ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បទបញ្ជារឯកឧត្តម ស ចំរ៉ុង អភិបាល នៃគណអភិបាលខេតក្រចេះ ពិតជាមានប្រសិទ្ធិភាព!
Wed,03 January 2018 (Time 09:34 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 984នាក់)


ខេត្តក្រចេះ៖ឈើឃ្លំប្រភេទឈ្លិកចំនួន១៤៧ដុំមុខកាត់ចាប់ពីរ៣០ដល់៦០សង់ទីម៉ែត្រប្រវែងចាប់ពីរ៣ម៉ែត្រដល់៦ម៉ែត្រត្រូវបានឈ្មួញខិលខូចលួចកាប់និងស្តុបទុកប្រជាពលរដ្ឋខំរាយការណ៍ទៅមន្ត្រីជំនាញបែជាធ្វើកន្តើយ។លុះអ្នកសារព័ត៌មានរាយការណ៍ទៅអភិបាលខេត្តក្រចេះមិនបង្អង់យូរឯកឧត្តមសចំរុងក៏ចេញបទបញ្ជាផ្ទាល់ទៅកំលាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបទាន់ចិត្ត។
ប្រភពព័ត៌មានបានអោយដឹងថា៖នៅព្រឹកថ្ងៃទី២មករា២០១៨នៅភូមិស្រែត្រែងឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះគេបានឃើញមានបទល្មើសព្រៃឈើជាក់ស្ដែងហើយក៍បានរាយការណ៍ទៅជ់ំនាញ រដ្ឋបាលព្រៃឈើ ខេត្តក្រចេះលោកអឹុងសុីណាងនិងលោកសុខកែវនាយសង្កាត់សណ្ដាន់ប៉ុន្តែគាត់បាននិយាយថាខលធ្វើអីនៅពេលយប់ចាំព្រឹកស្អែកទៅជួបគាត់លុះព្រឹកឡើងភ្នាក់ងារព័ត៌មានយើងធ្វើការទំនាក់ទំនង សារជាថ្មី ប៉ុន្តែទូរសព្ទ័ខលមិនចូល។
ក្រោយមកភ្នាក់ងារព័ត៌មានយើងក៍បានសម្រេចចិត្តរាយការណ៍ទៅឯកឧត្ដមសចំរ៉ុងអភិបាលនៃគណះអភិបាលខេត្តក្រចេះ ពីរបទល្មើសព្រៃឈើជាក់ស្តែង។
បន្ទាប់មកឯកឧត្ដមសចំរ៉ុងអភិបាលនៃគណះអភិបាលខេត្តក្រចេះ មិនបង្អង់យូរក៍ចេញបទបញ្ជាផ្ទាល់ ទៅកំលាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាប់ជាបន្ទាន់។
ដែលមាន លោកឧុត្ដមសេនីយត្រីយ៍ ចាន់ សុខឃឿន ប្រធានទិសដឹកនាំកំលាំងចុះបង្ក្រាប់ផ្ទាល់ភ្លាមៗផងដែរនៅករណីបង្ក្រាបជាក់ស្ដែងនោះបានធ្វើការរឹបអូសនៅវត្ថុតាងរួមមានឈើឃ្លំប្រភេទឈ្លិកចំនួន១៤៧ដុំមុខកាត់ចាប់ពីរ៣០ដល់៦០សង់ទីម៉ែត្រ ប្រវែងចាប់ពីរ៣ម៉ែត្រដល់៦ម៉ែត្រ។បន្ទាប់ពីការបង្ក្រាបបានជោគជ័យមានបងប្អូនប្រជាពលរដ្ឋជាច្រើនក្នុងតំបន់បានអបអរសាទរយ៉ាងខ្លាំងចំពោះស្នារដៃបញ្ជារមានប្រសិទ្ធិភាពរបស់ឯកឧត្តមសចំរ៉ុងអភិបាលនៃគណះអភិបាលខេត្តក្រចេះ និងលោកឧុត្ដមសេនីយ ចាន់សុខឃឿនក្នុងការចុះបង្ក្រាបបទល្មើសខាងលើនោះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1107 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8256 នាក់
ខែនេះ :
27809 នាក់
3 ខែនេះ :
61642 នាក់
សរុប :
2512349 នាក់