ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីកន្ទេលធំបន្លំដេកកំពុងជួយហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា!
Wed,03 January 2018 (Time 04:40 PM)
ដោយ ៖ និមល (ចំនួនអ្នកអាន: 1324នាក់)


ប៉ៃលិន:  កន្ទេលធំបន្លំដេក ក្បាលទំពេក បន្លំកោរ គឺជាសុភាសិតបុរាណបានចងក្រងទុក មកដល់ពេល បច្ចុប្បន្ន នេះ ក៏នៅតែ ឃើញមានអ្នកប្រើប្រាស់ស្នៀតនេះដើម្បី ផលប្រយោជន៍

ដែរជាក់ ស្តែង ក្រោយពី មាន ច្បាប់ចរាចរណ៍ថ្មី ដោយលើកទឹកចិត្ត អោយ មន្ត្រី អនុវត្តន៍ ច្បាប់ ចាប់ផាកពិន័យ បានប្រាក់ដាក់ហោប៉ៅ ខ្លួនឯងច្រើនជាងចូលរដ្ឋនោះ។

បែជាបែកធ្លាយរឿងអាស្រូវពុករលួយរបស់នគរបាលចរាចរណ៍ខេត្តប៉ៃលិនដែលបានអនុវត្តន៍លើសពីអ្វីដែលមានចែងក្នុងច្បាប់ទៅទៀតដើម្បីឆ្លៀតសង្កត់កអ្នកដឹកទំនិញឆ្លងកាត់សូម្បីតែអ្នកស្រុកដឹក ឥវ៉ាន់ពីផ្ទះទៅដាក់លក់ក្នុងផ្សារ ក៏ មិនលើកលែងដោយអាងលេស ថាដឹកខុស បច្ចេកទេស។

ប្រភព ព័ត៌មាន  ពី អ្នកដំណើរ បានរាយការណ៍ ឲ្យដឹងថា កន្លែងដែល ល្បីខ្លាំងខាង ផាកពិន័យ ខ្លាំងជាងគេ នោះ នៅចំណុច ស្រុក សាលាក្រៅ ខេត្តខេត្ត ប៉ៃលិន តែម្តង។ ដែលមានលោក អនុសេនិយ៍ពៅថេមជាអ្នកជំនាញខាងកោសរុះទារប្រាក់ផាកពិន័យទោះបីជារថយន្តនោះមានឈៀកមានក្រដាក់បង់ពន្ធផ្លូវមានប័ណ្ណបើកបរត្រឹមត្រូវគ្រប់លក្ខណះយ៉ាងណាក៏ដោយ ។

ក៏លោកអនុសេនិយ៍ពៅថេមអាចផាកពិន័យបានដែរដោយគាត់លើកឡើងថា:ការដឹកនោះខុសបច្ចេកទេស ដោយលោកនិយាយថា រថយន្ត ហាយឡិនឌ័រ ជាប្រភេទ រថយន្តទេសចរណ៍ មិនអាចយកដឹកទំនិញបានទេ ត្រូវផាកពិន័យ ២៥០០០រៀល។

ប្រភពបានបន្តឲ្យដឹងទៀតថាក្រៅពីផាកពិន័យរថយន្តមិនរើសមុខហើយនោះសូម្បីតែម៉ូតូអ្នកស្រុកក៏ត្រូវបានលោកអនុសេនិយ៍ពៅថេមចាប់ផាកពិន័យឡើងស្ពឹកមុខហើយៗដោយសារតែខ្លាចការផាកពិន័យនេះ អ្នកខ្លះបាន ជិះគេច បង្ករជាគ្រោះថ្នាក់ទៀតផង។

ប្រជាពលរដ្ឋ បានលើកឡើងទាំងហួសចិត្តថា ពួកគាត់មិនយល់ថា លោក អនុសេនិយ៍ ពៅថេម

នេះ យកច្បាប់ ចរាចរណ៍ ពីណាមកអនុវត្តន៍ នោះឡើយ។ព្រោះគ្រាន់តែ ពួកគាត់ យករថយន្ត ហាយឡិនឌ័រដឹកឥវ៉ាន់បន្តិចបន្តួចមិនបានដឹកសំពីងសំពោងនិងលើសទំងន់ផង។បែជាត្រូវបានផាកពិន័យដោយហេតុផល ដឹកខុសបច្ចេកទេសទៅវិញ ។

តែបើរថយន្ត ធុនធំ មានសណ្តោងកន្ទុយ របស់ថៃ ដែលចូលមកទិញ កសិផលដូចជាពោត ដំឡូង

រាប់សិបតោនហូហែរទ្រុងកំពស់មេឃធ្លាក់ពោតដំឡូងពេញផ្លូវមិនត្រូវបានផាកពិន័យសោះព្រោះតែរថយន្តទាំងនោះចុះបង់លុយកាក់អោយជាប្រចាំរៀងរាល់ជើង។មួយវិញទៀតចំពោះរថយន្តសាំយ៉ុងដឹកពលករមកពីថៃដោយដឹកសំពីងសំពោងក៏មិនដែលឃើញផាកដែរដោយគ្រាន់តែតៃកុងរថយន្ត ចុះទៅហុយប្រាក់១០០០០រៀលជាការស្រេចហើយបើកចេញដោយរលូនតែម្តង។

ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាលោកអភិបាលខេត្តក៏ដូចជាលោកស្នងការខេត្តប៉ៃលិនគួរតែយកចិត្តទុកដាក់ពិនិត្យមើលលើចំណុចនេះផងជៀសវាងបុគ្គលខិលខូចប្រើស្នៀតកន្ទេលធំបន្លំដេកក្បាលទំពេកបន្លំកោដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើអោយប្រជាពលរដ្ឋក្តៅក្រហាយ មិនខុសពីជួយហែកសន្លឹកឆ្នោតគណបក្ស ប្រជាជនកម្ពុជាឡើយ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
638 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7787 នាក់
ខែនេះ :
27340 នាក់
3 ខែនេះ :
61173 នាក់
សរុប :
2511880 នាក់