ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងមហាផ្ទៃចេញលិខិតលុបបំបាត់ការត្រួតពិនិត្យអនាធិបតេយ្យ!
Sat,06 January 2018 (Time 12:35 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1390នាក់)


ភ្នំពេញ:ថ្ងៃសុក្រ4រោជខែបុស្សឆ្នាំរកាថ្ងៃ5ខែមករាឆ្នាំ
2018សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី
និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតណែនាំស្ដីពីការលុបបំបាត់ការត្រួតពិនិត្យនៅផ្ទៃក្នុងប្រទេសដោយដាក់ចេញឱ្យសមាជិកគណៈបញ្ជារការដឹកនាំត្រួតពិនិត្យនិងបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យតាម ផ្លូវគោកផ្លូវទឹកមានភារកិច្ចអនុវត្តសេចក្តណែនាំនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
 
ដោយយោងសេចក្តីសម្រេចលេខ 46 ស.ស.រ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី22ខែកញ្ញាឆ្នាំ2012ស្ដីពីការបង្កើតគណៈបញ្ជាការដឹកនាំត្រួតពិនិត្យនិងបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យតាមផ្លូវគោកផ្លូវទឹក  ។
ដោយពិនិត្យឃើញថាការដាក់ពង្រាយpostត្រួតពិនិត្យផ្លូវគោកផ្លូវទឹកផ្ទៃប្រទេសដែលសម្រេចអនុញ្ញាតដោយអាជ្ញាធររដ្ឋបាលរាជធានីខេត្ត ក៏ដូចជាការប្រើប្រាស់លិខិតឧទ្ទេសនាមរបស់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនដើម្បីដាក់ប៉ុស្តិ៍ត្រួតពិនិត្យបាបង្កើតអោយមានការត្រួតពិនិត្យច្រើនទីតាំងមានសមត្ថកិច្ចច្រើនមុខជំនាញជាកត្តានាំឲ្យកើតមានបញ្ហាប្រឈមប៉ះពាល់ដល់សិទ្ធិសេរីភាពផលប្រយោជន៍និងសតិអារម្មណ៍ប្រជាពលរដ្ឋ។
ក្នុងគោលបំណងជំរុញអនុវត្តឲ្យបានសម្រេចនូវគោលនយោបាយនិងការប្ដេជ្ញាចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់សេវាបំរើក៏ដូចជាបង្កលក្ខណៈសម្បត្តិល្អប្រសើរជូនប្រជាពលរដ្ឋក្នុងការធ្វើសកម្មភាពប្រកបរបរលើកស្ទួយជីវភាពប្រចាំថ្ងៃដោយមានភាពកក់ក្ដៅគ្មានការរំខានព្រមទាំងលុបបំបាត់ឲ្យបាននូវសកម្មភាពនានាដែលតែងកើតឡើងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យមហាផ្ទៃអគ្គបញ្ជាការដឹកនាំត្រួតពិនិត្យនិងមុខបំបាត់ទុក្ខព្រួយពិនិត្យអាណាធិបតេយ្យតាមផ្លូវគោកនិងឃ្លាំងទឹកសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តទាំងអស់ដូចខាងក្រោម:  ១.រំសាយនិងបញ្ឈប់ទៅស្រុងនូវរាល់សកម្មភាពត្រួតពិនិត្យទាំងអស់នៅផ្ទៃក្នុងប្រទេសដែលបានអនុញ្ញាតដោយ គណៈបញ្ជាការឯកភាពរាជធានីខេត្តស្រុកខណ្ឌក៏ដូចជាការអនុញ្ញាតលិខិតឧទេសនាមក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនាពេលកន្លងមក។ ដោយឡែកចំពោះសកម្មភាពត្រួតពិនិត្យចរាចរនិងអាវុធ ជាតិផ្ទុះ ត្រូវអនុវត្ត តាមខ្លឹមសារចំណុចទី4 នូវសារាចរណែនាំលេខ 0 11សណនចិត្តថ្ងៃទី 22 ខែឧសភាឆ្នាំ2017របស់គណៈបញ្ជាការដឹកនាំនិងត្រួតពិនិត្យមិនមុតទៅនឹងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោកនិងផ្លូវទឹក។
