ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គ្រឿងក្នុងជ្រូកជាង១តោនកន្លះត្រូវបានក្លាយជាចំនីសត្វក្រពើរក្រោយសមត្ថកិច្ចបង្ក្រាបហើយម្ចាស់មិនចូលខ្លួនមកដោះស្រាយ!
Sat,08 December 2018 (Time 07:08 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1028នាក់)


បន្ទាយមានជ័យ៖  ស្របពេលដែលផ្ទុះរឿងកក្រើកជម្ងឺឆ្លងដ៏កាចសាហាវ ថ្មី​មួយ​គឺ​ជម្ងឺ​(​ប៉េះ​អាហ្វ្រិក​)​ដែល​ជម្ងឺ​នេះ​ជា​ជម្ងឺ​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​ទៅ​មនុស្ស ឬ​ពី​មនុស្ស​ទៅ​សត្វនោះកាលពីព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨ននេះ  គេឃើញ មន្ត្រីជំនាញ កាំកុងត្រូល  ក្រុងប៉ោយប៉ែត  បានធ្វើការ សហការជាមួយ  មន្ត្រីគយ នៅទីលាន ត្រួតពិនិត្យរទេះ រកឃើញ គ្រឿងក្នុងជ្រូកជិត២តោន ដែលឈ្មួញមុខដដែលៗម្នាក់ឈ្មោះ ម៉ៅ  បានលួចបង្កប់តាមរទេះដឹកចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកចែកចាយនៅកម្ពុជា។
ក្នុងការដែលសមត្ថកិច្ច ជំនាញកាំកុងត្រូលច្រកទ្វារ អន្តជាតិ  ប៉ោយប៉ែត  ស្ទុះស្ទារ ទាំងមមីមមើរ ទៅបង្ក្រាប គ្រឿងក្នុងជ្រូកជិត២តោនដែលឈ្មួញលួចបង្កប់តាមរទេះនេះគឺពលរដ្ឋខ្លះសាទរ ហើយក៏មាន ពលរដ្ឋខ្លះធ្វើការរិះគន់ថា  គ្រាន់តែជាការ សម្តែងល្ខោនប៉ុណ្ណោះ។ 
ព្រោះកន្លងមកលោក សានវិជ្ជាសារ៉ាវុធ តែងតែលេងក្បាច់នេះហើយគឺ លោកធ្លាប់មានរឿងអាស្រូវ ជាជន ពុករលួយនិងបក្ខពួកនិយម រហូតមានការថ្នាំងថ្នាក់រវាងមន្ត្រីក្រោមឱវាទរបស់លោកផងដែរពាក់ពន្ធ័ទៅហ្នឹង ការប្រើប្រាស់មនុស្សជំនិតរបស់ខ្លួនដែលមិនមែនជាមន្ត្រីជំនាញអោយឈររាប់ក្បាលរទេះនៅមាត់ច្រកដើម្បីទារប្រាក់ជាថ្នូរនឹងការដឹកប្រហិត សាច់មាន់ឆ្អឹងមាន់ គ្រឿងក្នុងជ្រូកជាដើម។ដោយអោយទំនិញទាំងនេះបង្ហូចូលមកកម្ពុជាមួយថ្ងៃៗរាប់តោន។  
តែនៅពេលដាច់ខែឬដើមខែ គឺលោកតែងតែ ដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យហាងទំនើបឬផ្សារដើម្បីហៅ ទូរទស្សន៍និងកាសែតព្រោងព្រាតមក ថតផ្សាយដើម្បីបង្អួតស្នាដៃមេកើយថា៖ មន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារប៉ោយប៉ែតនេះពិតជាប្រឹងប្រែងទប់ស្កាត់បទល្មើសដើម្បីកាពារសុខភាពពលរដ្ឋសម្បើបណាស់។តែតាមពិតគឺគ្រាន់តែជាកាសម្តែងល្ខោនប៉ុណ្ណោះ។ហើយឈ្មោះឈ្មោះម៉ៅនេះគឺត្រូវបានគេស្គាល់ថាជាឈ្មួញធំម្នាក់បានរកស៊ីដឹកគ្រឿងក្នុងជ្រូកនេះចាស់វស្សាមកហើយដោយមានទីតាំងស្តុបនៅក្បែរសាលាសង្កាត់ប៉ោយប៉ែតតែម្តង។  ហើយកន្លងមកអ្នកកាសែតធ្លាប់ហៅមន្ត្រីពេទ្យសត្វបង្ក្រាបរួចបញ្ជូនទៅអោយជំនាញកាំកុងត្រូលតែត្រូវលោកសាន វិជ្ជាសារ៉ាវុធអះអាងថាមិនខូចគុណភាពរួចដោះលែងទៅវិញ។ហើយក្រោយមកក៏ផ្ទុះរឿងផ្អើលពេញក្រុងប៉ោយប៉ែតថា៖ការដោះលែងនេះគឺជាថ្នូរនឹងប្រាក់មួយលានរៀលទៅវិញ។ទោះជាយ៉ាងណាដោយសារតែរងចាំម្ចាស់ទំនិញមិនឃើញចូលខ្លួនមកដោះស្រាយនៅល្ងាចថ្ងៃដដែលនោះកាំកុងត្រូលក៏សំរេចចិត្តយកគ្រឿងក្នុងជ្រូក១តោនកន្លះនោះទៅអោយក្រពើរស៊ីអស់ទៅ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
412 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7561 នាក់
ខែនេះ :
27114 នាក់
3 ខែនេះ :
60947 នាក់
សរុប :
2511654 នាក់