ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឧត្តមសេនីយ៍ត្រី​ នេត​ សំអាត ប្រធានស្តីទី​ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ​ បែកធ្លាយ​ថ្មីនេះ ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ទេ?
Thu,01 February 2018 (Time 05:10 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1097នាក់)


ភ្នំពេញ៖  បែកធ្លាយ​ថ្មីនេះយ៉ាង កក្រើកទៀតហើយ ទាក់ទងទៅហ្នឹង អំពើហឹង្សា របស់មន្ត្រី ធំម្នាក់ មានឋានៈជាប្រធានស្តីទីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានបានយកចានគប់ទៅលើក្មេងស្រីម្នាក់ចំកណ្ដាលថ្ងាស់បណ្ដាលអោបែកក្បាលហូរឈាមពេញផ្ទៃមុខដេរមុខរបួសអស់៤ថ្នេរនិងបានបញ្ចប់រឿងត្រឹមតែទឹកប្រាក់មិនដល់១០០០ដុល្លាផង​ ។ 
ថ្មីៗមានសារព័ត៌មានក្នុងស្រុកបានចេញផ្សាយជាបន្តបន្ទាប់ថា៖លោកឧត្ដមសេនីយ៍ ត្រីនេត សំអាត មន្ត្រីយោធាការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ​ បានយកចាន គប់ទៅលើក្មេងស្រីម្នាក់នោះចំកណ្ដាល ថ្ងាស់ បណ្ដាលអោបែកក្បាលហូរឈាមពេញផ្ទៃមុខ​ ដេរមុខរបួសអស់ ៤ថ្នេរ។ 
ប្រជាពលរដ្ឋសង្ឃឹមថាថ្នាក់ដឹកនាំជាពិសេសឯកឧត្តមឧត្តសេនីយ៍ឯកសៀកសុជាតិនិងមានវិធានការជា
បន្ទាន់ចំពោះឧត្តមសេនីយ៍ត្រីរូបនេះជៀសវាងបង្ករហឹង្សាបែបនេះបន្តទៀត​។ 
តាមការខ្សិបខ្សៀវពីមន្ត្រី​ជំនាញបានបង្ហើបថា​ កាលពី​ល្ងាចថ្ងៃទី២៧​ ខែមករា​ បានបញ្ចប់រឿង​រវាងភាគី​ទាំង២ហើយត្រឹមតែទឹកប្រាក់មិនដល់១០០០ដុល្លាផង​ ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងលោក ឧត្ដមសេនីយ៍ ត្រីនេត សំអាតដើម្បី
ធ្វើការបកស្រាយជុំវិញការចោទប្រកាន់នេះបានទេតែយើងនិងរងចាំស្វាគមន៍ការបកស្រាយពីលោកជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
532 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7681 នាក់
ខែនេះ :
27234 នាក់
3 ខែនេះ :
61067 នាក់
សរុប :
2511774 នាក់