2.ក្នុងករណីមានភាពចំបាច់ដោយផ្អែកលើស្ថានការណ៍ជាក់ស្ដែងដែលតម្រូវឲ្យមានការត្រួតពិនិត្យច្បារជើងអចិន្ត្រៃយ៍ឬប៉ុសិ៍ចល័តត្រួតពិនិត្យរបស់ស្ថាប័នពាក់ព័ន្ធនៅក្នុងភូមិសាស្រ្តរាជធានី-ខេត្តនោះ គណៈបញ្ជាការ
រាជធានី-ខេត្តត្រូវធ្វើសំណើរសុំការ ត្រួតពិនិត្យសម្រេចពីគណៈបញ្ជាការ ដឹកនាំនិងត្រួតពិនិត្យនិងលុបបំបាត់
ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យតាមផ្លូវគោកនិងទឹកទើបអាចអនុវត្តបាន ។
3គណបញ្ជាការរដ្ឋបាលរាជធានីខេត្តមានភារកិច្ចទទួលខុសត្រូវក្នុងការដឹកនាំត្រួតពិនិត្យរាល់សកម្មភាព
អនុវត្តរបស់ប៉ុស្ដិ៍ត្រួតពិនិត្យដលត្រូវបានបង្កើតព្រមទាំងធានាឲ្យបានដាច់ខាតមិនឲ្យមានអំពើអសសកម្មណាមួយកើតឡើងធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយមត្រឹមត្រូវរបស់រាជរដ្ឋាភិបាលឬប៉ះពាល់
ដល់សិទ្ធិសេរីភាពនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋឡើយ ។
   4.លេខាធិការដ្ឋាននៃគណៈបញ្ជារដឹកនាំត្រួតពិនិត្យនិងលុបបំបាត់ទទួលពិនិត្យអនាធិបតេយ្យតាមផ្លូវគោកនិងផ្លូវទឹកត្រូវធ្វើសេនាធិការក្នុងការពិនិត្យវាយតម្លៃនិងលើកយោបល់លើឯកសារស្នើសុំបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តភូមិប្រធានគណបញ្ជាការដឹកនាំត្រួតពិនិត្យនិងលុបបំបាត់ព្រះធ្ងន់ពិនិត្យអាណាធិបតេយ្យតាមផ្លូវគោកនិងផ្លូវទឹកដើម្បីពិនិត្យសម្រេច។
5.លេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យនិងលុបបំបាត់ត្រួតពិនិត្យអាណាធិបតេយ្យតាមផ្លូវគោកនិងផ្លូវទឹកត្រូវជំរុញសកម្មភាពក្រុមការងារតុមូលនឹងត្រូវផ្សព្វផ្សាយនៅអាស័យដ្ឋានទំនាក់ទំនងទាន់ហេតុការណ៍ដូចជាលេខទូរស័ព្ទបណ្ដាញផ្សព្វផ្សាយសង្គមនិងប្រអប់សំបុត្រដើម្បីទទួលព័ត៌មានឬបណ្ដឹងពីប្រជាពលរដ្ឋនឹងមានវិធានការទាន់ពេលវេលាចំពោះការលួចដាក់បងឬសកម្មភាពដាក់ប៉ុស្តិ៍ចល័តខុសពីខ្លឹមសារនៃសេចក្ដីណែនាំនេះដោយចាត់តាំងកម្លាំងចុះត្រួតពិនិត្យធ្វើអន្តរាគមន៍បង្ក្រាបជាបន្ទាន់តាមស្ថានភាពជាក់ស្ដែង។
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1094 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8243 នាក់
ខែនេះ :
27796 នាក់
3 ខែនេះ :
61629 នាក់
សរុប :
2512336 នាក់