ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទិវា សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅខេត្តបន្ទាយមានជ័យ មានការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំង!
Tue,11 December 2018 (Time 07:30 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1653នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨ មានសហគមន៍ ៤ មាន សហគមន៍ដីធ្លីថ្មពួក ស្ថិត នៅក្នុងស្រុកថ្មពួក សហគមន៍ថ្មបត់ ឃុំអូបីជាន់ សហគមន៍រងគ្រោះផ្លូវរថភ្លើង និង ពលររដ្ឋរងការបណ្តេញចេញដោយបង្ខំ ក្រុងប៉ោយប៉ែត និង សហគមន៍អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានប៉ូលិសហាមឃាត់មិនឲ្យធ្វើដំណើរ ដើម្បីជួបជុំគ្នា នៅទីរួមខេត្តបន្ទាយមានជ័យ នៅចំណុចមាត់ស្ទឹង ព្រះពន្លាក្រុងសិរីសោភ័ណ ។

ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧០ ដែលមនុស្សជាតិ នៅលើពិភពលោក គោរពទាំងអស់គ្នា នៅក្នុង ប្រទេសកម្ពុជា ក៏រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យ កំណត់ថា ជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយមន្ត្រីរាជការ បានឈប់សម្រាក និងគ្រប់ប្រទេសដែលប្រកាន់យកសិទ្ធិមនុស្ស និង ការគោរព ច្បាប់ ពួកគេរីករាយ និងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ។ នៅប្រទេសកម្ពុជា សិទ្ធិជាមូលដ្ឋាន៥ យ៉ាងរបស់មនុស្ស ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយសភាជាតិ បានដាក់បញ្ចូល ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ហើយនិងបង្កើតច្បាប់ជាច្រើន ដើម្បីការពារមនុស្ស ប៉ុន្តែជាចម្លែកនៅខេត្តបន្ទាយមានជ័យ ទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានប៉ូលិស កងរាជអាវុធហត្ថ បានហាមឃាត់មិនឲ្យហែជាក្បួរ ឬ ជួបជុំគ្នាឡើយ ទោះបីជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋា ភិបាល បានយកចិត្ត ដល់សហគមន៍ សង្គមស៊ីវិល ហើយនិងអង្គការមិនមែនរដ្ឋាភិបាលក៏ដោយ ក៏អាជ្ញាធរដែនដី មិនបានយកចិត្តទុកដាក់នូវការណែនាំរបស់មន្ត្រីជាន់ខ្ពស់នោះឡើយ ជាងនេះទៅទៀត ខ្មែរជាយដែនបានទទួលដំណឹងថា មានមន្ត្រីសាលាខេត្ត បានលាបពណ៌ថា សហគមន៍ដែលរៀបចំ ពិធីទិវាសិទ្ធិមនុស្ស ១០ធ្នូ លើកទី៧០នោះ ជាកម្មបាតុកម្ម ដោយមានចេតនាមកបាតុកម្មនៅខាងសាលា ខេត្តបន្ទាយមានជ័យ ។ នៅខាងមុខសាលា ខេត្តបន្ទាយមានជ័យ ត្រូវបានគេឃើញមានប៉ូលិសត្រៀបត្រា យាមកាមនៅទីនោះ ។ ការរំខានទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនេះ ដូចជាការចាត់ ទុកប្រជាពលរដ្ឋមិនជាមនុស្ស ព្រោះមន្ត្រីទាំងអស់ជាបំរើមនុស្ស ការពារមនុស្ស បែរទៅប្រារព្ធទិវាសិទ្ធិ មនុស្សអន្តរជាតិ ដែលគេធ្វើឡើងទូទាំងពិភពលោក ដោយមានការគោរពស្រឡាញ់ទាំងអស់គ្នា សិទ្ធិរស់រានមានជីវិត ប្រកបដោយសេចក្តីថ្លៃថ្នូរជា សិទ្ធិរបស់មនុស្ស ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
614 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7763 នាក់
ខែនេះ :
27316 នាក់
3 ខែនេះ :
61149 នាក់
សរុប :
2511856 នាក់