ផ្ទះមន្រ្តីប៉ូលីសបើកកត់កន្ទុយលេខគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាប នៅខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)ហួសចិត្តហ្មងផ្ទះមន្រ្តីប៉ូលីសបើកល្បែងស៊ីសងប្រជាពលរដ្ឋរិះគន់ថាមិនខុសពីគីង្គក់លក់ថ្នាំ
ស្រែង បើកលេងខ្លួនឯងទៅបង្ក្រាបគេ។ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា៖ទីតាំងបើកបនល្បែងសុីសងកត់ឆ្នោតវៀតណាមមួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៦៨បេផ្លូវ២០០៥ភូមិប៉ប្រ៉កខាងជើងសង្កាត់កាកាប១ខណ្ឌពោធិសែនជ័យដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានអះអាងថាជាម្ចាស់ លោកមន្រ្តីនគរបាលម្នាក់ឈ្មោះហ៊ុនសំនៀងជាមន្រ្តីប៉ូលីសផ្នែកអត្តសញ្ញាណកម្មប្រចាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដែលភរិយាលោកអង្គុយ ចាំទទួលកត់ឆ្នោតខាងក្នុងផ្ទះធ្វើឲ្យមតិរិះគន់ពីមហាជនចឹងតើទើបគ្មានសមត្ថកិច្ចខាងណាហ៊ានចុះទៅបង្ក្រាបបើផ្ទះប៉ូលីសបើកបនល្បែងបែបនេះ ។
ផ្ទះបើកបនល្បែងកត់ឆ្នោតវៀតណាមខាងលើ ជ្រកក្រោមស្លាក យុីហោ វណ្ណៈ លក់គុយទាវ បាយ កាហ្វេ និងភេសជ្ជៈគ្រប់ប្រភេទនៅពេលព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវ២០០៥ខាងក្រោយសួនកុមារ ពោធិ៍ចិនតុង ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្លាកយុីហោ គ្រាន់តែ ជារបាំងរនាំង បំភ័ណ្ឌភ្នែកញាតិតែប៉ុណ្ណោះ ធាតុពិត នៅខាងក្នុង កត់កន្ទុយលេខយ៉ាងគគ្រឹកគគ្រេង ។ ភ្ញៀវ អតិថិជនចេញចូលប្រៀបបានតួរល្ខោនទៅហើយ ពិសេសវេលាថ្ងៃរសៀល ។
ក្នុងសកម្មភាព ផ្ទះមន្រ្តីប៉ូលីសខណ្ឌពោធិ៍សែនជ័យ បើកលេងល្បែងសុីសងកត់កន្ទុយលេខធ្វើឲ្យប្រជាពលរដ្ឋរិះគន់ផងដែរសមត្ថកិច្ចទៅបង្ក្រាបបនល្បែងសុីសងឯណាបានបើកផ្ទះប៉ូលីសខ្លួនឯងយកទាំងតួរនាទីដាក់បន្លាចមហាជនដើម្បីរបររបស់ខ្លួនមានតែរងចាំមើលតើថ្នាក់លើចាត់វិធានការបែបណាកាលបើផ្ទះប៉ូលីសបើកល្បែងសុីសងបែបនេះ។កុំអោយដូចសុភាសិតមួយឃ្លាថាគីង្គក់លក់ថ្នាំស្រែង៕