ចាប់ខ្លួនអតីតអភិបាលក្រុងបានលុង ខេត្តរតនគិរី ពីបទ(សមគំនិតក្នុងអំពើលួច)
(ភ្នំពេញ)៖ ចាប់ខ្លួនអតីតអភិបាលក្រុងបានលុង ខេត្តរតនគិរីនៅម្តុំពេទ្យលោកសង្ឃពីបទ(សមគំនិតក្នុងអំពើលួច)តាមដីកាសាលាដំបូងខេត្តរតនៈគិរី។
ប្រភពព័ត៌មានបានរាយការណ៍ថាអតីតអភិបាលក្រុងបានលុងលោកអ៊ុកសំអុលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួននៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០១៨នេះនៅម្តុំមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ)រាជធានីភ្នំពេញតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តរនតគិរី។
មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាការឃាត់ខ្លួនអតីតអភិបាលក្រុងបានលុងនេះ ធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ពីបទ«សមគំនិតក្នុងអំពើលួច»ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យរូបនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសួរនាំបន្ត៕