនិងបានឃើញនៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃរួចក៏ចូលដល់ក្នុងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើការ៉ូក្បែគ្រែសព ក៏ផ្អើលឆោឡោរត់ទៅប្រាប់ប្ដីរបស់ខ្លួនឈ្មោះ ចែម ប៊ុនធី រួចក៏បានរាយការណ៍ជូនមកសមត្ថកិច្ចភ្លាមៗតែម្ដង ។ 
ប្រភពដដែលបន្ដថាក្រោយពីមានករណីឃាតកម្មនេះកើតឡើងក្នុងផ្ទះសំណាក់យីហោសំណាងណាស់ សមត្ថកិច្ចជំនាញខេត្ដនិងស្រុកបានធ្វើការបើកប្រតិបត្ដិការស្រាវជ្រាវរហូតចេញជាលទ្ធផលដោយត្រឹមរយៈពេល៤ថ្ងៃ សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់ថា ស្រ្ដីជាឃាតករកំពុងនៅត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភ្លាមនោះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល រួមទាំងកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៧និង២៣នាទីត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញរួចធ្វើការនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរយ៉ាងយកចិត្ដទុក នៅចំពោះមុខសមត្ថកិច្ចស្រ្ដីសង្ស័យជាឃាតករបានឆ្លើយសារ
ភាពថា៖នៅមុនពេលកើតហេតុជនរងគ្រោះបានទូរស័ព្ទទៅរូបនាង(ជនសង្ស័យ) ដោយបបួលមករួមភេទ ខណៈនោះស្រ្ដីសង្ស័យគិតថាដោយសារខ្លួនមានការខ្វះខាតលុយចំនួន២,៥០០ដុល្លារសហរដ្ឋមេរិក ហើយដឹងថាជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើនផងនោះក៏មានគម្រោងសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិនោះ ។  ភ្លាមនោះស្រ្ដីសង្ស័យបានទារតម្លៃខ្លួនក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឲ្យតែ២០ដុល្លារសហរដ្ឋអាមេរិកទេ ខណៈនោះស្រ្ដីសង្ស័យក៏យល់ព្រមចេញក្រៅ រួចស្រ្ដីសង្ស័យបានយកកូនកាំបិតចុងស្រួច លាក់ទុកក្នុងកាបូបរួចជាស្រេច ។ 
លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ជាថ្ងៃកើតហេតុ វេលាម៉ោងប្រហែលប្រមាណ១១ ជនសង្ស័យ បានតេទូរស័ព្ទទៅជនរងគ្រោះម្ដងទៀតដើម្បីណាត់ជួបគ្នារកកន្លែងរួមភេទ ។ លុះដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ជនរងគ្រោះបានជិះម៉ូតូមកទទួលស្រ្ដីសង្ស័យនៅចំណុចមុខច្រកចូលភូមិបូរីកម្មករឃុំបែកចានដើម្បីទៅចូលដេកផ្ទះសំណាក់យីហោសំណាងណាស់ដែលមានចម្ងាយប្រហែល០,៥គីឡូម៉ែត្រ ។ ខណៈចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងរួចចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតក្នុងឱកាសនោះផងដែរ ជនសង្ស័យ បានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក ។ ជនរងគ្រោះនិងជនសង្ស័យបានរួមភេទជាមួយ ដោយជនរងគ្រោះដេកផ្ងារឡើងលើរីឯស្រ្ដីសង្ស័យអង្គុយពីលើខណៈដែលកំពុងរួមភេទស្រ្ដីសង្ស័យឃើញជនរងគ្រោះកំពុងមានអារម្មណ៍ស្រើបស្រាលភ្លេចខ្លួន ក៏យកកូនកាំបិតពីក្រោមដែលខ្លួនលាក់ទុកនោះ មកចាក់ជនរងគ្រោះជាច្រើកាំបិតក៏មានការប្រតាយប្រតប់គ្នាធ្លាក់ពីលើគ្រែក្នុងគ្រាជាមួយគ្នានោះជនរងគ្រោះខំប្រឹងស្រែកតែត្រូវបានជនសង្ស័យយកខ្នើយសង្កត់ខ្ទប់មាត់ និងចាក់បន្ថែមរហូតដល់ស្លាប់ ។ ក្រោយមកស្រ្ដីសង្ស័យ បានងូតទឹកសម្អាតខ្លួនរួច បានប្រមូលយកគ្រឿងអលង្ការ ,លុយ ,ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះយកទៅលក់ ។ 
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះស្លាប់នេះគឺជាអំពើឃាតកម្មគិតទុកជាមុនដោយផ្ដើមចេញពីអំពើប្លន់យកទ្រព្យសម្បត្តិ ។  មូលហេតុស្ដ្រីសង្ស័យត្រូវការលុយចំនួន២.,៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2152 នាក់
ខែនេះ :
24727 នាក់
3 ខែនេះ :
61869 នាក់
សរុប :
2353511 នាក់