ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជ្ញាធរជំនាញសុរិយោដីនិងយោធាសឹករងស្រុកអន្លង់វែងឃុបឃិតគ្នាចេញប័ណ្ណកម្មសិទ្ធិដីធ្លីបទចំដីលំដ្ឋាននិងដីស្រែចំការរបស់ពលរដ្ឋនៅក្នុងតំបន់សហគមន៍13គ្រួរសារ!
Thu,04 January 2018 (Time 05:07 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 996នាក់)


ខេត្តឧត្តរមានជ័យ÷បែកធ្លាយក្រុមអ្នកមានអំណាចធ្វេីបណ្ណ័កម្មសិទ្ធដល់ឈ្មួញក្នុងព្រៃសហគមន៍ជាអាជ្ញាធ័រជំនាញសុរិយោដីនិងយោធាសឹករងស្រុកអន្លង់វែងនៅថ្ងៃទី3ខែមករាឆ្នាំ2018មានការបែកធ្លាយជាបន្តរបន្ទាប់មកថាក្បាលម៉ាស៊ីន6នាក់សុទ្ធសិងនាក់មានអំណាចនៅស្រុកអន្លង់វែងដែលបានឃុបឃិតផ្ដល់ប័ណ្ណកម្មសិទ្ធដីឈ្លីក្នុងព្រៃសហគមន៍និងធ្វើបណ្ណ័កម្មសិទ្ធយកដីលក់ទៅអោយក្រុមឈ្មួញទាំងដែលប៉ះចំទៅលើដីលំដ្ឋាននិងដីស្រែចំការរបស់ពលរដ្ឋនៅក្នុងតំបន់សហគមន៍13គ្រួរសារស្មើនិងផ្ទៃដី75ហិចតានិង800ហិចតាផ្សេងទៀតត្រូវបានចុះបញ្ជីរួចស្ថិតនៅចំណុចអូក្រូចក្នុងតំបន់ដីសហគមន៍ក្នុងភូមិអូចាប់ត្រីនិងត្រពាំងធំឃុំលំទងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ក្រុមអ្នកមានតួរនាទីនិងអំណាចដែលបានរងការចោទ និងសង្ស័យថា ជាក្បាលម៉ាសីក្នុងការចុះបញ្ជីដីឈ្លី នៅក្នុងតំបន់ ព្រៃសហគមន៍អូសារភីគីរីព្រៃស្រោង 800លក់ទៅអោយឈ្មួញនិងប៉ះចំដីសង់លំនៅដ្ឋាននិងដីចំការស្រែរបស់ពលរដ្ឋ ចំនួន13 គ្រួរសារ ដែលកំពុងអាស្រ័យផលជាក់ស្ដែងផងនោះ។
ទី1÷លោកទឹមសារ៉ាត់អតីតអភិបាលរងស្រុកអន្លង់វែង
ទី2÷លោកគឹមគាវិនប្រធានមន្ទីសុរិយោដីខត្តឧត្តរមានជ័យ។
ទី3÷លោកយិនរ៉ាឌីអតីតះប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង។
ទី4÷លោកទេសសំអាតជាយោធាមានតួនាឋានះឧត្តមសេនីយ៍ត្រី។
ទី5÷លោកវ៉ាន់លីម៉េងជាជំនួយការហិរញ្ញវត្ថុផ្នែកសឹករងអន្លង់វែង។
ប្រជាពលរដ្ឋនៅភូមិអូចាប់ត្រីបានចោទទៅលើក្រុមនាក់មានអំណាចមួយចំនួនក្នុងចំណោម5នាក់ខាងលើ ថាជាចោរក្រោយលួចធ្វើបណ្ណ័កម្មសិទ្ធប៉ះចំដីសង់លំនៅដ្ឋាននិងដីស្រែចំការដែលពួកគាត់កំពុងរស់នៅនិងអាស្រ័យផលជាក់ស្ដែងអស់រយះពេលជិត10ឆ្នាំមកនេះ។ពួកគាត់បានបន្ដថាជាពិសលោកអនុសេនីយ៍ឯកវ៉ាន់លីម៉េងនៅផ្នែកសឹករងអន្លង់វែងក្រោយពីផ្លន់ដីរបស់ពួកគាត់ហើយប្ដឹងពួកគាត់ទៅតុលាការអោយពួកគាត់សងជុំងឺចិត្តម្នាក់50ពាន់ដុល្លាបន្ថែមទៀត។
លោកមេភូមិអូចាប់ត្រីបានអោយដឹងថាដីនេះជាដីដែលរករានកាន់កាប់និងអាស្រ័យផលជាក់ស្ដែងរបស់ពលរដ្ឋពិតប្រាកដមែនហើយនាក់មានអំណាចជាច្រើននាក់ខាងលើមួយចំនួនពិតជាបានឃុបឃិតគ្នាលេបយកដីសហគមន៍ទៅលក់អោយឈ្មួញមានប្រាក់អស់រាប់ពាន់ហិចតាមិនមែនខ្ទង់រយទេហើយលោកក៍សូមអំពាវនាវទៅដល់ស្ថាបន្ន័មានតួនាទីនិងអំណាចជួយចុះពិនិត្យជាក់ស្ដែងផងកំអោយចេះតែធ្វើបាបពលរដ្ឋក្រីក្រ។
លោកគឹមគាវិនប្រធានមន្ទីសុរិយោដីខេត្តឧត្តរមានជ័យបានបដិសេធន៍ទាំងស្រុងជុំវិញការចោទប្រកាន់ខាងលីេលោកបន្តរថាក្រុមចុះបញ្ជីក្រុមបច្ចេកនិងក្រុមនិស្សិតគឺមានការទទួលខុសត្រូវរៀងខ្លួនហីេយក្រុមនោះ​គឺលោកយិនរ៉ាឌីជានាក់ជានាក់ទទួលខុសត្រូវលេីងារនោះព្រោះកាលនោះលោកជាប្រធានក្រុមមួយដាច់ដោយឡែក។
លោកទឹមសារ៉ាត់លោកក៍បានបដិសេធន៍និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ខាងលីេនេះដែ​លោកបន្ដថាលោកទទួលស្គាល់តែចំនួន52ក្បាលដីប្រហែល200ហិចតាតែប៉ុណ្ណោះពិតជាមានការប្ដឹងទាស់ពិតប្រាកដមែនមានទាំងរដ្ឋបាលព្រៃឈីេប្ដឹងទាស់ទៀតផងតែលោកគឹមគាវិនកាលលោកនៅជាប្រធានការិយាល័យភូមិបាលបាន ​ណែនាំអោយធ្វេី ធ្វេីអនុប្រយោគនិងកាត់អនុប្រយោគជួនដល់ពលរដ្ឋអស់ហេីយលោកបន្ដថាធ្វីេយ៉ាងណាជួយស៊េីបអង្កេតនិងជួយស្រាវជ្រាវរកយុត្តិធម៌ជួនលោកផង៕​​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1443 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8592 នាក់
ខែនេះ :
28145 នាក់
3 ខែនេះ :
61978 នាក់
សរុប :
2512685 នាក់