ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកអង្គុយកៅអីចៅហ្វាយក្រុងប៉ោយប៉ែត សន្យាខ្យល់ មិនខុសពីចៅហ្វាយក្រុងមុនឡើយ !!
Fri,07 December 2018 (Time 09:57 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1284នាក់)
If you are unable to view file, you can download from here or download Adobe PDF Reader to view the file.


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨ ប្រជាពលរដ្ឋរងគ្រោះ ដោយសារតែការសាងសង់ ផ្លូវដែក ប្រជាពលរដ្ឋរងគ្រោះប្រឈមមុខដោយការបណ្តេញចេញ ដោយបង្ខំ (ខាងមុខវត្តត្រាច)  និង ទំនាស់ដីធ្លីជាច្រើនករណី បានលើកឡើងស្រដៀងគ្នាថាៈ  សង្ឃឹមថាលោក សាន ស៊ានហូ ឡើងជាអ ភិ​បាលក្រុងប៉ោយប៉ែត ជួយដោះស្រាយបញ្ហាដីធ្លី ជូនពួកខ្ញុំ តាមពិតឡើងមក សន្យាខ្យល់ ជិតចប់ អាណត្តិទៅហើយ បានត្រឹមតែអួត ! សូម្បីកូនចៅក្រោមបង្គាប់ឱវាទ គោរពគាត់តែនឹងមុខ តែក្រោយ ខ្នងវិញ ....។

ចាប់តាំងពីលោក សាន ស៊ានហូ ចូលកាន់ដំណែងជាអភិបាលក្រុងប៉ោយប៉ែត ជំនួសលោក ង៉ោ ម៉េន ជ្រួញមក លោកត្រូវបានគេមើលឃើញថា លោកសកម្មទៅលើផ្នែក បរិស្ថានស្អាត ដោយលោកយក ចិត្តទុកដាក់បំផុតពិសេសផ្លូវថ្នល់ និង សំរាម ។ កន្លងមកលោកអភិបាលក្រុងប៉ោយប៉ែត ធ្លាប់បាន សន្យាជាមួយប្រជាពលរដ្ឋរងគ្រោះការសង់សង់ផ្លូវដែក ដោយនិយាយថាៈ លោកនឹងធ្វើការដោះឲ្យ បានរួចមុនការរថភ្លើងធ្វើដំណើរឆ្លងកាត់ទីនោះ  ដោយសារតែសំដីនេះ ប្រជាពលរដ្ឋមានការត្រេកអរ ណាស់ រហូតដល់ពេលនេះ សូម្បីការដោះស្រាយប៉ុនសរសៃសក់ក៍គ្មានឡើយ ។ ចំណែកប្រជាពលរដ្ឋ រងគ្រោះដោយសារតែដីធ្លី និង ការបណ្តេញចេញដោយបង្ខំ បានលង់ តាមសម្លេងបំពេរ របស់លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត មួយសន្ទុះដែរ ។ ពេលចាំបាត់ៗ ក៏មានការអស់សង្ឃឹមយ៉ាង ខ្លាំង ។

ក្នុងពេលលោក សាន ស៊ានហូ ចូលកាន់ដំណែង លោកមានស្នារដៃ ដូចជាកែប្រែ សោភ័ណភាព រង្វង់មូលប៉ោយប៉ែត ដូរទីតាំងប្រាសាទកំពូលបីចូលមកដែនដីខ្មែរ សំអាតទីក្រុង(ប្រមូលសំរាម) និង បោស ថ្នល់  តែលោកមិនទាន់បានពានរង្វាន់ខាន់ខៅ ទទួលផ្ការរំដួល ១ ដង ដូចលោក ង៉ោ ម៉េនជ្រួនឡើយ  ទោះបីលោកខិតខំប្រឹងយ៉ាងនេះក៏ដោយ ។ នៅពេលខ្លះ សូម្បីឡានដឹកដីបើកតាមថ្នល់ ក៏លោកចេញ មុខកាក់ឡានដោយខ្លួនលោក ដោយសារតែមន្ត្រីសមត្ថកិច្ច នៅក្រោមការគ្រប់គ្រងរបស់លោក គោរព លោកតែនៅចំពោះមុខលោក ហើយក្រោយខ្នងមិនអនុវត្តតាមលោក ។

ចំពោះភាពអសកម្ម ស្ទើរតែនៅសល់ទាំងស្រុង ដូចជាៈ ល្បែងគ្រប់ប្រភេទរីកដូចផ្សិត ភាគច្រើនមាន ភាគហ៊ុន ជាមួយសមត្ថកិច្ច ករណីដោះស្រាយសំណងដល់ជនរងគ្រោះសាងផ្លូវដែក ក៏មិនដោះស្រាយ បញ្ហាទំនាស់ដី ធ្លី ទាហ៊ានយកដីរបស់ប្រជាពលរដ្ឋ នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក៏មិនទាន់ដោះស្រាយ ករណីនឹងត្រូវបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំ ក៏មិនទាន់ដោះស្រាយ .........ជាដើម  នៅពេលលោកអស់អាណត្តិជាអភិបាលក្រុង លោកនឹងមានវិប្បដិសារី នាំតាមខ្លួនដោយសារតែភាព អសកម្មនេះ ។

កាលពីថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៨ កន្លងមក លោក សួន បវរអភិបាលខេត្តបន្ទាយមានជ័យ បាន ចេញលិខិតដាសតឿន ដល់លោក សាន ស៊ានហូ ឲ្យកែលម្អលើការអនុវត្ត តួនាទី និងភារកិច្ច  របៀប ធ្វើការរបស់មន្ត្រីរាជការរដ្ឋបាល ក្រុងប៉ោយប៉ែត ដែលមានចំនួន ២០ ចំណុច ។

បើតាមប្រជាពលរដ្ឋ នៅសង្កាត់ប៉ោយប៉ែត បាននិយាយថាៈ លោកអភិបាលក្រុងប៉ោយប៉ែត មិនមាន ឥទ្ធិពលអីទេ និយាយទៅគេលែងស្តាប់គាត់ហើយ ដោយសារតែគាត់និយាយហើយ មិនអាចអនុវត្តបាន ដូចជាការហាមលក់ហ្គាសក្នុងទីប្រជុំជន តែអ្នកលក់ហ្គាលជាសាច់ញាតិរបស់គាត់ ដូចជាក្រុម ហ៊ុនប្រមូលសម្រាម ក៏ជាសាច់ញាតិគាត់ដែរ ហើយគាត់មិនហ៊ានកាត់សាច់ស្អុយរបស់គាត់ទេ ។  មួយវិញទៀតគាត់ប្រើមន្ត្រីសំណល់ចាស់របស់លោក ម៉េនជ្រួន ដែលប្រជាពលរដ្ឋមិនពេញចិត្តមន្ត្រីទាំង អស់នោះ ដូចនេះហើយ លោកអភិបាលក្រុងប៉ោយប៉ែត នឹងធ្លាក់ទឹកមិនខាន ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
902 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8051 នាក់
ខែនេះ :
27604 នាក់
3 ខែនេះ :
61437 នាក់
សរុប :
2512144 នាក់