ធ្លាយរឿងអាស្រូវសមត្ថកិច្ចកាំកុងត្រូលច្រកអន្តរជាតិប៉ោយ ប៉ែតចាប់គ្រឿង១តោនកន្លះដូរបានប្រាក់មួយលាន២សែនរៀល!
បន្ទាយមានជ័យ: ពាក្យចាស់លោកពោល ថា លើលោកនេះគ្មានទេ អាថ៌កំបាំង ផោមក្នុងទឹកក៏គង់តែគេដឹង យ៉ាងណាមិញ
កាលពី ថ្ងៃទី ៧ខែធ្នូ ឆ្នាំ២០១៨ នេះសមត្ថកិច្ច គយ ឆែកឆេរឃើញគ្រឿងក្នុងជ្រូកដែលឈ្មួញលួចបង្កប់ក្នុងរទេះដឹកចេញពីទឹកដីថៃតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតចូលមកកម្ពុជាបានជាង១តោនកន្លះរួចប្រគល់អោយ មន្ត្រីជំនាញកាំកុងត្រូលទៅកំទេចចោលដោយអោយសត្វក្រពើរស៊ីនោះស្រាប់តែស្អែកឡើងក៏ផ្ទុះរឿងអាស្រូវដោយបែកធ្លាយថា គ្រឿងក្នុងជ្រូកមួយតោនកន្លះនោះត្រូវបានមន្ត្រីជំនាញកាំកុងត្រូលយកទៅលក់អោយម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើ ក្នុងតម្លៃ មួយលានពីសែនរៀលយកប្រាក់ដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត។សូមរងចាំអានបន្ត