ពុទ្ធោអើយ!ស្ថានីយ៍ប្រេងក្នុងខេត្តកំពង់ឆ្នាំងជាច្រើនកន្លែងត្រូវបានគេរកឃើញថាបានបន្លំគុណភាពនិងលក់មិនគ្រប់លីត្រ!
កំពង់ឆ្នាំង៖ភាពមិនស្មោះត្រង់ ក្នុងរបររកស៊ី គឺបានធ្វើឲ្យបាត់បង់អតិថិជនគាំទ្រហើយមិនយូរមិនឆាប់គង់តែបរាជ័យហើយនិងដួលរលំមិនខាន។ថ្មីៗនេះមានសេចក្តីរាយការណ៍ថាយ៉ាងហោចណាស់ស្ថានីយ៍ប្រេងឥន្ទនៈចំនួន១០កន្លែងក្នុងចំណោម១១ស្ថានីយ៍នៅ្នក្នុងខេត្តកំពង់ឆ្នាំងត្រូវបានមន្ត្រីកាំកុងត្រូលរកឃើញថាបានលួចបន្លំគុណភាពនិងលក់មិនគ្រប់លីត្រទៅអោយអតិថិជន ។
ប្រភពព័ត៌មានបញ្ជាក់ថា៖កាលពីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៨មន្ត្រីកាំកុងត្រូលបានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តដោយនាំយករថយន្តពិសោធន៍ចល័តមកធ្វើការត្រួតពិនិត្យហើយរកឃើញនូវភាពមិនប្រក្រតីនេះ ។
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងកំពុងតែចាំមើលថាក្រោយពីរកឃើញនូវភាពមិនប្រក្រតីទាំងនេះតើស្ថាប័នជំនាញនឹងមានវិធានការយ៉ាងណាដែរចំពោះស្ថានីយ៍ប្រេងឥន្ទនះទាំង១០កន្លែងនេះ ឬមួយយ៉ាងណា។
តែមហាជនលើកឡើងថា៖ភាពមិនស្មោះត្រង់ក្នុងរបររកស៊ីគឺបានធ្វើបាត់បង់អតិថិជនគាំទ្រហើយមិនយូរមិនឆាប់គង់តែបរាជ័យហើយនិងដួលរលំមិនខាន៕