ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកពុធសុខាមេគយចល័តក្រសួងកំពុងអាកខ្យង អោយអ្នកដឹកទំនិញបង់ប្រាក់ក្រៅផ្លូវការមិនខ្លាច អង្គភាពប្រឆាំងអំពើរពុករលួយ!
Thu,04 January 2018 (Time 06:20 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 982នាក់)


 

បន្ទាយមានជ័យ: បែកធ្លាយរឿងអាស្រូវគយចល័ត របស់ក្រសួងនៅក្នុង ខេត្តបន្ទាយមានជ័យ ក្រោយដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី  ប្តូរទីតាំងថ្មីហើយដាក់ល័ក្ខខណ្ឌថ្មី កំណត់អោយ ក្រុម អ្នកដឹកទំនិញ បង់ប្រាក់ដាក់ខែ ក្រៅផ្លូវការ ដែលជាការប្រព្រឹត្ត អំពើរពុក រលួយ កាន់តែខ្លាំងខណះលេចលឺថាដោយសារលោកពុធសុខាជិតចូលនិវត្តន៍ទើបប្រឹងកើបលុយមិនខ្លាច លោកឪមយិនទៀង។

ក្រុមអ្នកដឹកទំនិញ ចាបហួយ តាមរថយន្តតាក់ស៊ី ពីទីក្រុងប៉ោយប៉ែតមកកាន់បន្ទាយមានជ័យបានប្រាប់ អ្នកយក ព័ត៌មាន ខ្មែរជាយដែន ថា: កាលពី ព្រឹកថ្ងៃទី៣ ខែមករាឆ្នាំ ២០១៨ នេះពួកគេ ត្រូវបាន លោកឈុនសុធាវណ្ណារី មេរងគយចល័យរបស់ក្រសួងប្រចាំ ខេត្ត បន្ទាយមានជ័យ។

បានហៅឲ្យពួកគេ(ក្រុមអ្នកដឹកទំនិញ)ពីប៉ោយប៉ែតមកខេត្តបន្ទាយមានជ័យដើម្បីជួបប្រជុំជាមួយ លោក ពុធ សុខា ដែលជាមេគយចល័តប្រចាំទិសពាយព្យ ដើម្បីដាក់ល័ក្ខថ្មី ។ប្រភព បន្តអោយដឹងទៀតថា:នៅក្នុងជំនួបប្រជុំ នោះ លោកពុធ សុខា បានតម្រូវអោយពួកអ្នកដឹកទំនិញបង់លុយកាក់ក្រៅផ្លូវការ ជាថ្នូរហ្នឹង មិនចាប់បង្ក្រាប ដោយគិតជាជើងក្នុង ១ ជើង ត្រូវតែបង់អោយគយចល័តក្រសួងនោះ៤០០០០រៀលស្មើ១០ដុល្លា ។

ប្រភព ដដែលបន្ត អោយដឹងទៀតថាដោយល័ក្ខខណ្ឌថ្មីនេះវាថ្លៃហួសហេតុពេកធ្វើអោយពួកគាត់រត់មិនរួច ដោយកាលពីនៅ កន្លែងចាស់ បង់តែ៤០ម៉ឺនរៀលប៉ុណ្ណោះ។លុះតថ្លៃឡើងចុះក៏ព្រមព្រៀងគ្នាត្រឹម១៥០ដុល្លា ស្មើរ៦០ម៉ឺនរៀលក្នុង១ខែ។

ក្នុងនោះដែរមានក្រុមអ្នកដឹកទំនិញខ្លះបានយល់ព្រមបង់តែមានខ្លះមិនយល់ព្រមទេព្រោះរត់មិនរួច ដោយសារតែ លោក ពុធសុខាបានតម្លើងថ្លៃទ្វេរដង។

ហើយពួកគាត់អះអាងថាទំនិញដែលពួកគាត់ដឹកនោះគឺជាទំនិញស្របច្បាប់យកចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយបានឆ្លងកាត់ការបង់ពន្ធត្រឹមត្រូវរួចអស់ទៅហើយៗពួកគាត់គ្រាន់តែដឹកបន្តពីឃ្លាំងប៉ុណ្ណោះ។គួរតែមានគយចល័តតែមួយកន្លែងបានហើយបើសិនជាត្រូវបង់លុយកាក់អោយគយដែលបន្តាក់គ្នាដូចខ្យងបែបនេះគឺច្បាស់ជាប្រពន្ធកូនដាច់បាយហើយរកតែប្រាក់ជួសជុលរថយន្តមិនបានផង។ពួកគាត់បញ្ជាក់ថាបើសិនជាគយក្រសួងក្រោមការគ្រប់គ្រោងរបស់លោកពុធសុខាមិនបន្ធូបន្ថយដៃនៅតែអាកខ្យងបន្តទៀតជាជម្រើសចុងក្រោយពួកគាត់និងធ្វើបាតុកម្មតវ៉ាមិនខានឡើយ។

ពាក់ព័ន្ធទៅហ្នឹងបញ្ហានេះ អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ពុធ សុខា ជុំវិញការចោតប្រកាន់របស់ក្រុមអ្នកដឹកទំនិញខាងលើតាមរយះលេខទូរស័ព្ទ ០១៧២៧៣៦៧៨ តែអ្នកទទួលប្រាប់ថាច្រឡំលេខ។

ទោះជាយ៉ាងណាក្រុមអ្នកដឹកទំនិញបានលួចបង្ហើបប្រាប់ថាតាំងពីដាច់ឆ្នាំចាស់ផ្លាស់កន្លែងថ្មីលោកពុធសុខាដាក់ល័ក្ខថ្មីនេះមកកៀបសង្កត់កក្រុមអ្នកដឹកទំនិញឲ្យបង់ប្រាក់ក្រៅផ្លូវការជាការប្រព្រឹត្ត អំពើរពុករលួយមិនខ្លាចលោកឪមយិនទៀង នេះ គឺមកពី លោកពុធ សុខា ប្រឹងកើបលុយមុនចូលនិវត្តន៍៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1373 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8522 នាក់
ខែនេះ :
28075 នាក់
3 ខែនេះ :
61908 នាក់
សរុប :
2512615 នាក់