ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កប៉ាល់ដឹកទំនិញ បុកកាណូតនេសាទ្រ ស្លាប់កម្មករខ្មែរ ថៃ ៤នាក់!
Sun,07 January 2018 (Time 05:21 PM)
ដោយ ៖ ជាយដែន (ចំនួនអ្នកអាន: 921នាក់)


ប្រទេសថៃ៖ឧប្បទវហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅក្នុងដែនសមុទ្រថៃខណះកប៉ាល់ដឹកទំនិញធុនធំមួយគ្រឿងបានបើកមកបុកកាណូតទាំងកម្រោលបណ្តាលអោយលិចក្នុងចំណោម៨នាក់កម្មករចំនួន៤នាក់បានស្លាប់ដែលមានពលករខ្មែរចំនួន២នាក់និងថៃចំនួន២នាក់។ 
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ រសៀល ថ្ងៃទី៦  ខែមករា  ឆ្នាំ២០១៨ ត្រង់ចំណុច ១២ អង្សារ និង ៣.២៨ ខ្សែស្របខាងជើង  និង ១០១អង្សារខ្សែបណ្តោយខាងកើតដែលមានចម្ងាយពីច្រាំងក្នុងស្រុកសត្វហុីប  ខេត្តឆុនបុរី  ប្រមាណ ៣៨ ម៉ៃល៍ គឺជាង ៦១ គីឡូម៉ែត្រ ។
លោកឧត្តមសេនីយ៍ បាន់ចុប ពោធិដែង  មេបញ្ជាការ  កងទ័ពជើងទឹកតំបន់១ដែលមាននាទីទំនាក់ទំនងការងារនិងការរក្សាសុវត្ថិភាពលើផ្ទៃទឹកបានទទួលព័ត៌មានពីកំលាំងតម្រួតចរាចរណ៍ផ្លូវទឹកថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្ទៃទឹកដោយសារតែមានកប៉ាល់ដឹកទំនិញធុនធំបានបុកជាមួយនឹងកាណូតនេសាទ្រយីហោឆូកឈូឆៃបណ្តាលអោយលិចកាណូតនេសាទ្រដោយនៅលើកាណូតនោះមានមនុស្សចំនួន ៨ នាក់ ថៃ៣នាក់ខ្មែរ៥នាក់រីឯកប៉ាល់ដឹកទំនិញនោះមិនស្គាល់អត្តសញ្ញាណ ច្បាស់លាស់ឡើយ ។ បន្ទាប់ពីបានដាក់កំលាំងអោយចុះទៅពិនិត្យទីតាំងកើតហេតុរួចមកគឺមនុស្សចំនួន៤នាក់ត្រូវបានសង្គ្រោះអោយរួចផុតពីសេចក្តីស្លាប់ចេញពីផ្ទៃទឹកដែលក្នុងនោះមានពលករខ្មែរចំនួន៣នាក់និងថៃម្នាក់ព្រមទាំងបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យសម្តេចព្រះនាងសិរិគិតដែលជាមន្ទីរពេទ្យរបស់កងទ័ពជើងទឹកក្នុងខេត្តឆុនបុរី  ដោយឡែក កម្មករនេសាទ្រចំនួន ៤ នាក់ទៀតបានបាត់ខ្លួននៅក្នុងទឹកសមុទ្រនោះដែលមានពលករខ្មែរ  ចំនួន២នាក់  និងថៃចំនួន២នាក់ (ខ្មែរសុរិន្ទម្នាក់ ) ។នៅវេលាម៉ោង ៧ ព្រឹក  ថ្ងៃទី ៧  ខែមករា  ឆ្នាំ ២០១៨ នេះ  លោក សាំរើង ច័ន្ទសូ សេនាធិការកងទ័ពជើងទឹកតំបន់១បានបញ្ជាអោយក្រុមឧទ្ថម្ភាកចក្រធ្វើការហោះឆ្វែលត្រូតពិនិត្យទីតាំងនោះសារជាថ្មីព្រមទាំងបានដាក់កំលាំងកប៉ាល់ចម្បាំង  អោយចុះទៅកាន់ចំណុច៩៩៥ដោយអោយកំលាំងមួយចំនួនបំពាក់បំពង់ខ្យល់មុជចុះទៅក្នុងទឹកដើម្បីតាមស្រាវជ្រាវរកសពដែលបានបាត់ខ្លួន ។ 
នៅទីបំផុតសពមនុស្សចំនួន៤នាក់ត្រូវបានរកឃើញដែលក្នុងចំណោមសពពលករខ្មែរទាំងពីរនាក់គឺមានម្នាក់រស់នៅភូមិពន្លៃឃុំកំពែងស្រុកគិរីវង្សខេត្តតាកែវដោយសពទាំងអស់នេះត្រូវបានយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យស្រុកសត្វហុីបត្រង់គីឡូម៉ែត្រលេខ១០ដើម្បីស្រាវជ្រាវរកសាច់ញាតិបងប្អូនដោយឡែកកាណូតដែលលិចក៏ត្រូវបានកំលាំងកងទ័ពជើងទឹកនឹងចុះទៅស្ទូចយកមកលើគោកវិញចំណែកកំលាំងតម្រួតចរាចរណ៍ផ្លូវទឹក  ក៏នឹងចុះទៅចំណុចបរិវេណកោះសុីឆៃ  ដែលជាផែកប៉ាល់របស់ខេត្តឆុនបុរីដើម្បីពិនិត្យនិងរកមើលកប៉ាល់ដឹកទំនិញណាមួយដែលមានការពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ខាងលើនេះក្នុងការនាំយកមកដោះស្រាយតាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
857 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8006 នាក់
ខែនេះ :
27559 នាក់
3 ខែនេះ :
61392 នាក់
សរុប :
2512099 នាក់