ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាតុកម្មអហិង្សាសំណល់ពីលោកអភិបាលក្រុងចាស់ ចូលដល់អភិបាលក្រុងថ្មី លើកទី១០៥
Thu,04 January 2018 (Time 11:49 AM)
ដោយ ៖ បុប្ផារ័ត្ន (ចំនួនអ្នកអាន: 1001នាក់)


ប៉ោយប៉ែតៈ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារតែការស្ថាបនាសាងសង់ផ្លូវរថភ្លើង បាននាំគ្នា ធ្វើបាតុកម្មអហិង្សា នៅមុខសាលាក្រុងប៉ោយប៉ែត ទាមទារឲ្យលោកអភិបាលក្រុងប៉ោយប៉ែតថ្មី លោក សាន ស៊ានហូ ជួយដោះស្រាយសំណងផលប៉ៈពាល់ជូនដល់ ពួកគាត់ ។

តំណាងប្រជាពលរដ្ឋបានឈរនៅខាងមុខ សាលាក្រុងប៉ោយប៉ែត បានផ្តល់បទសំភាសន៍ជាមួយ សារព័ត៌មានខ្មែរជាយដែន ដោយនិយាយថាៈ ពួកខ្ញុំជាអ្នករស់នៅរងផលប៉ៈពាល់ ដោយសារតែ ការស្ថាបនាផ្លូវរថភ្លើង ពួកខ្ញុំមកធ្វើបាតុកម្មដោយអហិង្សានេះ ដើម្បីឲ្យអាជ្ញាធរ មានលោកអភិ បាលក្រុងប៉ោយប៉ែត លោកជួយដោះស្រាយគោលនយោបាយ ដែលរងផលប៉ៈពាល់នេះ ។ ពួក ខ្ញុំសង្ឃឹមថាលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ទើបឡើងថ្មី លោកនឹងដោះស្រាយ ជូនពួកយើងខ្ញុំ ។

លោក សាន ស៊ានហូ ជាអភិបាលក្រុងប៉ោយប៉ែត ទើបឡើងថ្មី តែបញ្ហាដោះស្រាយជូនប្រជា ពលរដ្ឋផ្លូវរថភ្លើងនោះ មិនជារឿងថ្មីទេ  ។ កាលពីឆ្នាំ២០០៧ លោកនៅជាចៅសង្កាត់ប៉ោយប៉ែត ក៏ធ្លាប់ចូលរួមពិភាក្សាក្នុងវេទិកាសាធារណៈផងដែរ ។

ក្នុងពេលលោក ចូលកាន់ដំណែងជាអភិបាលក្រុងប៉ោយប៉ែតនេះ សហគមន៍ផ្លូវរថភ្លើង បានធ្វើ បាតុកម្មអហិង្សា ២លើកមកហើយ  ។ ចំណែកអភិបាលក្រុងប៉ោយប៉ែត ក៏បានសន្យាថា នឹងដោះ ស្រាយជូនប្រជាពលរដ្ឋ ដែលរង់ផលប៉ៈពាល់ផ្លូវរថភ្លើងនោះ ។

ប្រជាពលរដ្ឋរង់ផលប៉ៈពាល់ដោយការស្ថាបនាផ្លូវរថភ្លើងនេះ កំពុងតែរង់ចាំការសន្យារបស់លោក អភិបាលក្រុង ហើយការធ្វើបាតុកម្មអហិង្សាថៃ្ងនេះ ជាសារក្រើនរំលឹកដល់ លោកអភិបាលក្រុង បានដឹង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
441 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7590 នាក់
ខែនេះ :
27143 នាក់
3 ខែនេះ :
60976 នាក់
សរុប :
2511683 នាក់