ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គយក្រសួងកៀបសង្កត់ខ្លាំងក្រុមអ្នកទំនិញគ្រោងធ្វើបាតុកម្មនិងប្តឹងអង្គភាពប្រឆាំងអំពើរពុករលួយ លោកសួនបវរសំណូមពរចាំអាជ្ញាធរធ្វើការដោះស្រាយសិន!
Sat,06 January 2018 (Time 04:25 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1154នាក់)


បន្ទាយមានជ័យ: ក្រុមអ្នកដឹកទំនិញ ចាបហួយ តាមរថយន្តតាក់ស៊ីពីទីក្រុងប៉ោយប៉ែតមកកាន់បន្ទាយមានជ័យគ្រោងធ្វើបាតុកម្មនិងផ្តិតមេដៃប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពីលោកពុធសុខា មេគយចល័តក្រសួងប្រចាំផ្លូវជាតិលេខ5តម្រូវឲ្យពួកគេបង់លុយកាក់ក្រៅផ្លូវការក្នុងមួយខែ150ដុល្លារធ្វើឲ្យពួកគាត់រកមិនរួច។
ក្រុម អ្នកដឹកទំនិញបានប្រាប់ អ្នកយក ព័ត៌មាន ខ្មែរជាយដែន ថា: កាលពី ព្រឹកថ្ងៃទី៣ ខែមករាឆ្នាំ ២០១៨នេះពួកគេត្រូវបានលោកឈុនសុធាវណ្ណារីមេរងគយចល័យរបស់ក្រសួងប្រចាំខេត្តបន្ទាយមានជ័យ។បានហៅឲ្យពួកគេ(ក្រុមអ្នកដឹកទំនិញ)ពីប៉ោយប៉ែតមកខេត្តបន្ទាយមានជ័យដើម្បីជួបប្រជុំជាមួយ លោក ពុធ សុខា ដែលជាមេគយចល័តប្រចាំទិសពាយព្យ ដើម្បីដាក់ល័ក្ខថ្មី ។
ប្រភព បន្តអោយដឹងទៀតថា:នៅក្នុងជំនួបប្រជុំ នោះ លោកពុធសុខាបានតម្រូវអោយពួកអ្នកដឹកទំនិញបង់លុយកាក់ក្រៅផ្លូវការ ជាថ្នូរហ្នឹង មិនចាប់បង្ក្រាប ដោយគិតជាជើងក្នុង១ជើងត្រូវតែបង់អោយគយចល័តក្រសួងនោះ៤០០០០រៀលស្មើ១០ដុល្លា ។
ប្រភពដដែលបន្តអោយដឹងទៀតថាដោយល័ក្ខខណ្ឌថ្មីនេះវាថ្លៃហួសហេតុពេកធ្វើអោយពួកគាត់រត់មិនរួច ដោយកាលពីនៅកន្លែងចាស់បង់តែ៤០ម៉ឺនរៀល
ប៉ុណ្ណោះ។លុះតថ្លៃឡើងចុះក៏ព្រមព្រៀងគ្នាត្រឹម១៥០ដុល្លា ស្មើរ៦០ម៉ឺនរៀលក្នុង១ខែ។
ក្នុងនោះដែរមានក្រុមអ្នកដឹកទំនិញខ្លះបានយល់ព្រមបង់តែមានខ្លះមិនយល់ព្រមទេព្រោះរត់មិនរួច ដោយសារតែ លោក ពុធសុខាបានតម្លើងថ្លៃទ្វេរដង។
ហើយពួកគាត់អះអាងថាទំនិញដែលពួកគាត់ដឹកនោះគឺជាទំនិញស្របច្បាប់យកចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយបានឆ្លងកាត់ការបង់ពន្ធត្រឹមត្រូវរួ អស់ទៅហើយៗពួកគាត់គ្រាន់តែដឹកបន្តពីឃ្លាំង
បុណ្ណោះ។មិនគួរណាត្រូវបាត់បង់លុយកាក់ក្រៅផ្លូវការច្រើនកន្លែងបែបនេះទេ។ពួកគាត់សំណូមពរថា:
គួរតែមានគយចល័តតែមួយកន្លែងបានហើយបើសិនជាត្រូវបង់លុយកាក់អោយគយដែលបន្តាក់គ្នាដូចខ្យងបែបនេះគឺច្បាស់ជាប្រពន្ធកូនដាច់បាយហើយរកតែប្រាក់ជួសជុលរថយន្តមិនបានផង។ ពួកគាត់បញ្ជាក់ថាបើសិនជាគយក្រសួងក្រោមការ គ្រប់គ្រោងរបស់លោកពុធសុខាមិនបន្ធូបន្ថយដៃនតែអាកខ្យងបន្តទៀតជាជម្រើសចុងក្រោយពួកគាត់និងធ្វើបាតុកម្មតវ៉ានិងផ្តិតមេដៃប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយមិនខានឡើយ។
មហាជនលើកឡើងថានៅពេលថ្មីៗនេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតណែនាំស្ដីពីការលុបបំបាត់ការត្រួតពិនិត្យនៅផ្ទៃក្នុងប្រទេសដោយដាក់ចេញឱ្យសមាជិកគណៈបញ្ជារការដឹកនាំត្រួតពិនិត្យនិងបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យតាមផ្លូវគោកផ្លូវទឹកមានភារកិច្ចអនុវត្តសេចក្តណែនាំនេះឲ្យមានប្រសិទ្ធភាពគណបញ្ជាការរដ្ឋបាលរាជធានីខេត្តមានភារកិច្ចទទួលខុសត្រូវក្នុងការដឹកនាំត្រួតពិនិត្យរាល់សកម្មភាពអនុវត្តរបស់ប៉ុស្ដិ៍ត្រួតពិនិត្យដែលត្រូវបានបង្កើតព្រមទាំងធានាឲ្យបានដាច់ខាតមិនឲ្យមានអំពើអសសកម្មណាមួយកើតឡើងធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលឬប៉ះពាល់ដល់សិទ្ធិសេរីភាពនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋឡើយ ។
តែយ៉ាងណាក៏ដោយលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ លោកសូម
ផ្តាំផ្ផ្ញើអោយ ក្រុមអ្នកដឹកទំនិញដែលគ្រោងធ្វើបាតុកម្ម និងផ្តិតមេដៃប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ មុនហ្នឹងប្តឹងនិងធ្វើបាតុកម្មមិនគួររំលង អាជ្ញាធរទេ។ គួរតែទុកឱកាសអោយអាជ្ញាធរធ្វើការដោះស្រាយសិន
លោកបញ្ជាក់ថាកន្លងមកអាជ្ញាធរខេត្តបន្ទាយមានជ័យក៏ធ្លាប់បានធ្វើការដោះស្រាយជាមួយនិងក្រុមតាក់ស៊ី សន្តិភាពក៏អាច រកដំណោះស្រាយបានល្អប្រសើរ។ យ៉ាងណាក៏ដោយលោកនឹងព្យាយាមកោះប្រជុំក្នុងពេលឆាប់ៗដើម្បីដោះស្រាយបញ្ហានេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលនិងសម្តេចក្រឡាហោមសខេង៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1120 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8269 នាក់
ខែនេះ :
27822 នាក់
3 ខែនេះ :
61655 នាក់
សរុប :
2512362 នាក់