ក្រុមគ្រួសារជនរងគ្រោះសំណូមពរអោយតុលាការ ពន្លឿនការអនុវត្តន៍សាលក្រមខណៈដោះលែងជនល្មើសហើយសំណងមិនទាន់បាន!
បន្ទាយមានជ័យ៖ តុលាការដោះលែង ជនល្មើស ដោយមិនទាន់បានសំណង ក្រុមគ្រួសារជនរងគ្រោះ
សំណូមពរឲ្យពន្លឿនការអនុវត្តន៍សាលក្រមខណៈ
ដែល វ័ណ្ឌ កដោយសារតែបំណុល ធនាគារ.។ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ខ្មែរជាយដែន កាលពី រសៀល ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨អ្នកនាង អែម សល់ ភេទស្រី អាយុ៣៥ឆ្នាំដែលត្រូវជាកូនស្រីជនរងគ្រោះ។បានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ ហ៊ុន សាម៉េត ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិយាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកាប់ ជនរងគ្រោះឈ្មោះ អ៊ុន អែម ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលអោយ រងរបួសចំនួន៣កន្លែង ១.របួសពីក្រោមទងត្រចៀកឆ្វេងមកចង្កា១កន្លែង ២.របួសឆ្អឹងជំនី១កន្លែង ៣.របួសក្រោមចុងដង្ហើម១កន្លែង។ហើយត្រូវបានកងរាជ អាវុធហត្ថក្របួចជាប់ នៅវេលាម៉ោង ១ និង៣០នាទីថ្ងៃទី២៣ខែមករាឆ្នាំ២០១៦បញ្ជូនទៅកាន់តុលាការហើយក្រោយពីជំនុំជម្រះរួច តុលាការសម្រេចឱ្យចុងចំលើយជនសង្ស័យមានឈ្មោះ ហ៊ុន សាម៉េត ជាប់ពន្ធនាគារ ចំនួន២ឆ្នាំ(ពីបទហឹង្សាដោយចេតនាមានស្ថានទំងន់ទោស)តាម បញ្ញតិច្បាប់មាត្រា២១៨ចំណុច២ នៃក្រមព្រហ្មទណ្ឌ។
ចំណុចទី២ បង្គាប់ឲ្យ ហ៊ុន សាម៉េត បង់សំណងចំនួន២០លានរៀលទៅអោយដើមបណ្តឹង រដ្ឋប្បវេណី ឈ្មោះអែមសល់ភេទស្រីអាយុ៣៥ឆ្នាំដែលត្រូវជាកូនស្រីជនរងគ្រោះ។
តែរហូតមកដល់ពេលបច្ចុប្បនេះអស់រយៈពេលចំនួន២ឆ្នាំមកហើយជនល្មើសមិនទាន់បានសងប្រាក់ចំនួន
២០លានរៀលតាមសាលក្រមសំរេចនៅឡើយទេ។
តែបែជាតុលាការបានដោះលែងជនល្មើសអោយមានសេរីភាពវិញ។ធ្វើអោយក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត ព្រោះតែអយុត្តិធម៌ពេកដោយសារតែគ្រួសារគាត់ត្រូវជំពាក់បំណុលធនាគារវ័ណ្ឌកព្រោះតែខ្ចីប្រាក់គេ១ម៉ឺនដុល្លា
មកមើលជម្ងឺរបស់ជនរងគ្រោះដែលត្រូវបានជនដៃដល់កាប់ប៉ុនប៉ងសម្លាប់នោះ។
ជាចុងក្រោយតាមរយៈសារព័ត៌មានខ្មែរជាយដែន ក្រុមគ្រួសាររបស់ជនរងគ្រោះបានសំណូមពរឲ្យតុលាការខេត្តបន្ទាយមានជ័យមេត្តាជួយ ពន្លឿន និតិវិធីក្នុងការអនុវត្តន៍សាលក្រមបង្ខំឲ្យជនល្មើសសងប្រាក់ចំនួន២០លានរៀលមកគ្រួសារជនរងគ្រោះតាមសេចក្តីសម្រេច របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ ដើម្បីអោយគាត់មានលទ្ធភាពដោះស្រាយបំណុលធនាគារផងទាន!៕