ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ករណីអត្តឃាតដែលកម្រប្រទះនិងមានលក្ខណៈដូចឃាតកម្មសុទ្ធសាធ!
Thu,25 January 2018 (Time 09:31 AM)
ដោយ ៖ ប្រម៉ាញ់ជាយដែន (ចំនួនអ្នកអាន: 909នាក់)


បាត់ដំបង៖បុរសម្នាក់មកពីស្រុកឆ្ងាយត្រូវបានប្រជាកសិករប្រទះឃើញស្លាប់អង្គុយនិងមានខ្សែចងពីក្រោយថែមទៀត។សមត្ថកិច្ចសន្និដ្ឋានថាជាការធ្វើអត្តឃាតដោយខ្លួនឯងតែមហាជនបានសន្និដ្ឋានថាជាអំពើឃាតកម្មយ៉ាងពិតប្រាកដដោយសារតែការសម្លឹងមើលទៅតាមក្រសែភ្នែកអាចនិយាយថាមានការសម្លាប់រួចយកមកចងភ្ជាប់នឹងដើមឈើតែម្តង។
 
ការភ្ញាក់ផ្អើលនេះ  គឺនៅវេលាម៉ោងប្រហែល ១០ និង ៣០នាទីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៧នៅទួលមួយកន្លែងកណ្តាលវាលស្រែ ត្រង់ ចំណុច បឹងអំពិល ភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ខណៈប្រជាពលរដ្ឋដើរទៅកាប់ដើមស្នោ ហើយក៏បានប្រទះឃើញមនុស្សស្លាប់នៅនឹងទួលនោះក្នុងព្រៃរបោះ។
ក្រោយពីបានទទួលនូវសេចក្តីរាយការណ៍រួចមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបវេលរួមនិងកម្លាំងនគរបាលខេត្ត(ព្រហ្មទណ្ឌនិងបច្ចេកទេស )ដោយមានលោកឧត្តមសេនីយ៍ត្រីជេតវណ្ណនីស្នងការរងទទួលផែនយុត្តិធ៌មបានចុះទៅត្រួតពិនិត្យសពជនរងគ្រោះ ដែលជាមនុស្សប្រុសអាយុប្រហែល៤៥ឆ្នាំ មិនស្គាល់សាវតានៅត្រង់ចំណុចកើតហេតុគឺសមត្ថកិច្ចជំនាញបានអះអាងថាសពត្រូវបានចងកដោយខ្សែអង្រឹងទៅនឹងដើមពង្រលើដីទួលគឺចុងខ្សែម្ខាងចងកនិងចុងខ្សែម្ខាងទៀតគឺរុំនឹងប្រអប់ដៃខាងឆ្វេង និងស្លាប់មានលក្ខណៈអង្គុយអាចមើលមួយភ្លែតគឺនិយាយបានថាវាជាអំពើឃាតកម្មសុទ្ធសាធ។ក្រោយពីបច្ចេកទេស វិទ្យាសាស្រ្ត ពិនិត្យរួចមកក៏បានធ្វើការ សន្និដ្ឋានថានេះជាករណីធ្វើអត្តឃាតដោយខ្លួនឯងមិនក្រោមពី៤៨ម៉ោងនោះឡើយដោយសារតែសពមានហើមនិងមានក្លិនស្អុយឯរន្ធភ្នែកទាំងសងខាងមានដង្កូវតូចៗដោយសារតែជនរងគ្រោះ  មានហូរទឹកកាម និងលាមកមកជាមួយហើយជុំវិញបរិវេណកើតហេតុគ្មានអ្វីដែលជាស្លាកស្នាមក្នុងករណីឃាតកម្មនោះឡើយ។លោកស្នងការរងបានសង្កត់ធ្ងន់ថាបើទោះបីជាករណីនេះជាការធ្វើអត្តឃាតក៏ដោយក៏លោកនិងកំលាំងជំនាញនៅតែបន្តធ្វើការស្រាវជ្រាវដើម្បីរកសាវតាជនរងគ្រោះនិងឈានដល់ការដឹងអំពីមូលហេតុដែលនាំអោយជនរងគ្រោះធ្វើអត្តឃាតនៅទីឆ្ងាយបែបនេះព្រោះនៅក្នុងតំបន់ខាងលើគ្មានអ្នកណាស្គាល់នោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1279 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8428 នាក់
ខែនេះ :
27981 នាក់
3 ខែនេះ :
61813 នាក់
សរុប :
2512520 នាក់