ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តម៉ាកសុីណាដឹកឈើរទាំងមេឃកំពុងភ្លៀង រអិល ធ្លាក់ទឹក!
Mon,29 January 2018 (Time 05:43 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 867នាក់)


កំពង់ឆ្នាំង៖   រថយន្តម៉ាកសុីណា មួយគ្រឿងដែល សកម្ម  ក្នុងការ ដឹកជញ្ជូនឈេីរប្រណិត បាន រ៉េ
ចង្កូតធ្លាក់ចូលទឹក ទាំងព្រឹកខណៈតៃកុងព្យាយាមបើកបរ ក្នុង ល្បឿនលឿននៅពេលមេឃ កំពុងភ្លៀង។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃច័ន្ទ ១៣កេីត ខែមាឃ ឆ្នាំរកា នព្វស័ក  ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩
ខែមករាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ៥ស្ពានទី១ឃុំស្វាយស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកសុីណាពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2N.0209បានដឹកឈេីប្រណិត ប្រភេទ ធ្នង់ពេញ មួយរថយន្តតែម្ដង។ 
ហើយបើកបរក្នុងល្បឿនលឿនស្របពេលនោះក៏មានភ្លៀងធ្លាក់ផងរថយន្តក៏បានរ៉េចង្កូតធ្លាក់ផ្លូវហើយធ្លាយចេញសុទ្ធតែឈើរប្រណិត។បេីយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបង្ហេីបប្រាប់អោយអ្នកយកព័ត៌មាន ដឹងថា រថយន្តដឹកឈេីរធ្លាក់ទឹកខាងលេីនេះតែងតែដឹកឈេីររាល់យប់រាល់ថ្ងៃមិនដែលឃេីញមានសមត្ថកិច្ចជំនាញខាងណាបង្ក្រាបឡេីយដោយម្ចាស់រថយន្តដឹកឈេីល្មេីសខុសច្បាប់មួយនេះគេមានខ្នងបង្អែកធំៗណាស់ ។  
នៅកន្លែងកើតហេតុសមត្ថកិច្ចបានអោយដឹងថា ម្ចាស់រថយន្តដឹកឈេីខុសច្បាប់ខាងលើនេះមាន
ឈ្មោះកែវរ៉ុនដែលមានតួរនាទីជាមន្ត្រីយោធាម្នាក់មានទីលំនៅនៅភូមិចោងម៉ោង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងជាជេីងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំងហេីយជាមេឈ្មួញឈេីរប្រណិតដ៏ធំជាងគេនៅក្នុងស្រុកទឹកផុសទៀតផងទើបតែលើកនេះអស់ល័ក្ខធ្លាក់ទឹកទៅមុខលែងរួច។
ទោះជាយ៉ាងណាក្រោយកេីតហេតុត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច,នគរបាលស្រុកសាមគ្គីមានជ័យ,អាវុធហត្ថស្នាក់ការសន្តិសុខ៥០០,កម្លាំងជំនាញរផ្នែករដ្ឋបាលព្រៃឈេីស្រុកកំពង់ត្រឡាច,កម្លាំងទាំងអស់ឈរនៅលេីដងផ្លូវជាតិលេខ៥បាននិងកំពុងធ្វេីសម្រួលចរាចរណ៍ទាំងមេឃកំពុងភ្លៀង ។ 
ដេីម្បីរកវិធីយករថយន្តស្ទូចរថយន្តល្មេីសច្បាប់ដឹកឈេីរប្រភេទធ្នង់ចេញពីប្រឡាយទឹកដេីម្បីយកទៅរក្សាទុកនៅផ្នែករដ្ខាបាលព្រៃឈេីរស្រុកំពង់ត្រឡាចដើម្បីកសាងឯកសារចាត់ការ បន្តទៅតាមនិតិវិធីនៃច្បាប់៕
   
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41 នាក់
ម្សិលមិញ :
366 នាក់
សប្តាហ៍នេះ :
2167 នាក់
ខែនេះ :
24602 នាក់
3 ខែនេះ :
62027 នាក់
សរុប :
2353669 នាក់