ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យុទ្ធសាស្រ្តយកដីធ្លីរបស់ពលរដ្ឋពីសំណាក់ក្រុមហ៊ុន លី សំអាន នៅស្រុកថ្មពួក ដោយមានឃុបឃិតពីមន្ត្រី យោធា និង កងរាជអាវុធហត្ថ ស្រុក !!
Fri,07 December 2018 (Time 05:49 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1368នាក់)


បន្ទាយមានជ័យៈ ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨ ប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លី ចំនួន ១៧០ គ្រួសារ ដែលត្រូវលោក លី សំអាន ជាប្រធានក្រុមហ៊ុន លី សំអាន រំលោភយក ហើយថែមទាំងប្តឹងចោទប្រ កាន់មកលើប្រជាពលរដ្ឋ ជាម្ចាស់ដី ពីបទព្រហ្មទណ្ឌ ។

ប្រជាពលរដ្ឋបាននិយាយថាៈ  ដីរបស់ពួកខ្ញុំមានទំហំ ២៩៣.១៤ហិកតា ដែលមានប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ ។ ដោយសារតែជីវភាពប្រជាពលរដ្ឋក្រីក្រ បាននាំគ្នាចូលកាន់កាប់អាស្រ័យផល ជាក់ស្តែង មានទំហំ ១៨០ ហិកតា ។ នៅលើដីនោះពួកយើងខ្ញុំបានកាន់កាប់អាស្រ័យផល ជាប់រហូត មិន ដែលមានអ្នកណាមកអះអាងថា ដីរបស់ពួកយើងខ្ញុំពាក់ព័​ន្ធជាមួយគេឡើយ ។ ស្រាប់តែកំពុងធ្វើដី ស្រឡះហើយអាស្រ័យផល មានការអាជ្ញាធរមកប្រាប់ថា ជាដីរបស់ក្រុមហ៊ុន ។

 ក្រុមហ៊ុន លោក លី សំអានបានឲ្យប្រជាពលរដ្ឋចំនួន ១៤ គ្រួសារ ជាអ្នកឈរឈ្មោះជំនួស ដើម្បីចូល មករំលោភយកដីរបស់ប្រជាពលរដ្ឋ ។ សព្វថ្ងៃនេះដីទាំងអស់នោះ ត្រូវបានគណកម្មការសុរិយោដី ខេត្តចេញប្លង់អស់ហើយ ទៅឲ្យភាគីលោក លី សំអាន ដែលជាម្ចាស់ក្រុមហ៊ុន លី សំអាន មានទាំង លុយ និង ទាំងអំណាច ហើយក្នុងបំពេញឯកសារទំនាក់ទំនងគតិយុត្តិ ងាយស្រួលបំផុត សូម្បីអាជ្ញាធរ ក៏បានចូលរួមបំពេញបែបបទជូនដែរ ។ ចំណែកប្រជាពលរដ្ឋក្រីក្រ ងាយស្រួលរងគ្រោះ ដោយសារតែ ជីវភាពក្រីក្រ ក្នុងការបំពេញបែបបទ ដើម្បីទទួលបាននូវការកម្មសិទ្ធិដីធ្លី ឬ ការដាក់ពាក្យបណ្តឹងតវ៉ា ក៏មិនសូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរដែរ ។

ក្រុមសង្គមស៊ីវិល អ្នកឃ្លាំមើលករណីទំនាស់ដីធ្លី បានលើឡើងថាៈ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការចូលរំលោភយកដីរបស់ប្រជាពលរដ្ឋនោះមានៈ

១. ដោយប្រើយន្តការរបស់តុលាការ ដើម្បីធ្វើការចោទប្រកាន់មកលើប្រជាពលរដ្ឋ ជាម្ចាស់ដី នៅសហគមន៍នោះ ប្រជាពលរដ្ឋចំនួន ១៦ ចំនួន ២០ករណី រងការចោទប្រកាន់ពីសំណាក់តុលាការ ។ ជាការបំ បាក់ស្មារតី ដល់ប្រជាពលរដ្ឋជាម្ចាស់ដី ។

២. ក្រុមហ៊ុន មិនចូលទៅប្រើកំលាំងបាយរំលោភដោយខ្លួនឯងទេ ដោយប្រើជាលក្ខណៈជួលដីធ្លីឲ្យ ប្រជាពលរដ្ឋ ចុះភ្ជួរនៅដីរបស់ប្រជាពលរដ្ឋម្ចាស់កំពុងតែកាន់កាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋឈ្លោះគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ  ។ យុទ្ធសាស្ត្រនេះ ជាយុទ្ធសាស្ត្របញ្ជ្រាបចូលយកដីពលរដ្ឋ បាន ស្រួល ។ សព្វថ្ងៃនេះ ដីរបស់ប្រជាពលរដ្ឋ ត្រូវបានក្រុមហ៊ុន បានជួយដីឲ្យលោក អៀម មុត ទំហំ ២ ហិកតា តំលៃ១៦០០០បាត  ដែលលោក អៀម មុត ត្រូវបានលោក ដុំ ចិត្រ ជាមេបញ្ជាការ PM ស្រុកថ្មពួក ជាអ្នកជួយកាងពីខាងក្រោយ ។

ចំណែក សេង សឺម ក៏បានជួលដីពីក្រុមហ៊ុន ដែរ បានទទួលដីជួលបានដី  ដើម្បីអាច ចូលធ្វើការភ្ជួរលើដីរបស់ប្រជាពលរដ្ឋបាន ក៏មានខាងទាហ៊ានកងពលលេខ៥១ ជាអ្នកកាងពីក្រោយ ។ តែបើយុទ្ធសាស្ត្រនេះ បានជោគជ័យនោះ ក្រុមហ៊ុន ទទួលលទ្ធផលពីរៈ ទី១ បានទទួលផលពីការជួលដី និង ទទួល បានដីដោយមិនចាំបាច់ ឈ្លោះជាមួយប្រជាពលរដ្ឋ ។

ចំពោះករណីនេះ អាជ្ញាធរ ស្រុកខេត្ត កំពុងតែឱបដៃឈរមើល ឲ្យប្រជាពលរដ្ឋឈ្លោះគ្នា  បើសិនមិន មានការបញ្ជាពីថ្នាក់លើនោះទេ ។ អាជ្ញាធរគួរតែត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ឲ្យបាន ចប់  ដើម្បីសក្តិសម ជាអ្នកបំរើរាស្ត្រ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1734 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4367 នាក់
ខែនេះ :
16757 នាក់
3 ខែនេះ :
56503 នាក់
សរុប :
2482212 នាក់